08/01/2019 11:13 GMT+7 Email Print Like 0

កម្ពុជាអបអរសាទរខួបលើកទី៤០នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម

នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ប្រ ជាជនកម្ពុជា រាប់ពាន់នាក់ រួមជាមួយតំណាងក្រសួង ស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមពិធីអបអរសាទរខួបលើកទី៤០នៃទិវាជ័យជំនះ ៧ មករា (ថ្ងៃទី៧ខែមករា ១៩៧៩-ថ្ងៃទី៧ខែមករា២០១៩) ផ្តួលរលំរបបប្រល័យពូជសាសន៍ប៉ុល ពត។

ទិដ្ឋភាពនៃពិធី 

ពិធីនេះបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន, សម្តេច ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជានិងលោកជំទាវ រួមទាំងតំណាស្ថានទូត អង្គការអន្តរជាតិនិងភ្ញៀវកិត្តយសជាច្រើនរូបទៀត។ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh ក៏អញ្ជើញមានវត្តមានក្នុងពិធីដ៏អធឹកអធមមួយនេះផងដែរ។

អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន បានលើកត្រដែត នូវតួនាទីដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានជួយរណសិរ្សសាមគ្គីជាតិសង្គ្រោះកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ផ្តួល​រ​លំ​របបប្រល័យពូជសាសន៍ប៉ុល ពត នាថ្ងៃ ៧ ខែមករា បញ្ចប់គ្រាខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា បើកចេញ សម័យថ្មី នៃឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។ លោកនាយករដ្ឋ មន្រ្តីហ៊ុនសែនបានអះអាងថា ជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ គឺផ្អែកទៅ លើកម្លាំងចលករចំនួនពីរ។ ពោលគឺកម្លាំងនៃមហាសាមគ្គីភាពជាតិ ទាំងមូល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានិងជួយឧបត្ថម្ភដ៏ឧត្តុងឧត្តម ទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពរបស់ក្រុមកងទ័ពស្ម័គ្រចិត្តវៀតណាម។

សូមជម្រាបថា ក្រោយរយៈពេល៤០ឆ្នាំនៃការស្ថាបនានិងកសាងប្រទេសជាតិ កម្ពុជាទទួលសមិទ្ធផលជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ នាប៉ុន្មានឆ្នាំថ្មីៗនេះ កំណើន GDP របស់កម្ពុជាបានរក្សានៅកម្រិត៧%។ ពីប្រទេសក្រីក្រមួយកម្ពុជាបច្ចុប្បន្នបានក្លាយទៅជាប្រទេសមានការអភិ វឌ្ឍគួរឲ្យកត់សម្គាល់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ