06/09/2019 10:43 GMT+7 Email Print Like 0

ការតភ្ជាប់ទេសចរណ៍រវាងទីក្រុងហូជីមិញជាមួយតំបន់ដីសណ្ដទន្លេ Cuu Long៖ ត្រូវការបង្កើតឡើងផលិតផលទេសចរណ៍ដោយឡែក

នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ សមាគមន៍ ទេសចរណ៍​ទីក្រុងហូជីមិញ​និង​សមាគមន៍​ទេសចរណ៍​តំបន់ដីសណ្ដទន្លេ Cuu Long បានស​ហការគ្នា​រៀបចំ​សិក្ខាសាលា​ស្ដីពីការ​តភ្ជាប់​និង​អភិវឌ្ឍ​ផលិតកម្ម​ ទេសចរណ៍ បណ្ដុះបណ្ដាលប្រភព​ធនធានមនុស្ស និងផ្សព្វផ្សាយ​ទេសចរណ៍​នៃ ទីក្រុងហូជីមិញ​និង​ខេត្ត​ក្រុងទាំង​១៣​នៃតំបន់ដីសណ្ដទន្លេ​ Cuu Long​។
 
នៅ​សិក្ខាសាលានេះ លោក Tran Quoc Bao អគ្គនាយករងក្រុមហ៊ុន ទេសចរណ៍ Saigontourist បាន​អោយ​ដឹង​ថាតំបន់​ដីសណ្ដទន្លេ Cuu Long ជានិច្ចកាល​ជាទីផ្សារ​ស្នូល​នៅក្នុង​យុទ្ធសាស្ត្រអ​ភិវឌ្ឍអាជីវ​កម្ម​របស់​អង្គ​ភាព​ទេសចរណ៍​សឹងតែទាំ​ងអស់ទូទាំងប្រទេស។ តំបន់​ដីសណ្ដទន្លេ Cuu Long មានសក្ដា នុភា​ពដើម្បីអភិវឌ្ឍ​សេដ្ឋកិច្ច​និង​ទេសចរណ៍​ដោយប្រភេទទេសចរណ៍អេកូឡូស៊ី​ ទេសចរណ៍តាមទន្លេបឹងបួ​រ ទេសចរណ៍តាមសួ​នចម្ការ និង​ទេសចរណ៍​សមុទ្រ​​ជាដើម។ តំបន់នេះមានប្រពន្ធអេកូឡូស៊ីដ៏សម្បូរបែប​ រួមជាមួយចំណីអាហារ​ ផ្លែឈើនិង​ផលិត​ផល​ដ៏វិសេស​​វិសាល​។ ប៉ុន្តែ ការសាកល្បងក្នុងការអភិវឌ្ឍ ទេ​សចរណ៍នៅតំបន់ដីសណ្ដទន្លេ Cu​u Long គឺហេដ្ឋារ​ចនា​សម្ព័ន្ធ​ ជាពិសេសគឺមូ លដ្ឋានស្នាក់នៅមិនមានគុណភាព​ដូចគ្នា ដោយខ្វះខាតសេវាកម្ម​ពីលំដាប់​៣ ផ្កាយ​ឡើង​ទៅ ​ហេតុដូច្នេះហើយការតភ្ជាប់គ្នារវាងសហគ្រាសទេសចរ​ណ៍នៅតែ ជួបការលំ​បាកច្រើន​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ