ក្នុងក្របខ័ណ្ឌនៃសកម្មភាពជួបប្រាស្រ័យមិត្តភាព ការពារព្រំដែនវៀតណាម-ចិនលើកទី៣ឆ្នាំ២០១៦ នារសៀលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៦ នៅទីរួមខេត្ត Pingxiang ខេត្ត Quangxi របស់ចិន នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងឧត្តមសេនីយ៍ឯក Chang Wanquan រដ្ឋមន្ត្រី ក្រសួងការពារជាតិចិន បានអញ្ជើញជាសហអធិបតី ពិធីបូកសរុបសកម្មភាពជួបប្រាស្រ័យមិត្តភាព ការពារព្រំដែនវៀតណាម-ចិនលើកទី៣។ នៅក្នុងពិធីនេះដែរ លោក Chang Wanquan បានវាយតម្លៃខ្ពស់ចំពោះការងាររៀបចំរបស់ភាគីទាំងពីរ ក៏ដូចជាលទ្ធផលដែលទទួលបាននៅ ក្នុងការជួបប្រាស្រ័យលើកនេះ ព្រមទាំង សង្កត់ធ្ងន់ថា វៀតណាមនិងចិន មានការយល់ដឹងរួមក្នុងការអនុវត្តត្រឹមត្រូវនូវការ បញ្ជាណែនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ តាមនោះរួមចំណែក សកម្មចូលក្នុងការអភិវឌ្ឍន៍កិច្ច សហប្រតិបត្តិការនិងសន្តិសុខនៃប្រទេស នីមួយៗ។
ការជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិនលើកទី៣បានបញ្ចប់ ប្រកបដោយជោគជ័យ
នៅក្នុងការជួបជាមួយសារព័ត៌មានបន្ទាប់ពីពិធីបូកសរុបនេះ រដ្ឋមន្ត្រី លោក Phung Quang Thanh បានអះអាងថា ការរៀប ចំពិធីជួបប្រាស្រ័យលើកនេះគឺជា ការផ្តួចផ្តើមគំនិតដ៏ត្រឹមត្រូវ ជាក់ស្តែងនិងប្រកបដោយប្រសិទ្ធិភាព។ ស្តីពី រាល់បញ្ហានៅសេសសល់ រដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បីសហប្រតិបត្តិដើម្បីដោះស្រាយឲ្យសមស្របរាល់ ចំណុចនៅសេសសល់ចំពោះ បញ្ហាសមុទ្រខាងកើត ហើយរាល់ជំលោះត្រូវដោះស្រាយដោយសន្តិវិធីឈរលើ ច្បាប់អន្តរជាតិ។
នាព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៦ គណៈប្រតិភូវៀតណាមបានត្រឡប់មកមាតុប្រទេសវិញ បញ្ចប់ប្រកបដោយជោគជ័យនូវកម្ម វិធីជួបប្រាស្រ័យមិត្តភាពការពារជាតិ វៀតណាម-ចិនលើកទី៣៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម