• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងយុទ្ធសាស្រ្តបញ្ជូនកម្មករទៅធ្វើការនៅបរទេស

នាឆ្នាំ ២០១៨ វៀតណាម បានបញ្ជូនកម្មករទៅធ្វើការនៅបរទេសប្រមាណ ១៤៣ ០០០ នាក់។ ហេតុដូច្នេះហើយ នេះគឺជាឆ្នាំទី ៥ ជាបន្ទបន្ទាប់ ដែលចំនួនពលករវៀតណាមបានធ្វើការនៅបរទេស ហួសពីកម្រិត ១ ០០ ០០០នាក់ ក្នុង​មួយឆ្នាំ។

លោក Doan Mau Diep អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានឲ្យដឹងថា នាបច្ចុប្បន្ននេះ វៀតណាមគប្បីកសាងយុទ្ធសាស្ត្រមួយដើម្បីសម្របសម្រួលការបញ្ជូនកម្មករទៅបរទេស ក៏ដូចជាធានាប្រភពធនធាន​មនុស្សធ្វើការនៅក្នុងស្រុកផងដែរ។

“យើងខ្ញុំបានប៉ាន់ស្មានថា កម្មករពី ២០ ទៅ ២៥ ភាគរយនៃចំនួនពលករកើនឡើងជារៀងរាល់ឆ្នាំគប្បីទៅធ្វើការនៅបរទេស។ ហេតុដូច្នេះហើយ ជារៀងរាល់ឆ្នាំយើងអាចបញ្ជូនពលករប្រមាណ ១៥០ ០០០ នាក់ទៅធ្វើការនៅបរទេស។ នាបច្ចុប្បន្ននេះ យើងគប្បីពិនិត្យឡើងវិញនូវយុទ្ធសាស្ត្របញ្ជូនកម្មករវៀតណាមទៅធ្វើការនៅបរទេសផងដែរ”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top