• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែត Wall Street Journal៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ជួយឱ្យវៀតណាមបង្កើនកិត្យានុភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ

កាសែត Wall Street Journal របស់សហរដ្ឋអាមេរិកបានដកស្រង់សម្តីអ្នកជំនាញមួយចំនួនដែលបាននិយាយថាប្រទេសវៀតណាមកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ហើយវិធានការទាំងអស់នោះបានជួយឱ្យប្រទេសវៀតណាមបង្កើនកិត្យានុភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ។

យោងតាមសារព័ត៌មាន The Wall Street Journal ថា ក្រោយរយៈពេល ៣ ខែបន្ទាប់ពីករណីឆ្លង COVID-19 ដំបូងត្រូវបានរកឃើញនោះ រហូតមកដល់ពេលនេះអាចនិយាយបានថា វៀតណាមបានយកឈ្នះលើ COVID-19។ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 នៅថ្ងៃទី ២៤ ខែមេសា ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានមានប្រសាសន៍ថា វៀតណាមទើបបានឈ្នះតែការ “ប្រយុទ្ធ” មួយ ក៏ដូចជា“យុទ្ធនាការ” មួយតែប៉ុណ្ណោះ ប៉ុន្តែមិនទាន់បានឈ្នះ “សង្គ្រាម” នេះទាំងស្រុងនៅឡើយទេ។ ការប្រកាសនេះបានកើតឡើងចំពេលដែលនៅប្រទេសមួយចំនួននៅក្នុងតំបន់ រួមទាំងសឹង្ហបូរី ក៏កំពុងប្រឈមនឹងការផ្ទុះឡើងនៃ COVID-19 បន្ទាប់ពីទទួលបានជោគជ័យដំបូងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top