• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់ក្នុងឱកាសរំលឹកខួបទិវាយុទ្ធជនពិការយុទ្ធជនពលី


 មួយនាទីស្ងប់ស្ងាត់គោរពវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី (រូបថត៖VOV)
ក្នុងឱកាសរំលឹក​ខួបលើកទី៧០ទិវាយុទ្ធ​ជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា) កម្មវិធី​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​​ក្រោម​​ប្រធាន​បទ “ជំ​ហរវៀត​ណាម” ត្រូវបានរៀបចំឡើង​​នៅកន្លែងប្រវ​ត្តិសា​ស្ត្រនានា ដែល​ផ្សាភ្ជាប់​នឹង​ពលី​​ កម្មដ៏អ​ង់អាចក្លាហាន និងប្រពៃណីបដិវត្តន៍រ​បស់ប្រជាជាតិ។​ អគ្គលេខាបក្ស កុម្មុយនីស្ត​វៀតណាម លោក​ Nguyen Phu Trong នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ​ប្រធានរដ្ឋស​ភាលោកស្រី Nguyen​ Thi Kim Ngan រួមជាមួយថ្នាក់​ ដឹកនាំបក្ស រដ្ឋ ក្រសួង ស្ថាប័ន សមូ​ហភាពមជ្ឈឹម ​តំបន់ កម្មាភិបាល​បដិវត្តន៍​​ជើង​ចាស់​​ យុទ្ធជនពិការ​ ជនមានគុណូបការៈនិងវីរៈ​អ្នកម្ដាយជាច្រើនបាន​ អញ្ជើញចូលរួមកម្មវិធី។

កម្មវិធី​ដូចជាការរំលឹកគុណូបការៈរ​បស់ជំនាន់នាបច្ចុប្បន្ន ចំពោះវីរៈយុទ្ធជនពលី យុទ្ធជនពិការ និង​ជនមាន​គុណូបការៈ ចំពោះប្រទេសជាតិ។ ឧត្តមសេនីយ៍ ទោ Khua​t Duy Tien ដែលធ្លាប់​បានប្រយុទ្ធនៅសមរភូមិ Quan​g​ Tri ភាគកណ្ដាល​​វៀតណាម បានចែករំលលែក​ថា៖ “ក្នុងឆ្នាំ១៩៧២ តំបន់កំពែង​បរុមាណនៅខេត្ត Quang Tri ត្រូវបាន​ចក្រ ពត្តិអាមេ​រិកបំផ្លិចបំផ្លាញយ៉ាងធ្ង​ន់ធ្ងរ។ ក្រោម​តំបន់ដីនេះនាបច្ចុប្បន្ន​គឺសាកសព របស់​យុទ្ធជន​និង​ប្រជាជន​យ៉ាងច្រើនក្រៃ​លែង​។ សង្គ្រាមសា​ហាវ​ឃោឃៅ​ណាស់។”
 
លោក​ Ninh Duc Thai នៅរដ្ឋធានីហាណូយ រំជួល​ចិត្តនៅពេល​ដឹងថា គេ បានរកឃើញអិដ្ឋធាតុ​របស់កូន​ប្រុសជា​យុទ្ធជនពលី​នៅព្រលានយន្ត​ហោះ Bien Hoa ខេត្ត Dong Nai៖ “កូនខ្ញុំបាន​ពលីជីវិតហើយ។ ខ្ញុំបាន​ទៅ​ស្វែង​​រកអិដ្ឋធាតុ​របស់កូននៅកន្លែង ជាច្រើន​ ប៉ុន្តែមិនរកបាន ដូច្នេះហើយ​ខ្ញុំប្រាប់ខ្លួនឯងថា ស្លាប់​នៅ​ទីណា​​ក៏ជា​ស្រុក កំណើតវៀតណាមដែរ​។ប៉ុន្តែថ្ងៃនេះ ខ្ញុំទទួលបានការជូនដំណឹងថា​ គេបានរក ឃើញ​ផ្នូរ​របស់​កូន​ខ្ញុំនៅ ​Dong Nai។ ខ្ញុំរំជួលចិត្តយ៉ា​ងខ្លាំង​ណាស់”។
 
កម្មវិធី​ “ជំហរវៀតណាម” បានបញ្ជូនសារមួយគឺ៖ ជំនាន់វ័យក្មេងបច្ចុប្បន្ន នេះ មិន​បំភ្លេច​គុណូបការៈ​ដ៏ធំធេង​របស់យុទ្ធជន​ពិការ យុទ្ធជនព​លីនិងជនមាន គុណូប​ការៈ​ចំពោះប​ដិវត្តន៍​ដែល​បាន​ពលីសំរាប់​ឯករាជ្យ​ជាតិ​នោះទេ​៕

 
តាមVOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top