14/06/2020 12:35 GMT+7 Email Print Like 0

ការស្តារសេដ្ឋកិច្ចឲ្យបានឆាប់រហ័សតម្រូវឱ្យមានដំណោះស្រាយព្រមៗគ្នាជាច្រើន


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងអនុប្រធានរដ្ឋសភា បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនាថ្ងៃទី ១៣ ខែមិថុនា (រូបថតៈ TTXVN)
 

នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០២០ រដ្ឋសភាវៀតណាមបានចាប់ផ្តើមដំណើរការកិច្ចពិភាក្សាថ្ងៃដំបូង នៅ​សាល​ប្រជុំ​ ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋឆ្នាំ ២០១៩   អនុម័តលើការទូទាត់ថវិការដ្ឋឆ្នាំ ២០២០ ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម រួមទាំងគម្រោងថវិការដ្ឋនិងផែនការ​បែងចែក​ថវិការដ្ឋឆ្នាំ ២០២០ ផងដែរ។

ថ្លែង​នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូជាច្រើន បានចែករំលែកគំនិតថា “ខណៈពេលដែល ប្រទេស​ជាច្រើន​កំពុង​ខិត​​ខំ​ប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត ប៉ុន្តែវៀតណាមទំនងជាត្រូវបានចា​ត់ទុកថាជា​ទិស​ដៅ ប្រ កបដោយ​សុវត្ថិភាព​បន្ទាប់ពី​បានគ្រប់គ្រងយ៉ាងល្អ COVID-19 មក”។ អង្គប្រជុំក៏បាន​លើក​ឡើង​សំណើរ​ជាច្រើន​ដើម្បីស្តារ​ខឿន​សេដ្ឋកិច្ចឱ្យបានឆាប់រហ័ស។ លោក Pham Dinh Toan សមាជិកសភាខេត្ត Hung Yen បានលើក មតិថា៖ “ក្នុង​បរិបទដែលចំណូលថវិការដ្ឋត្រូវបានកាត់បន្ថយនៅឆ្នាំនេះ ចាំបាច់ត្រូវធ្វើឲ្យបានល្អនិងប្រកប ដោយប្រសិទ្ធ​ភាពនូវការងារព្យាករណ៍និងការងារត្រួតពិនិត្យសម្រាប់ថវិការរដ្ឋ ទ្រព្យសម្បត្តិ​សាធារណៈ​និងការ​ប្រយុទ្ធប្រឆាំង​នឹងការបាត់បង់ចំណូល។ ម្យ៉ាងវិញទៀត ត្រូវមានដំណោះស្រាយដើម្បីជំរុញការបើកចំណាយ ទុនវិនិយោគ​សាធារណៈ ដែលក្នុងនោះ ត្រូវផ្ទេរឱ្យបានរហ័សតាមមូលដ្ឋាននានា។ ជាពិសេស ត្រូវលើកកំពស់​ប្រសិទ្ធភាព​របស់ស​ហគ្រាសរដ្ឋផងដែរ”។
 
នៅក្នុង​វគ្គពិភាក្សាស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គម សមាជិករដ្ឋាភិបាល​មួយចំនួន​បានចូល​រួមបកស្រាយ​ជូនរដ្ឋស​ភា អំ​ពីបញ្ហាកសិកម្ម ទេសចរណ៍ វប្បធ​ម៌និ​ងសង្គម ជាដើម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ