• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងការពារ Covid-19 ទ្រង់ទ្រាយធំ

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន ជាអ្នកដំបូងដែលទទួលចាក់វ៉ាក់សាំងការពារ Covid-19 ឈ្មោះ Sinopharm នេះ។ (រូបថត៖ Facebook របស់សម្ដេច ហ៊ុន សែន)
 

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមដំណើរការជាផ្លូវការនូវ ការចាក់វ៉ាក់សាំងការពារ Covid-19 ទ្រង់ទ្រាយធំ។ នៅមន្ទីរពេទ្យ កាល់ម៉ែតនៅរាជធានីភ្នំពេញ កូនប្រុសបង្កើត កូនប្រសាររបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមទាំងរដ្ឋមន្រ្តី រដ្ឋលេខាធិការវ័យក្មេងមួយចំនួនរូបទៀតក្នុងរាជរដ្ឋា ភិបាលកម្ពុជា បានទទួលចាក់វ៉ាក់សាំង Sinopharm ការពារ Covid-19 ដែលជាជំនួយ របស់ប្រទេសចិនជូនចំពោះកម្ពុជា។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន ជា អ្នកដំបូងដែលទទួលចាក់វ៉ាក់សាំងការពារ Covid-19 Sinopharm នេះ។ កម្ពុជានឹង ផ្ដល់អាទិភាពដល់ការចាក់វ៉ាក់សាំងជូនអ្នកដែលធ្វើការនៅខ្សែត្រៀមជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដូចជា៖ គិលានុបដ្ឋាយិការ គ្រូពេទ្យ ទាហាន នគរបាល បុគ្គលិកបរិស្ថាន និងអ្នកសារព័ត៌មាន។ ដោយមានវ៉ាក់សាំងចំនួន៦០ម៉ឺន ដូសដែល ទើបតែទទួលពីប្រទេសចិន កម្ពុជាអាចចាក់ជូនប្រជាជនចំនួន៣០ម៉ឺននាក់ក្នុងវគ្គចាក់ វ៉ាក់សាំងលើកនេះ។ រាជរដ្ឋាភិបាលកម្ពុជាក៏មានផែនការស្នើសុំជំនួយនិងទិញវ៉ាក់សាំង បន្ថែមទៀត ដើម្បីផ្ដល់វ៉ាក់សាំងដោយឥតគិតថ្លៃសម្រាប់ចំនួនប្រជាជនពី៦០%ដល់ ៨០%នៃប្រជាពលរដ្ឋសរុបផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top