• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំលើកទី៧គណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម


 ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ quochoi.vn)
 

ថ្លែង​នៅទីនេះ អនុប្រធានអចិន្រ្តៃយ៍រដ្ឋ សភាវៀតណាមលោកស្រី Tong Thi Phong បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​យន្ត​ការ​ សហប្រតិបតិ្តការរវាងគណៈកម្មា ធិការកិច្ចការបរទេសរបស់រដ្ឋសភានៃប្រទេស ទាំងបី​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំកន្លងទៅ ដោយបង្ហាញការប្ដេជ្ញាយ៉ាងខ្លាំងក្លាសំដៅ ជំរុញកិច្ចសហ​ប្រតិបត្តិ​ការ​រវាង​រដ្ឋ​សភា​ទាំងបី​អោយ​កាន់​តែស៊ីជំរៅនិងជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។
 
កិច្ចប្រជុំលើក​ទី៧គណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម បាន​ប្រព្រឹត្ត​ទៅ​នាថ្ងៃទី១៧ ខែសីហា នៅទីក្រុង Ha Long ខេត្ត Quang Ninh ភាគខាងជើងវៀតណាម ក្រោម​ប្រធាន​បទ “តួនាទី របស់រដ្ឋសភាក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងកម្ពុជា-ឡាវ-វៀត​ណាម​ក្នុង​តំបន់​ត្រី​កោណអភិវឌ្ឍ”។ ថ្លែងនៅទីនេះ អនុប្រធានអចិន្រ្តៃយ៍រដ្ឋ សភាវៀតណាមលោកស្រី Tong Thi Phong បាន​វាយតម្លៃខ្ពស់ចំពោះយន្តការ សហប្រតិ​បតិ្តការ​រវាង​គណៈ​កម្មាធិការ​កិច្ច​ការ​បរទេស​របស់​រដ្ឋ​សភា​នៃ​ប្រទេស​ ទាំងបីក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ដោយបង្ហាញការប្ដេជ្ញាយ៉ាងខ្លាំងក្លាសំដៅ ជំរុញកិច្ច​សហប្រតិ​បត្តិ​ការ​រវាងរដ្ឋសភាទាំងបីអោយកាន់តែស៊ីជំរៅនិងជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីបន្ត​អនុវត្ត​ផែន​ការ​សហប្រតិ​បតិ្តការនៃតំបន់ត្រីកោណអភិវឌ្ឍប្រកប ដោយប្រសិទ្ធភាពនោះ ភាគីទាក់ទិនទាំង​អស់ត្រូវ​តែបន្ត​រួមគ្នា​ត្រួត​ពិនិត្យ បំពេញ ប្រព័ន្ធច្បាប់នៃប្រទេសនីមួយៗ ហើយផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកយ៉ាង ទៀង​ទាត់​ស្ដីពីការចូលរួមរបស់រដ្ឋសភានិងគណៈកម្មាធិការកិច្ចការបរទេសរបស់ រដ្ឋសភា​នៃប្រទេស​ទាំង​បីក្នុង​ការ​ឃ្លាំមើល​និងជំរុញកិច្ចសហប្រតិបតិ្តការ​ ក្នុងតំបន់ត្រីកោណអភិវឌ្ឍនោះផងដែ​រ៕​

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top