• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាបើកច្រកទ្វារព្រំដែនថ្មីបន្ថែមទៀតជាមួយវៀតណាម

នាថ្ងៃទី៧ កញ្ញា ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាបានបញ្ជាក់ថា ក្រសួងនេះបានធ្វើជាអធិបតីនៅកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាអំពីការបើកច្រកទ្វារព្រំដែនថ្មីបន្ថែមទៀតជាមួយវៀតណាម សំដៅកាត់បន្ថយស្ថានភាពកកស្ទះរថយន្តកុងតឺន័រយ៉ាងធ្ងន់ធ្ងរនៅច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ នាបច្ចុប្បន្ននេះ។
 
ក្នុងគោលដៅជំរុញសកម្មភាពដឹកជញ្ជូនទំនិញឆ្លងដែនជាមួយវៀតណាមនោះ កម្ពុជានឹងបើកច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ បន្ថែមទៀតនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលជាប់ជាមួយខេត្តឡុងអាន ប្រទេស វៀតណាម។ នាបច្ចុប្បន្ន ការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនៃច្រកទ្វារព្រំដែន ព្រៃវល្លិ៍ ត្រូវបានសម្រេចរួចរាល់ហើយ។ ក្រសួងសាធារណៈការនិងដឹកជញ្ជូនកម្ពុជាកំពុងស្រាវជ្រាវការលើកកម្រិតកំណាត់ផ្លូវចូលច្រកទ្វារព្រំដែន ព្រៃវល្លិ៍ ប្រវែង២៥គីឡូម៉ែត្រដើម្បីសម្រួលដល់សកម្មភាពដឹកជញ្ជូនបន្ទាប់ពីច្រកទ្វារព្រំដែនថ្មីនេះត្រូវបានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ។
 
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាលោក ស៊ុន ចាន់ថុល បានជម្រាបថា សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន នឹងអញ្ជើញធ្វើជាអធិបតីនៅពិធីបើកសម្ពោធច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ ។
 
មុននោះ នាថ្ងៃទី៧ កញ្ញា ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាបានបញ្ជាក់ថា ក្រសួងនេះបានធ្វើជាអធិបតីនៅកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាអំពីការបើកច្រកទ្វារព្រំដែនថ្មីបន្ថែមទៀតជាមួយវៀតណាម សំដៅជួយកាត់បន្ថយស្ថានភាពកកស្ទះរថយន្តកុងតឺន័រយ៉ាងធ្ងន់ធ្ងរនៅច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃនាបច្ចុប្បន្ននេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top