07/11/2019 11:07 GMT+7 Email Print Like 0

កសាងសមុទ្រខាងកើតប្រកបដោយសុខសន្តិភាព ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ


 កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥  (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ទើប​នឹង​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៥ និងកិច្ចប្រជុំកំពូលពាក់​ព័ន្ធ​នៅប្រទេស​ថៃ។ 
 
លទ្ធផល​លេចធ្លោនៅក្នុងកិច្ចប្រជុំលើកនេះ គឺ បណ្ដាប្រទេសបាន​បង្ហាញ​នូវ​ការយក​ចិត្ត​ទុក​ដាក់​ជាពិសេស​ចំពោះ​ស្ថិរភាព សុខសន្តិភាពនៅសមុទ្រខាងកើត ព្រមទាំងគាំទ្រគោល​ជំហរ​របស់​វៀតណាម​ក្នុងបញ្ហា​សមុទ្រ​ខាង​កើត​។ ក្រៅពីនេះបណ្តាប្រទេស ក៏មានក្ដីរំពឹងអំពីតួនាទីជាប្រធានអាស៊ាន ២០២០ និងតួនាទីជា​សមាជិក​មិនអចិន្រ្តៃយ៍ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិរបស់វៀតណាមផងដែរ។
 
ក្នុងរយៈពេល​ ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចូល​រួម​ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងអស់ ព្រម​ទាំង​បាន​ជួប​ដាច់​ដោយ​ឡែក​ជាមួយ​អគ្គលេខា​ធិការអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីនៃប្រទេសមួយចំនួនដូចជា៖ ថៃ ឥណ្ឌា ឡាវ កម្ពុជា ចិន នូវែលហ្សេឡង់ ​ព្រះអង្គម្ចាស់អង់គ្លេស និងនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។ នៅក្នុងជំនួបទាំងនេះ មេដឹកនាំអាស៊ានទាំងអស់ និងបណ្ដាប្រទេស​សុទ្ធតែបាន​បង្ហាញនូវ​ការយក​ចិត្ត​ទុក​ដាក់​ពិសេស​ចំពោះ​បញ្ហាសមុទ្រ​ខាងកើត គាំទ្រទស្សនៈឥតងាករេរបស់វៀតណាម ពោលគឺ កសាងសមុទ្រខាងកើត​ប្រកប​ដោយ​សុខ​សន្តិភាព​ ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ។
 
គាំទ្រជំហររប​ស់វៀតណាមនៅសមុទ្រខាងកើត
 
ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក Robert ​C. O'Brien  នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីលោក Saifuddin ​Abdullah និង អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guteresសុទ្ធតែបានអះអាងនូវជំហរប្រឆាំងនឹងទ​ង្វើរាំង​ស្កាត់សកម្មភាព​សេដ្ឋកិច្ច​ស្រប​ច្បាប់​នៅលើ​សមុទ្រ​ មិនគោរពអធិបតេយ្យ និងសិទ្ធិ អធិបតេយ្យភាព របស់បណ្ដាប្រទេស និងច្បាប់​អន្តរជាតិ​នៅសមុទ្រ​ខាង​កើត​ ព្រមទាំងគាំទ្រការខិតខំប្រឹងប្រែងក្នុងការកសាង ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកប​ដោយ ប្រសិទ្ធភាព ស្របច្បាប់អន្តរជាតិ។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung បានចាត់​ទុកថា៖
 
“នាប៉ុន្មាន​ឆ្នាំកន្លងទៅ ប្រទេសជាច្រើនតែងតែមានចាប់អារម្មណ៍ចំពោះ សមុទ្រខាងកើត ប៉ុន្តែនៅក្នុងកិច្ចប្រជុំឆ្នាំនេះ មេដឹកនាំនៃ​បណ្ដាប្រទេស​សុទ្ធតែបាន​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​។ មូលហេតុមួយគឺ ដោយសារនាពេលកន្លងទៅ បានកើត​ឡើង​សកម្មភាព​ខុសច្បាប់​នៅលើតំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ ដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើ អធិបតេយ្យភាពរបស់វៀតណាម។ ប្រការនេះ បានបណ្តាល​ឱ្យមានការព្រួយបារម្ភដ៏ធំធេងចំពោះបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក។ លោកនាយក​រដ្ឋមន្ត្រី​បាន​អះអាងនូវគោលជំហរយ៉ាងច្បាស់លាស់ ឥតងាករេរបស់វៀតណាមនៅក្នុងកិច្ចប្រជុំនានា។ វៀត​ណាម​ប្ដេជ្ញា​ចិត្តការពារឯករាជ្យ អធិបតេយ្យភាពជាតិយ៉ាងខ្ជាប់ខ្ជួនដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជា​ធានា​សេរីភាពនាវាចរណ៍ និងអកាសចរណ៍នៅសមុទ្រខាងកើត។ គោលជំហរនេះត្រូវបាន​ប្រទេស​ជា​ច្រើន​គាំទ្រផ​ង​ដែរ”។
 
វៀតណាមមានគោលបំណងចង់តភ្ជាប់អាស៊ានយ៉ាងស្អិតរមួត
 
នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ វៀតណាមបានទទួលតំណែង​ជាប្រធានអាស៊ានឆ្នាំ ២០២០ ​ពីប្រទេសថៃ។ នៅក្នុងពិធី​ផ្ទេរតំណែងប្រធាន​អាស៊ានឆ្នាំ ២០២០ នោះ នាយករដ្ឋមន្ត្រីវៀតណាម​ លោក  Nguyen Xuan Phuc បាន​ចាត់​ទុកថា សាមគ្គីភាពក្នុងអាស៊ានគឺមានសារៈសំខាន់ណាស់ ដោយជួយរក្សាផលប្រយោជន៍រួម ទាំងយុទ្ធ​សាស្ត្រ​ និងសេដ្ឋកិច្ចរវាងបណ្ដាប្រទេសេសជាសមាជិក ក៏ដូចជាផ្សព្វ​ផ្សាយ​ការយល់​ដឹង​និង​អត្តសញ្ញាណ​សហគមន៍​ទៅកាន់​ប្រជាជនអាស៊ានគ្រប់ជាន់ថ្នាក់។​ លោក​ Nguyen Xuan Phuc បានអះអាងថា៖
 
“សហគមន៍មួយដែលមានការតភ្ជាប់ និងការអភិវឌ្ឍ ​គឺចាំចាច់ ត្រូវមានការបន្សាំ ដោយម្ចាស់ការចំ​ពោះឥទ្ធិពលពីខាងក្រៅ ហើយ​សមត្ថភាព​បន្សាំដោយ​ម្ចាស់ការ​គឺទាម​ទាឲ្យ​អាស៊ា​ន​ត្រូវ​តភ្ជាប់​យ៉ាងស្អិត​រមួត​ដែរ​។ វៀតណាមទន្ទឹងរង់ចាំនូវការគាំទ្រ ឧបត្ថម្ភយ៉ាងសកម្មពីសំណាក់បណ្ដាប្រទេសជាសមាជិក និង​បណ្ដា​ប្រទេស​ដៃគូ​នានា ដើម្បីអនុវត្តន៍ជាក់ស្ដែងប្រធានបទ និងស្មារតីនៃឆ្នាំ អាស៊ាន ២០២០”។
 
ក្នុងដំណើរ​ទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធរបស់ នាយករដ្ឋមន្ត្រី​វៀតណាម លោក  Nguyen Xuan Phuc ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់មួយចំនួន។ ពោលគឺ មិន​ត្រឹមតែ​អះអាងថាអធិបតេយ្យភាពទឹកដី គឺពិសិដ្ឋ ដែលមិនអាចរំលោភបាន ហើយវៀត​ណាម​បាន​ប្ដេជ្ញា​ចិត្ត​ការ​ពារអធិបតេយ្យភាពរបស់ខ្លួននៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិប៉ុណ្ណោះទេ វៀត​ណាមថែមទាំងបានបង្ហោះសារថា នឹងខិតខំប្រឹង​ប្រែងរួម​ជាមួយ​បណ្ដាប្រទេស​ជាសមាជិក​បន្តសមិទ្ធិ​ផល​ដែល​ទទួល​បាន ក៏ដូចជាពង្រឹងសាមគ្គីភាពអាស៊ាន លើកកម្ពស់ការតភ្ជាប់ និងអភិវឌ្ឍន៍សេដ្ឋកិច្ច​គ្រប់គ្រង​ដណ្ដប់​ប្រកប​ដោយចីរភាពផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ