• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី៦បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ


 អ្នកបោះឆ្នោតកម្ពុជា ទៅបំពេញកាតព្វកិច្ចជាពលរដ្ឋ (រូបថតៈ vov)

 នៅវេលា​ម៉ោង៣រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៨ ការិយាល័យបោះឆ្នោតនានា​នៅកម្ពុជា​ត្រូវ​បាន​បិទ​ជាផ្លូវ​ការ​ បញ្ចប់ការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាល ទី ៦។ យោងតាម​ការវាយ​តម្លៃ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀ​​ប ចំការបោះឆ្នោត​គឺការ​បោះឆ្នោត​លើក​នេះ​បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​ល្អ​ប្រសើរ​បំផុត​។
 
នៅក្នុង​សន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅរាជាធានីភ្នំពេញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​ បានអះអាងថា ការបោះឆ្នោតរដ្ឋសភាកម្ពុជា នីតិកាលទី៦បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ប្រជាធិប​តេយ្យ សមភាព ត្រឹមត្រូវតាមច្បាប់។ គយោងតាមគ.ជ.ប លទ្ធផលចុងក្រោយ ដោយបាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតនៅទូទាំងប្រទេសមានចំនួនជិត ៧លាននាក់ ស្មើ៨២,១៧%។ ចំនួន​នេះមា​នការកើនឡើងយ៉ាងខ្លាំងលើសពីឆ្នាំ២០១៣ តែមាន ៦៩,៦១%តែប៉ុណ្ណោះ។
 
ក្នុងការបោះ​ឆ្នោតរដ្ឋសភានីតិកាលទី៦នេះ ប្រជាជនកម្ពុជានឹងទៅបោះឆ្នោតជ្រើសតាំងសមាជិកសភាចំនួន១២៥អាសនៈ​ ​តាម​នោះ នឹងជ្រើសតាំងរដ្ឋាភិបាលថ្មីរបស់ ប្រទេសជាតិ ដំណាក់កាលពីឆ្នាំ២០១៨នេះទល់មកដ​ល់ឆ្នាំ​២០​២៣។ នេះជាការបោះ ឆ្នោតគូសសញ្ញាច្រើនក្នុង​ប្រវត្តិសាស្ត្រ​ព្រោះថា​មាន​ចំនួន​គណ​បក្ស​ចូល​រួម​ច្រើន​បំផុ​ត​ ។ លោក គង់ សុភ័ណ្ឌ អ្នកបោះឆ្នោតខ័ណ្ឌ ទួលកុក រាជធានីភ្នំពេញបានឲ្យដឹងថា៖“ថ្ងៃ នេះទៅបោះឆ្នោត ខ្ញុំស​ប្បាយ​ចិត្តណាស់។ ខ្ញុំសង្ឃឹមថានឹងជ្រើសបានអ្នកដឹកនាំដែលមានសមត្ថភាព គុណធម៌គ្រប់គ្រាន់ ដើម្បីដឹក​នាំប្រ​ទេសជាតិ នាំប្រទេសជាតិកាន់ តែអភិវឌ្ឍន៍”។
 
រីឯលោកស្រី​ សម សុខុន អ្នកបោះឆ្នោតនៅខេត្តកណ្តាលបានឲ្យដឹងថា៖ “នាងខ្ញុំគិត ថា ប្រសិនបើគណ​បក្ស​ប្រជាជន​ឈ្នះ​គឺ​ប្រសើរ​ណាស់។ ព្រោះថា គណបក្សប្រជាជនដឹក នាំប្រទេសជាតិយូរហើយ គេ​មាន​បទ​ពិសោធន៍​ជា​ច្រើន​ក្នុង​ការដឹកនាំហើយនឹងបន្តនាំប្រទេសជាតិអភិវឌ្ឍន៍កាន់តែល្អជាង។ ខ្ញុំសង្ឃឹមជានិច្ចថា គណបក្ស​ប្រជាជន​កម្ពុ​ជានឹងឈ្នះ ខ្ញុំជៀជាក់លើគណបក្សប្រជាជនកម្ពុជា”។

ចូលរួមឃ្លាំ​មើលការបោះឆ្នោតរដ្ឋសភាកម្ពុជា នីតិកាលទី៦ អ្នកសង្កេតការណ៍អន្តរ​ជាតិសម្តែង​ការ​សុទិដ្ឋ​និយ​ម​​និង​ចាប់អារម្មណ៍យ៉ាងខ្លាំងអំពីការបោះឆ្នោតមួយ ដែល​ប្រព្រឹត្តទៅក្នុងបរិយាកាស​សន្តិភា​ព៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top