09/03/2020 13:36 GMT+7 Email Print Like 0

ករណីបាក់រលំសណ្ឋាគារនៅប្រទេសចិន


 ទិដ្ឋភាពនៅហ្នឹងទីកន្លែងកើតហេតុណ៍ (រូបថត៖ XinHua)
 

មជ្ឈដ្ឋាន​មន្ត្រីចិនបានឲ្យដឹងថាថាមានមនុស្សប្រមាណ ៧០ នាក់កំពុង​ជាប់​គាំង​នៅ​ក្នុង​ករណី​បាក់​រ​លំសណ្ឋា​គារ​មួយ​នៅខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសចិនកាលពីយប់ថ្ងៃទី​៧ ខែមីនា ឆ្នាំ២០២០​។
 
យោងតាម​សេចក្ដីជូនដំណឹងរបស់អាជ្ញាធរទីក្រុង Quanzhou  បានឲ្យដឹងថា       កណរីបាក់​រលំ​សណ្ឋាគារ​បាន​កើត​ឡើង​នៅម៉ោង ១៩ ៖ ៣០ នាថ្ងៃទី ៧ ខែមីនា (ម៉ោងក្នុងស្រុក)។ គិតត្រឹមដល់ម៉ោង ២១ ថ្ងៃដដែលនោះ មនុស្ស​ចំនួន ២៣ នាក់ត្រូវបាន ជួយសង្គ្រោះ។
 
យោងតាម​សារព័ត៌មាន People's Daily របស់ចិន បានអោយដឹងថា នាពេលថ្មីៗនេះ សណ្ឋាគារមានចំនួន ៨០ បន្ទប់នេះ​ត្រូវ​បានកេណ្ឌប្រមូលទៅធ្វើជា​កន្លែង​ដាក់​នៅ​ដាច់​ដោយ​ឡែក​មួយ សម្រាប់​អ្នកដែល​មានទំនាក់​ទំនងជា​មួយ​អ្នកជំងឺឆ្លងវីរុស SARS-CoV-2 ដែលបណ្តាលអោយមា​នជំងឺរលាកផ្លូវដង្ហើម Covid-​19 ផងដែរ។
 
នាបច្ចប្បន្ន ក្រុមអ្ន​កជួយសង្គ្រោះកំពុងប្រណាំងនឹងពេលវេលា​ ដើម្បីស្វែងរកជនរងគ្រោះ។​ មូលហេតុ​នៃការ​បាក់​​រលំអាគារ​នេះគឺមិនទាន់ត្រូវបានកំណត់នៅឡើយទេ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ