08/06/2019 14:36 GMT+7 Email Print Like 0

ការចូលរួមអនុសញ្ញាលេខ៩៨បានអះអាងនូវការប្ដេជ្ញា​ចិត្ត​របស់វៀត​ណាម​ក្នុង​ការអនុវត្ត​ការសន្យានានា​ស្ដីពីពលកម្ម​

 សមាជិកសភាទាំងអស់សុទ្ធតែគាំទ្រចំពោះការចូលរួមអនុសញ្ញាលេខ៩៨ ដោយចាត់ទុកថា ប្រការ​នេះបាន​អះអាង​នូវការ​ប្ដេជ្ញាចិត្តនិងការខិតខំប្រឹង​ប្រែង របស់វៀតណាម​ក្នុងការ​អនុវត្ត​ការ​សន្យានា​នាទា​ក់​ទិន​ដល់​ពល​កម្ម​។​

នាថ្ងៃ​ទី៧​​ ខែមិថុនា ឆ្នាំ​២០១៩ រដ្ឋសភាវៀតណាមបានពិភាក្សាអំពីការចូលរួ​មអនុ​សញ្ញាលេខ​៩៨នៃអង្គ​ការពលកម្ម​អន្តរជាតិ ស្ដីពីការអនុវត្តគោលការណ៍នានានៃសិទ្ធិរៀបចំសមាគមន៍​ និងសិទ្ធិចរចាជាសមូហភាព។​ រដ្ឋមន្រ្តីក្រសួង​ការងារ យុទ្ធ​ជនពិកា​រ និងសង្គមកិច្ចលោក Dao Ngoc Dung បានឆ្លើយតបនឹងសំណួរនិងម​តិ របស់​សមាជិក​សភា។
 
សមាជិកសភា​ទាំងអស់សុទ្ធតែគាំទ្រចំពោះការចូលរួមអនុសញ្ញាលេខ៩៨ ដោយចាត់ទុកថា ប្រការនេះ​បាន​អះអាង​នូវ​ការប្ដេជ្ញាចិត្តនិងការខិតខំប្រឹងប្រែង របស់វៀតណាមក្នុងការ​អនុវត្តការ​សន្យានានា​ទាក់​ទិន​ដល់​ពលកម្ម​។ សមាជិ​ក សភាលោក Bui Sy Loi នៃខេត្ត Thanh Hoa បានចាត់ទុកថា សំណុំឯកសារ​ចូល រួមអនុសញ្ញា​លេខ៩៨ របស់វៀតណាម​បានឆ្លើយតបនឹងខ្លឹមសារនានាតាមការ កំណត់នៃមាត្រាទី៤​៥ និង ទី៤៦នៅក្នុងច្បាប់​ស្ដីពីសន្ធិសញ្ញា​អន្តរជាតិ​ឆ្នាំ២០១៦។ លោក Bui Sy Loi បានថ្លែងថា៖
 
 “យើងត្រូវចូលរួមយ៉ាង​ឆាប់ៗដោយសារមូលហេតុមួយចំនួន។ ទីមួយគឺ ដើម្បីអនុវត្តន៍យ៉ាងម៉ឺង​ម៉ាត់​នូវភារកិច្ច​របស់វៀត​ណាមដែលជាសមាជិកនៃអង្គការ ពលក​ម្មអន្តរជាតិ។ ទីពីរគឺដើម្បីអ​នុវត្តន៍ការ​សន្យានានាទា​ក់ទិនដល់​សមូហភាព​ ពលករនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP ហើយបង្កលក្ខណៈងាយ ស្រួល​សម្រាប់​ការ​ចុះ​ហត្ថលេ​ខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាម និង ​EU”។

ក្នុងកាលៈទេសៈដែលវៀតណាមកំពុងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនោះ គឺការចូល​រួម​អនុសញ្ញា​លេខ៩៨ ​នៃអង្គការពលកម្មអន្តរជាតិ ពិត ជាមានអត្ថន័យដ៏ធំធេងទាំងខាងនយោបាយ គតិយុត្ត​និង​សេដ្ឋកិច្ច​សង្គម​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ