26/02/2019 09:21 GMT+7 Email Print Like 0

កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង ២០១៩: មជ្ឈដ្ឋានជំនាញការរុស្ស៊ីបាន​សង្កត់ធ្ងន់លើឋានៈ​និងតួនាទីស​កម្មរបស់វៀតណាម​


 កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងដែលបានប្រារព្ធនៅទីក្រុងហាណូយ ទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរសាធារណៈមតិអន្តរជាតិ 

 កិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េខាងជើង ២០១៩ បានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយនោះ កំពុង​ក្លាយជា​ព្រឹត្តិការណ៍​សំខាន់​ៗ ទាក់ទាញការយកចិត្តទុ​ក ដាក់យ៉ាងខ្លាំងពីសាធារណៈម​តិអន្តរជាតិ។ ​នៅក្នុង​បទ​សម្ភាសន៍​ជាមួយអ្នកយក​ព័ត៌មានវៀតណាមប្រចាំនៅសហ ព័​ន្ធរុស្ស៊ី ជំនាញការ​រុស្ស៊ីមួយចំ​នួន​បាន​កោតសរ​សើរនូវ​តួនាទី​របស់វៀតណាមក្នុងការរៀបចំកិ​ច្ចប្រជុំកំពូលសំខាន់បំផុតសម្រា​ប់សន្តិសុខ ក្នុងតំបន់មួយនេះ។

អ្នក​អត្ថាធិប្យាយអន្តរជាតិ លោក Grigory T​rofilmchuk ប្រធាន​ក្រុម​ប្រឹក្សាអ្នក​ជំនាញ​នៃមូលនិធិ​ស្រាវ​ជ្រាវ​អាស៊ី - អឺរ៉ុប បានវាយតម្លៃខ្ពស់ចំពោះ​វិធីសាស្រ្តអភិក្រម​ស្រឡាញ់​សន្តិភាព​និង​តួនាទី​សកម្ម​របស់វៀត​ណាម​ក្នុងការរៀបចំ​កិច្ចប្រជុំកំពូល រវាងសហរដ្ឋ អាមេរិក ​- កូរ៉េខាងជើង លើកទី ២​ នៅទីក្រុងហាណូយ។​ លោក Trofilmchuk បានស​ង្កត់ធ្ងន់​ថា: “ខ្ញុំនៅចាំបានថា កិច្ចប្រជុំកំពូ​លរុស្ស៊ី - អាម៉េរិក​លើក​ទី ២ ក៏ត្រូវ​បាន​រៀប​ចំឡើង​​នៅទី​ក្រុង ​Da Nang​ នៃប្រទេសវៀតណាម ​ក្នុងក្របខ័ណ្ឌកិច្ចប្រ​ជុំវេទិកា សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី ​- ប៉ាស៊ីហ្វិក (APEC​)  លើក ទី ២៥។ យើ​ងខ្ញុំសូម ស្វា​ គមន៍នូវ​វិធីសាស្រ្តព​អភិក្រម​ហុភាគីនិង​ស្រឡាញ់​សន្តិភាព​​របស់វៀត​ណាម។ យើងខ្ញុំទន្ទឹងរង់ចាំលទ្ធផលច្បាស់លាស់នៃកិច្ច​ប្រជុំនេះ”។ អ្នកជំនា​ញ Trofilmchuk បាន​​ឲ្យដឹ​ងថា ប្រទេសរុស្ស៊ីមានបំណងបង្កើ​តទំនាក់ទំនងសេដ្ឋកិច្ចនិងនយោ​បាយ​ជាមួយដៃគូអាស៊ី ក្នុងនោះ​មាន​​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ជាអង្គ ការតំបន់មួយ​ ដែលវៀតណាមជាសមា​ជិក​សកម្ម  ជាក្បា​លម៉ាស៊ីនមួយ​ផងដែរ។

 មុន​នេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក៏បានអះអាងថា ការដែល វៀត​ណាម​ត្រូវ​បាន​ជ្រើស​រើស​ជាទីក​ន្លែងដើម្បីរៀបចំកិច្ចប្រជុំ​កំពូលអាម៉េរិក - កូរ៉េខាងជើង គឺដោ​យសារ បច្ចុប្ប​ន្ន​នេះ វៀតណាម​កំពុង​​អនុវត្តន៍​គោលនយោបាយកិច្ចការបរទេ​សដោយមានទំនួលខុស​ត្រូវ ដែលជាប្រទេស​បើកចំហសំរាប់​កិច្ច​សហប្រតិ​បត្តិការ របស់ភាគីទាំងអស់។ អ្នកការទូតរុ​ស្ស៊ីរូបនេះ ក៏បានថ្លែងថា បរិយា​កាសមិត្តភាព​នៅ វៀត​ណាម​​គឺងាយស្រួល​ណាស់​សម្រាប់កិច្ចចរចា​នយោបាយទាំងអស់​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ