• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាប្រារព្ធពិធីអបអរសាទរខួបលើកទី៦៨ទិវាបុណ្យឯករាជ្យជាតិ

ពិធីអបអរសាទរត្រូវបានរៀបចំឡើងនៅវិមានឯករាជ្យ រាជធានីភ្នំពេញ។ (រូបថត៖ អ្នកសារព័ត៌មាន VOV ប្រចាំកម្ពុជា)


នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ បានប្រារព្ធពិធីអបអរសាទរខួបលើក ទី៦៨ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២១)។ ពិធីអបអរសាទរត្រូវបានរៀបចំឡើងនៅវិមានឯករាជ្យ រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីភាពខ្ពង់ខ្ពស់បំផុតរបស់ព្រះមហា ក្សត្រ នរោត្តម សីហមុនី។ នៅ ពិធីនេះ ព្រះមហាក្សត្រទ្រង់ បានយាងប្រទានភ្លើងជ័យនៅវិមានឯករាជ្យ ដើម្បីរំលឹក វិញ្ញាណក្ខ័ន្ធរបស់វីរជនទាំងអស់ដែលបានពលីជីវិតដើម្បីខឿនឯករាជ្យនៃប្រទេស កម្ពុជា។ ចំថ្ងៃនេះកាលពី៦៨ឆ្នាំមុន របបអាណានិគមនិយមបារាំងត្រូវបង្ខំឲ្យផ្ទេរសិទ្ធិ ធ្វើជាម្ចាស់ប្រទេសជាតិមកប្រជាជនកម្ពុជាវិញ ក្រោយរយៈពេលដ៏វែងមួយនៃការតស៊ូ ដោយមិនចេះនឿយហត់ដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រជាជនកម្ពុជា ក្រោមព្រះ រាជបូជនីកិច្ចរបស់ព្រះមហាក្សត្រ នរោត្តម សីហនុ។

ពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិនេះ ក៏បានកត់សម្គាល់ព្រឹត្តិការណ៍ ប្រមូលផ្ដុំមនុស្សយ៉ាងច្រើនជាលើកដំបូង ដែលបានរៀបចំឡើងនៅកម្ពុជា ក្រោយរយៈ ពេលច្រើនខែអនុវត្តន៍វិធានការរឹតត្បិត ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺ កូវីដ-១៩។ តាមនោះ បញ្ជាក់នូវជោគជ័យរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ក្នុង ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត បើកប្រទេសឡើងវិញក្នុងស្ថានភាពធម្មតា បែបគន្លងថ្មី ត្រៀមខ្លួនជាស្រេចសម្រាប់ការអភិវឌ្ឍក្រោយជម្ងឺកូវីដ-១៩៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

សហរដ្ឋអាមេរិកអំពាវនាវឱ្យរុស្ស៊ីនិងចិនចូលរួមក្នុងការចរចាថ្មីស្តីពីការគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នាថ្ងៃទី ៦ ខែកុម្ភៈ បានអំពាវនាវឱ្យរុស្ស៊ី និងចិនចូលរួមក្នុងការចរចាពហុភាគីស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការផុតកំណត់ជាផ្លូវការនៃសន្ធិសញ្ញា New START។

Top