30/04/2019 07:30 GMT+7 Email Print Like 0

ការបោះឆ្នោតនៅប្រទេសអូស្ត្រាលី


 នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងកង់បេរ៉ា (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

 ថ្នាក់ដឹកនាំគណបក្សចម្រុះ លោក Bill Shortern ក៏បានសន្យាចំណាយ ៦ ពាន់លានដុល្លារអូស្រ្តាលី ដើម្បី​ផ្ដល់​ជំនួយ​ថែទាំ​កុមា តម្លើងប្រាក់​បៀវត្តន៍ដល់អ្នកបីបាច់រក្សា​កុមារ និងថែទាំ​ធ្មេញ​ដោយ​ឥត​គិត​ថ្លៃ​ជូន​សោធន​និវត្តន៍។​

ការ​បោះ​ឆ្នោត​សហព័ន្ធ​អូស្ត្រាលីកំពុង​ឈានដល់​ដំណាក់​កាលដ៏សំខាន់​ជាមួយ​នឹងការ​សន្យាឃោស​នាបោះឆ្នោ​តជាច្រើន​ មុន​ពេលមានការជជែកពិភាក្សាគ្នាផ្ទាល់ជាលើកដំបូងរវាងថ្នាក់ដឹកនាំនៃគណបក្សនយោបាយធំៗ ដែលនឹងត្រូវ​បាន​ស្ថានីយ៍ទូរទស្សផ្សាយជាបន្តផ្ទាល់នាយប់ថ្ងៃទី ២៩ ខែមេសា ក្នុងបរិបទដែលអ្នកបោះ​ឆ្នោត​អូស្រ្តាលី​អាច​ទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតចំនួន ជាង ៥០០ ទីកន្លែងនៅទូទាំងប្រទេសនាថ្ងៃទី ២៩ ខែមេសា។

នាថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីលោក Scott Morrison នៃគណបក្សចម្រុះសេរីភាពជាតិ បាន​ចូល​រួម​មិទ្ទិញឃោសនាបោះឆ្នោតនៅទីក្រុង ស៊ីដនី។ នៅទីនេះ លោក Morrison បាន​សង្កត់​ធ្ងន់​ទៅលើ​បញ្ហាជន​អន្តោប្រវេសន៍​ ដោយសន្យាថានឹងកាត់បន្ថយចំនួនជនភៀសខ្លួនទៅកាន់ប្រទេសអូស្ត្រាលីនៅកម្រិត ១៨ ៧៥០ ​នាក់ ក្នុងមួយឆ្នាំ និងចំណាយ ១៥៦ លាន ដុល្លារអូស្រ្តាលីដើម្បីការ​ពារ​ប្រទេស​អូស្ត្រាលី​ពីគ្រោះអា​សន្នវាយ​ប្រហារ​តាមអ៊ីនធឺណិត។ ទន្ទឹមនិងនេះ ថ្នាក់ដឹកនាំគណ​បក្សចម្រុះ លោក Bill​ Shortern ក៏បាន​សន្យា​ចំណាយ​ ៦ ពាន់លានដុល្លារអូស្រ្តាលី ដើម្បីផ្ដល់ជំនួយថែទាំកុមា តម្លើងប្រាក់បៀវត្តន៍ដល់អ្នកបីបាច់រក្សាកុមារ និងថែទាំ​ធ្មេញ​ដោយឥតគិតថ្លៃ​ជូនសោធននិវ​ត្តន៍ផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ