• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២


 កិច្ចប្រជុំត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២
 

អង្គប្រជុំ​បានពិនិត្យឡើងវិញនូវការរៀបចំសម្រាប់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ (AMM- 52) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាមួយដៃគូនានា ពិភាក្សា​អំពី​បញ្ហា​ដែល​កំពុង​កើត​មានក្នុង​ដំណើរ​ការ​កសាង​សហគមន៍​អាស៊ាន ផែនការដើម្បីអនុវត្តឯកសា​រស្ដីពីទស្សនៈរបស់អាស៊ានចំពោះ សមុ​ទ្រឥណ្ឌា ​- មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ (AOIP)។
 
នាថ្ងៃទី​ ២៩ ខែកក្កដា នៅទីក្រុងបាងកកប្រទេសថៃ បានប្រប្រឹត្តិ​ទៅកិច្ចប្រជុំ​ថ្នាក់មន្ត្រី​ជាន់​ខ្ពស់​នៃសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ អាស៊ាន (SOM) ដើម្បីត្រៀមរៀបចំសម្រាប់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការ​បរទេស​អាស៊ាន​លើក​ទី​ ៥២ (AMM- 52) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាមួយដៃគូនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី​​៣ ខែសីហា ឆ្នាំ​ ២០១៩​។
 
នៅក្នុងកិច្ចប្រជុំនេះ​ អង្គប្រជុំបានពិនិត្យឡើងវិញនូវការរៀបចំសម្រាប់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី ៥២ (AMM- 52) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាមួយដៃគូនានា ពិភាក្សាអំពី​បញ្ហា​ដែល​កំពុង​កើត​មានក្នុង​ដំណើរ​ការកសាង សហ គមន៍អាស៊ាន ផែនការដើម្បីអនុវត្តឯកសារស្ដីពី​ទស្សនៈរបស់អាស៊ានចំពោះ​ សមុទ្រ​ឥណ្ឌា ​- មហា​សមុទ្រ​ប៉ាស៊ីហ្វិក (AOIP) ទំនាក់ទំន​ងរវាងអាស៊ាននិងដៃគូ​ដូច​ជាអូស្ត្រាលី និង​នូវែល​សេឡង់​ និ​ងដំណើការនៃកិច្ច​ចរចាលើ ក្រម​ប្រតិបត្តិ​តំបន់នៅសមុទ្រខាងកើ​ត(COC) និងបញ្ហា​សមុទ្រ​ខាង​កើត​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top