• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការពង្រីកទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក

នាថ្ងៃ២០ ខែមករា នៅទីស្នាក់ការរដ្ឋសភា លោកនាយឧត្តមសេនីយ៍ Do Ba Ty អនុប្រធានរដ្ឋសភាវៀតណាមបានទទួលជួបគណៈប្រតិភូគណៈកម្មាធិការសេវាកម្មអាវុធនៃសភាជាន់ទាបអាមេរិកដែលដឹកនាំដោយលោកតំណាងរាស្រ្ត Seth Moulton ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅវៀតណាម។

លោក Do Ba Ty ជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូនៃគណៈកម្មាធិការសេវាកម្មអាវុធនៃសភាជាន់ទាបអាមេរិកនឹងរួមចំណែកពង្រឹងនិងពង្រីកប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

លោក Do Ba Ty និងលោក Seth Moulton (រូបថត៖ quochoi.vn)

លោកអនុប្រធានរដ្ឋសភាវៀតណាមបានឲ្យដឹងថា វៀតណាមចាត់ទុកថា អាមេរិកជាដៃគូមួយក្នុងចំណោមដៃគូសំខាន់លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ អាមេរិកមានសកម្មភាពជាក់ស្ដែង និងគាំទ្រឲ្យសច្ចាប័ណ្ណលើថវិការជួយវៀតណាមជំនះផលវិបាកនៃសង្គ្រាមនិងបញ្ហាផ្សេងៗ។ លោកស្នើឲ្យអាមេរិកបន្តយកចិត្តទុកដាក់ដល់ការជំនះផលវិបាកនៃសង្គ្រាម។

លោក Seth Moulton បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូមានបំណងពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ លោកសន្យាថា នឹងជួយបង្កើនសមត្ថភាពឲ្យកងឆ្មាំសមុទ្រ និងកងទ័ពជើងទឹកវៀតណាម៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

សម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី ១៥ បើកជាផ្លូវការនៅព្រឹកថ្ងៃទី ២០ តុលា

សម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី ១៥ បើកជាផ្លូវការនៅព្រឹកថ្ងៃទី ២០ តុលា

សម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥ នឹងបើកសម័យប្រជុំត្រៀមនិងបើកជាផ្លូវការនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ហើយគ្រោងនឹងបិទនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភានៃទីក្រុងហាណូយ។

Top