• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញផ្លែគូលែនទៅកាន់ជប៉ុនផ្ដល់នូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

ការដែលផ្លែគូលែន Bac Giang ត្រូវបាននាំចេញទៅកាន់ជប៉ុន ដែលជាទីផ្សារមានបទដ្ឋានដ៏ពិបាកបំផុត នៅក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ ១៩ នោះបានបង្ហាញឲ្យឃើញកិត្យានុភាពនៃផ្លែគូលែន វៀតណាម ក្រោយរយៈពេល១ឆ្នាំមានវត្តមាននៅទីផ្សារជប៉ុន។
 

ផ្លែគូលែនត្រូវបានប្រមូលផ្ដុំនៅក្នុងឃ្លាំងមុនពេលឡើងយន្តហោះទៅកាន់ជប៉ុន។
(រូបថត៖ TTXVN)



នាថ្ងៃទី២៧ ខែឧសភា ផ្លែគូលែនក្នុងរដូវកាលឆ្នាំ២០២១នៃខេត្ត Bac Giang បន្តត្រូវបានដឹកជញ្ជូនទៅកាន់ជប៉ុន តាមរយៈជើង ហោះហើររបស់ក្រុមហ៊ុន Vietnam Airlines។

មុននោះ នាថ្ងៃទី២៣ ខែឧសភា ផ្លែគូលែន Bac Giang នាំចេញវគ្គទី១ក៏បានទៅ ដល់ព្រលានយន្តហោះនៅជប៉ុនរួចហើយ។
ផ្លែគូលែន Bac Giang ដែលត្រូវបាននាំចេញទៅកាន់ជប៉ុនក្នុងវគ្គទាំង២នេះមាន បរិមាណសរុបជិត១០តោន ដែលត្រូវតែគោរពតាមបទបញ្ញត្តិបង្ការប្រឆាំងជម្ងឺរាត ត្បាតកូវីដ ១៩ ដ៏តឹងរឹង។ 

ការដែលផ្លែគូលែន Bac Giang ត្រូវបាននាំចេញទៅកាន់ជប៉ុន ដែលជាទីផ្សារ មានបទដ្ឋានដ៏ពិបាកបំផុត នៅក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ ១៩ នោះបានបង្ហាញ ឲ្យឃើញកិត្យានុភាពនៃផ្លែគូលែន វៀតណាម ក្រោយរយៈពេល១ឆ្នាំមានវត្តមាននៅ ទីផ្សារជប៉ុន។ បន្ទាប់ពីការបង្ហាញមុខជាលើកដំបូងនៅក្នុងប្រព័ន្ធផ្សារទំនើប AEON កាលពីខែមិថុនាឆ្នាំ២០២០មក ផ្លែគូលែនវៀតណាមទទួលបានការពេញនិយមយ៉ាង ខ្លាំងពីសំណាក់អតិថិជនជប៉ុនក៏ដូចជាសហគមន៍ជនវៀតណាមនៅជប៉ុនយ៉ាងច្រើន សន្ធឹកសន្ធាប់។

នាបច្ចុប្បន្ន ផ្លែគូលែនវៀតណាមត្រូវបានដាក់លក់នៅតាមផ្សារទំនើបជប៉ុន ដោយមានតម្លៃចន្លោះពី ៣៥ម៉ឺនដល់៥០ម៉ឺនដុងក្នុងមួយគីឡូក្រាម។

គួរជម្រាបបន្ថែមថា ក្នុងរដូវកាលឆ្នាំនេះ ក្រុមហ៊ុននាំចេញផ្លែគូលែនវៀតណាម បានកសាងផែនការនាំចេញផ្លែគូលែនស្រស់ប្រមាណ ១.០០០តោនទៅកាន់ជប៉ុន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងសន្និសីទប្រកាសពីការបង្កើត មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top