19/01/2020 16:01 GMT+7 Email Print Like 0

កម្មវិធី “និទាឃរដូវនៅស្រុកកំណើត” ឆ្នាំ២០២០

កម្មវិធីជាប្រចាំឆ្នាំនេះបានក្លាយទៅជាព្រឹត្តិការណ៍ធំមួយដែលត្រូវបានសហគមន៍ជនវៀតណាមនៅឯបរទេសទន្ទឹងរង់ចាំនៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ម្ដងៗ។

នាថ្ងៃទី១៨ខែមករា គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាម នៅឯបរទេសនៃក្រសួងការបរទេស វៀតណាមបានសហការជាមួយស្ថាប័នពាក់ព័ន្ធនានា រៀបចំកម្មវិធី “និទាឃរដូវនៅស្រុកកំណើត” ឆ្នាំ២០២០។
កម្មវិធីជាប្រចាំឆ្នាំនេះបានក្លាយទៅជាព្រឹត្តិការណ៍ធំមួយដែលត្រូវបានសហគមន៍ជនវៀតណាម នៅឯបរទេសទន្ទឹងរង់ចាំនៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ម្ដងៗ។ លោក ឯកអគ្គរដ្ឋទូត Luong Thanh Nghi អនុប្រធាន គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានអោយដឹងថា៖

“នេះជាកម្មវិធីដ៏មានអត្ថន័យចំពោះសហគមន៍ជនរួមជាតិដែលរស់នៅឆ្ងាយៗពីមាតុភូមិ។ ឆ្នាំនេះជាឆ្នាំទី ១២ ជាប់ៗគ្នាហើយ ដែលកម្មវិធី “និទាឃ រដូវនៅស្រុកកំណើត” ត្រូវបានរៀបចំឡើង។ មុនបង្អស់ វាបង្ហាញនូវការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះសហគមន៍អាណិកជនវៀតណាមនៅឯបរទេស។ ទីពីរនេះជាឱកាសដើម្បីអោយជនរួមជាតិវិលមកស្រុកកំណើតវិញ ទទួលអំណរបុណ្យចូលឆ្នាំថ្មី ជួបជុំសុខដុមជាមួយក្រុមគ្រួសារ។
ទីបីនេះជាឱកាសដើម្បីអោយសហគមន៍អាណិកជនវៀតណាមជួបប្រាស្រ័យទាក់ទងគ្នា បង្កើតឡើងទំនាក់ទំនងដ៏ជិតស្និទ្ធក្នុងសហគមន៍អាណិកជន នៅតាមបណ្ដាប្រទេស។ ជាពិសេសគឺសហគមន៍អាណិកជនមានឱកាសជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និងតំបន់នានារបស់វៀតណាម ដើម្បីសម្ដែងបំណងប្រាថ្នា គំនិតផ្ដួចផ្ដើមរបស់ខ្លួន ក៏ដូចជាស្វែងយល់ពីឱកាស វិនិយោគនៅវៀតណាមផងដែរ”។

កម្មវិធី “និទាឃរដូវនៅស្រុកកំណើត” ឆ្នាំ២០២០ បានទទួលស្វាគមន៍អាណិកជនវៀតណាមជាង ១ ពាន់នាក់មកពីគ្រប់ទិសទីលើទូទាំងពិភព លោកបានវិលត្រឡប់មកប្រទេសវិញដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មី៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ