• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធី "តារាឯករាជ្យ" ឆ្នាំ ២០២១ បានបើកជាផ្លូវការ

កម្មវិធី "តារាឯករាជ្យ" ឆ្នាំ ២០២១


នាយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅកម្មវិធី "តារាឯករាជ្យ" ឆ្នាំ ២០២១ ក្នុងឱកាសរំលឹកខួបលើកទី ៦៧ ទិវារំដោះរដ្ឋធានីហាណូយ (១០ តុលា ឆ្នាំ ១៩៥៤ - ១០ តុលា ឆ្នាំ ២០២១)។ កម្មវិធី "តារាឯករាជ្យ" មាន ៣ វគ្គ ដោយបានរៀបចំឡើងយ៉ាងល្អិតល្អន់ ហើយបានបង្ហាញពីស្មារតីដ៏អង់អាចក្លាហានការប្តេជ្ញាចិត្តរបស់បក្ស និងប្រជាជន ដើម្បីជម្នះពុះពារលើរាល់ការលំបាក សំដៅស្ថាបនា និងកសាងប្រទេសជាតិឲ្យកាន់តែសម្បូរធូធារ និងខ្លាំងមាំមួន។

ក្នុងឱកាសនេះគណៈចាត់តាំងក៏បានប្រគល់អំណោយជាច្រើនជូនអតីតយុទ្ធជនបដិវត្តន៍ និងជនមានគុណបំណាច់ចំពោះបដិវត្តន៍ ដើម្បីតបស្នងសងគុណបុព្វបុរស ដែលបានលះបង់ដើម្បីឯករាជ្យ និងសេរីភាពរបស់មាតុភូមិ ដើម្បីទទួលបានឯករាជ្យសេរីភាព និងសមិទ្ធិផលដូចបច្ចុប្បន្ននេះ។

មុននេះ នៅថ្ងៃទី ៨ ខែតុលា នៅសាធារណរដ្ឋឆែក សមាគមសិល្បៈនិងវប្បធម៌វៀតណាមនៅសាធារណរដ្ឋឆែកបានរៀបចំកម្មវិធីសិល្បៈពិសេសមួយដើម្បីអបអរសាទរខួបលើកទី ៦៧ នៃទិវារំដោះរាជធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២១ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

ក្នុងក្របខ័ណ្ឌនៃបណ្តាសកម្មភាពចូលរួមកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងសកម្មភាពទ្វេភាគីជាច្រើននៅរុស្ស៊ី នាថ្ងៃទី ១៨ ខែមិថុនាលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតីលោករុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។

Top