06/05/2019 11:03 GMT+7 Email Print Like 0

កម្មករនិយោជិតមានជំនាញខ្ពស់ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ


 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយកម្មករ និយោជិត  (រូបថតៈ chinhphu.vn)
 

 នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រុង ហូជី មិញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc​ បានអញ្ជើញទទួលជួបសន្ទនាជាមួយកម្មករ និយោជិត ជាង១.០០០ នាក់ ក្នុងនោះរួមមានកម្មករ និយោ ជិត​ជាង៩០នាក់ដែលមានជំនាញបច្ចេកទេសខ្ពស់។

អញ្ជើញ​ថ្លែងមតិនៅក្នុងជំនួបសន្ទនាក្រោមប្រធានបទ “កម្មករមានជំនាញ បច្ចេក ទេសខ្ពស់ ជាកម្លាំង​ចលករ​សម្រាប់ការអភិវឌ្ឍប្រទេសជាតិ” លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​មិន​ត្រឹម​តែ​អាស្រ័យទៅលើទុនប៉ុណ្ណោះទេ ថែមទាំងអាស្រ័យទៅលើទិន្នផលនៃផលិតផលទៀតផង។ នាយករដ្ឋ​មន្ត្រី​វៀត​ណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា កម្មករ និយោជិតមានជំនាញបច្ចេក ទេសខ្ពស់ ជាធន​ធាន​និងជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លារបស់ប្រទេសជាតិ។

 

 
  នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ chinhphu.vn) 
 

លោកអញ្ជើញមានប្រសាសន៍បន្តថា៖ “វៀតណាមជាប្រទេសដែលមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប៉ុន្តែ ​ក៏អាចនិយាយបានថា ចំណុចចាប់ផ្តើមនៅទាបណាស់។ ពោលគឺ សហគ្រាសទទួលបានទិន្នផលទាប កម្លាំង​ប្រកួតប្រជែងនៃសហគ្រាសនីមួយៗ និងវិស័យសេដ្ឋកិច្ចទាំងស្រុងនៅមានកំហិត ហើយមូល​ហេតុ​ដំបូង​គឺក​ង្វះ​កម្មករដែលមានបច្ចេកទេសខ្ពស់ ទាំងគុណភាពនិងបរិមាណផងដែរ។ ហេតុដូច្នេះ  ការផ្លាស់ប្តូរថ្មី និង​មាន​ការ​ច្នៃប្រឌិត រួមទាំងមានវិទ្យាសាស្ត្របច្ចេកវិទ្យាខ្ពស់ ជាកត្តាសម្រេច សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ តាម​នោះ ការអភិវឌ្ឍប្រភពធនធានមនុស្ស ត្រូវបានកំណត់ថា ជាចំណុច​លោត​ផ្លោះស​ម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ”។
 
លោក​នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្មករមានជំនាញបច្ចេកទេសខ្ពស់ ជាកម្លាំង​ចលករ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថា តាមរយៈកិច្ចសន្ទនាលើកនេះ កម្មករ និយោជិត​ទាំង​អស់​ នឹងចូលរួមមតិយ៉ាងសកម្ម ដើម្បីជួយបក្សនិងរដ្ឋ ក្នុងដំណើរការក​សាង​និង​សុក្រិដ្ឋ​គោល​នយោបាយ​អភិ​វឌ្ឍន៍​សេដ្ឋកិច្ចសង្គមរបស់ប្រទេ​សជាតិ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ