កាលៈទេសៈធម្មជាតិរបស់សិល្បករអ្នកថតរូបបីឡាម (Bay Lam)
សិល្បករអ្នកថតរូប ត្រឹនឡាម (Tran Lam) កើតឆ្នាំ១៩៤១ ស្រុកកំណើតនៅខេត្តហូវយ៉ាង (Hau Giang) រស់នៅធ្វើការនៅខេត្តកៀនយ៉ាង (Kien Giang) ជាអតីតអនុប្រធានគណៈកម្មាធិការខេត្តកៀនយ៉ាង (Kien Giang)។ សិល្បករអ្នកថតរូបបីឡាម (Bay Lam) បានបង្ហាញវត្តមានជូនអ្នកអាននៅសៀវភៅរូបថត “កៀនយ៉ាង(Kien Giang) ស្រុកខ្ញុំ” ជាមួយនឹងពាក្យពេចន៍ឧទ្ទេសនាមដ៏មានតម្លៃ របស់អតីតនាយឧត្តមសេនីយ៍ វ៉ វ៉ាន់គៀត (Vo Van Kiet)។ បន្ទាប់មក លោកនៅបោះពុម្ពសៀវភៅ “សៀវភៅរូបថតត្រឹនឡាម (Tran Lam)” បានមជ្ឈដ្ឋានអ្នកថតរូបជ្រាបនូវអារម្មណ៍ចំណងគុណធម៌ ទឹកចិត្តមោះមុតចំពោះមាតុភូមិ។ សិល្បករអ្នកថតរូប ត្រឹនឡាម (Tran Lam) ស្វែងយល់ផ្នែកថតរូបជាច្រើនឆ្នាំ អះអាងបាននាមឈ្មោះភ្ជាប់លើរូបថតអំពីធម្មជាតិ ជីវិតរស់នៅ មនុស្សនៅលើគ្រប់តំបន់ទឹកដី ជាពិសេស គឺរូបថតអំពីសត្វព្រៃ ក្នុងនោះមានសត្វដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់វៀតណាម។
កន្លងទៅ សិល្បករអ្នកថតរូប ត្រឹនឡាម (Tran Lam) បានបង្ហាញវត្តមានដល់មហាជននូវតាំងពិព័រណ៍ “កាលៈទេសៈធម្មជាតិ” នៅក្រុងហាណូយ រួមមានរូបថតចំនួន៧៩ផ្ទាំង។ នោះជាកាលៈទេសៈដ៏អស្ចារ្យ ស្តីពីជីវិតរស់នៅនៃពពួកសត្វបក្សីទឹក ដែលមាននៅវៀតណាម គំរូគឺក្រៀលក្បាលក្រហម។ តាមរយៈនោះអ្នកនិពន្ធចង់ផ្ញើសារលិខិតស្តីអំពីការចាំបាច់ត្រូវការពារ និង រក្សាបរិស្ថានធម្មជាតិ។ មិនត្រឹមតែជាអ្នកថតរូបជោគជ័យម្នាក់ ដែលបានទទួលពាន់រង្វាន់ក្នុងនិងក្រៅប្រទេស សិល្បករអ្នកថតរូប ត្រឹនឡាម (Tran Lam) នៅខិតខំសកម្មភាពលើគម្រោងការសប្បុរសធម៌ រួមចំណែកចូលមូលនិធីគាំពារអ្នកជំងឺក្រីក្រ ជួយកែលម្អរជីវភាពប្រជាជននៅប្រទេសវៀតណាម ឡាវ និង កម្ពុជា។ រូបថតទាំងស្រុងដែលបង្ហាញនៅតាំងពិព័រណ៍លើកនេះ រួមនឹងសៀវភៅរូបថត “កាលៈទេសៈធម្មជាតិ" បីពាន់ក្បាល នឹងបានសិល្បករអ្នកថតរូប ត្រឹនឡាម (Tran Lam) ផ្តល់ជូនជាអំណោយទៅដល់សមាគមអ្នកជំងឺមហារីក ទុកសម្រាប់លក់យកប្រាក់ជូនមូលនិធីគាំពារជំនួយដល់អ្នកជំងឺក្រីក្រ។ វាយតម្លៃខ្ពស់ចំពោះទឹកចិត្តស្រឡាញ់ ភាពលះបង់ របស់សិល្បករអ្នកថតរូប ត្រឹនឡាម (Tran Lam) លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) សរសេរកត់ត្រានៅលើសៀវភៅ “កាលៈទេសៈធម្មជាតិ”។ ក្រៅពីចំណូលចិត្តខាងថតរូប លោកត្រឹនឡាម (Tran Lam) នៅជាមនុស្សសប្បុរសសកម្មល្បីឈ្មោះ ព្រមទាំងមានឈ្មោះហៅជិតស្និទ្ធថាបីឡាម។ ដោយទឹកចិត្តស្រឡាញ់ ស្លូតត្រង់ លោករួមនឹងសមាគមគាំពារអ្នកជំងឺក្រីក្រនៅខេត្តកៀនយ៉ាង (Kien Giang) នាំមកនូវភាពសប្បាយរីករាយ និង ការរស់មានជីវិត ជូនអ្នកជំងឺក្រីក្រ។ ដូច្នេះហើយ ខ្ញុំកាន់តែគោរពនូវប្រការអ្វីដែលលោកបីឡាម (Bay Lam) ដែលបានធ្វើ ពលី លះបង់ជូនបងប្អូន និង ភូមិស្រុកអំឡុងប៉ុន្មានឆ្នាំកន្លង៕
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០០៨ លោកប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះហត្ថាលេខាលើសេចក្តីសម្រេចចិត្តប្រទានជូនសិល្បករអ្នកថតរូប ត្រឹនឡាម (Tran Lam) នូវកិតិ្តនាមវិរពលកម្ម ដោយសារគាត់បានរួមចំណែកចូលខឿនថតរូបវៀតណាម និង ការងារសប្បុរសធម៌ជូនសហគមន៍។
អត្ថបទ៖ ម៉ាញធឿង រូបថត៖ ត្រឹនឡាម កុងដាត
ស្ថាបត្យកម្មសម័យរាជការលី តាមរយៈបច្ចេកវិទ្យា VR3D
គ្រឿងសង្ហារិមពិសេសច្នៃចេញពីដើមខ្មៅដៃពណ៌
ដំណើរច្នៃប្រឌិតនិមិត្តសញ្ញារដ្ឋវៀតណាម
ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 លើកទីពី នៅខេត្តដាណាំង (Da Nang)
ស្លាកស្នាមវៀតណាមលើចរន្តរូបថត នៅប្រទេសបារាំង
ជនបរទេសរាប់ពាន់នាក់នៅទីក្រុង ដាណាំង (Da Nang) ត្រូវបានផ្តល់អាទិភាព សម្រាប់ការធ្វើតេស្តរកឃើញជំងឺ Covid-19
ទ្រឿងសា (Truong Sa) រឹងមាំចំពោះមុខរលកសមុទ្រ
ទីក្រុងហូជីមិញសព្វថ្ងៃ
ឈុតតេស្ត virus SARS-CoV-2 “Made in Viet Nam” ចេញទៅពិភពលោក
នាវាពេទ្យយោធាលេខ៥៦១ - មន្ទីរពេទ្យចល័តលើសមុទ្រខាងកើត
“ព្រះនេត្រ” លើសមុទ្រខាងកើត
ជនជាតិឡឺ (Lu) គោរពបូជាព្រលឹងវិញ្ញាណក្របី
បណ្តាជើងនាវាធ្វើដំណើទៅកាន់ស្រុកកោះ ទ្រឿងសា (Truong Sa) ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីវៀតណាម។
ឆើតឆាយរដូវបុណ្យផ្កាដាឡាតឆ្នាំ២០១៩
អ្នកថតរូប យ៉ាន ថាញសើន (Gian Thanh Son) ល្បីឈ្មោះដោយរូបថតកោះសមុទ្រវៀតណាមថតពីលើអាកាស
ពង្រីកចំណុចខ្លាំងនៃបេតិកភណ្ឌ UNESCO ប្រចាំនៅវៀតណាម
មជ្ឈមណ្ឌលត្រួតពិនិត្យ ADN -ទីកន្លែងតភ្ជាប់អំពើល្អប្រសើរនៅប្រទេសវៀតណាម
សាសនិកផ្សារភ្ជាប់នឹងជាតិសាសន៍ រួមជាមួយនឹងប្រទេសជាតិ
ភាសាដួងចិត្តអ្នកភូមិភែវ (Pheo)
ធនាគារជាលិកា និង ជំហានថ្មីនៃវិស័យសុខាភិបាលវៀតណាម
លោក Mark Rapoport៖ វត្ថុបុរាណនីមួយៗ បង្កប់ជម្រៅវប្បធម៌ជនជាតិវៀតណាម
រូបភាពមួយចំនួនបង្ហាញអំពីសង្គ្រាមបានធ្វើឡើង នៅខេត្ត កាវបាំង (Cao Bang) នា៤០ ឆ្នាំមុន
VKDC៖ ជួយឧបត្ថម្ភលើកកម្ពស់ពាណិជ្ជសញ្ញារបស់ផលិតផលវៀតណាម
កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីការរស់ឡើងវិញនៃទឹកដីកម្ពុជា
ជ័យជម្នះដ៏ត្រចះត្រចង់នៃទំនាក់ទំនងសាមគ្គីភាពជាប្រពៃណីរវាងវៀតណាម - កម្ពុជា