24/06/2021 09:45 GMT+7 Email Print Like 0

កម្ពុជាអនុញ្ញាតឱ្យបង្កើតគណបក្សថ្មីមួយនៅមុនការបោះឆ្នោត

ខណៈពេលដែលការត្រៀមរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ បានចាប់ផ្ដើមនោះ កាលពីថ្ងៃទី ២១ ខេមិថុនា ក្រសួងមហាផ្ទៃកម្ពុជាបានអនុញ្ញាតឱ្យបង្កើតគណបក្សថ្មីមួយដែលមាឈ្មោះ​ថា​“គណបក្ស បេះដូងជាតិ” ។

រូបថត៖ VOV


គណបក្សបេះដូងជាតិមានទីស្នាក់ការនៅរាជធានីភ្នំពេញ ដែលត្រូវបានលោក សៀម ប្លុកចុះឈ្មោះបង្កើត។ ថ្លែងប្រាប់មជ្ឈដ្ឋានអ្នកសារព័ត៌មាន លោក សៀម ប្លុក បានឲ្យដឹងថាមូលហេតុនៃការដាក់ពាក្យសុំបង្កើតគណបក្សគឺចង់ចូលរួមសកម្មភាពនយោបាយ ហើយមានបំណងចង់ធ្វើឱ្យសង្គមកាន់តែល្អប្រសើរឡើង។ ទោះយ៉ាងណាក៏ដោយលោកក៏មិនទាន់បានបង្ហាញពីបាវវចនាធ្វើសកម្មភាពរបស់គណ បក្ស ក៏ដូចជាសមាជិកថ្នាក់ដឹកនាំ ព្រោះថាក្រសួងមហាផ្ទៃមិនទាន់បានទទួលស្គាល់ជាផ្លូវការឡើយ ហើយនេះត្រឹមតែជាជំហានដំបូងក្នុងដំណើរការបង្កើតគណបក្សប៉ុណ្ណោះ។

នាបច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃកម្ពុជាបានអនុញ្ញាតឱ្យគណបក្សនយោបាយចំនួន ៤៦ចូលរួមសកម្មភាពឃោសនាបោះឆ្នោត។ គណបក្សបេះដូងជាតិកំពុងស្ថិតក្នុងដំណើរការចុះឈ្មោះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ