03/12/2019 10:23 GMT+7 Email Print Like 0

កម្ពុជារំលឹកខួបអនុស្សាវរីយ៍លើកទី៤១ទិវាបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិ


 ភ្ញៀវទាំងនៅក្នុងនិងក្រៅប្រទេសជាង១ពាន់នាក់បានចូលរួមពិធីរំលឹកខួប (រូបថត៖ VOV) 
 

នាព្រឹកថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ​២០១៩ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា បាន ប្រព្រឹត្តទៅពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី៤១ទិវាបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨-ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩)។
 
អញ្ជើញថ្លែង​នៅទីនេះ ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជាសម្ដេច ហេង ​សំរិន បានអះអាងថា ការបង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា ដែល​សព្វ​ថ្ងៃជា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​មាតុភូមិកម្ពុជា នោះ គឺជាកត្តាគន្លឹះនាំទៅដល់ជ័យជំនះផ្ដួលរលំរបបខ្មែរក្រហម កសាងព្រះ រាជាណាចក្រ​កម្ពុជាប្រកបដោយសុខសន្តិភាពនិងវិបុលភាពនាបច្ចុប្បន្ន។ កាលពី ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅខេត្ត ក្រ​ចេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវ បានបង្កើតឡើង ហើយក្លាយទៅជាអង្គការនយោបាយ យោធា​មួយដែលប្រមូល ផ្ដុំនូវកម្លាំងចម្រុះរបស់ប្រជាជនកម្ពុជាទាំងមូល។ ឆ្លើយតបនឹងសេចក្ដីអំពាវនាវ របស់​រណសិរ្ស ប្រជាជនកម្ពុជាទូទាំងប្រទេសបានសហការជាមួយកម្លាំងប្រដាប់ អាវុធ​រួម​ជាមួយ​ការ​ជួយ​ឧបត្ថម្ភ​របស់​កងទ័ពស្ម័គ្រចិត្តវៀតណាម ដំណើរការផ្ដួល រលំរបបប្រល័យពូជសាសន៍ខ្មែរក្រហមកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជំនះដ៏​មហិមារ​នេះបាន​បិទ​បញ្ច​ប់​យុគ​សម័យ​ដ៏ខ្មៅង​ងឺត​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ ហើយបើកចេញយុគសម័យថ្មីមួយសម្រាប់ប្រជា​ជនកម្ពុជាទាំងមូល៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ