08/01/2022 13:37 GMT+7 Email Print Like 0

កម្ពុជាកំណត់ពេលវេលារៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន

AMM Retreat ជាកិច្ចប្រជុំសំខាន់ដំបូងបង្អស់ក្នុងឆ្នាំ២០២២ ដែលកម្ពុជារៀបចំឡើងក្នុងនាម ជាប្រធានអាស៊ាន។ នៅកិច្ចប្រជុំខាងមុខនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាននានានឹង ផ្លាស់ប្ដូរមតិយោបល់ជាមួយគ្នាអំពីកិច្ចការដែលអាស៊ានគ្រោងនឹងអនុវត្តន៍ ក៏ដូចជា បញ្ហាដែលអាស៊ានត្រូវប្រឈមក្នុងឆ្នាំនេះផងដែរ។

កាសែត Khmer Times កាលពីថ្ងៃទី៧ ខែមករា បានចុះផ្សាយថា កម្ពុជានឹង រៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) ចាប់ពីថ្ងៃទី១៨ដល់ ថ្ងៃទី១៩ ខែមករា ខាងមុខនៅឯទីក្រុងសៀមរាប ភាគខាងជើងប្រទេសនេះ។ AMM Retreat ជាកិច្ចប្រជុំសំខាន់ដំបូងបង្អស់ក្នុងឆ្នាំ២០២២ ដែលកម្ពុជារៀបចំឡើងក្នុងនាម ជាប្រធានអាស៊ាន។ នៅកិច្ចប្រជុំខាងមុខនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាននានានឹង ផ្លាស់ប្ដូរមតិយោបល់ជាមួយគ្នាអំពីកិច្ចការដែលអាស៊ានគ្រោងនឹងអនុវត្តន៍ ក៏ដូចជា បញ្ហាដែលអាស៊ានត្រូវប្រឈមក្នុងឆ្នាំនេះផងដែរ។

នាពេលថ្មីៗនេះ ក្នុងកិច្ចសន្ទនាអំពីអាណត្តិប្រធានអាស៊ានឆ្នាំ២០២២របស់ កម្ពុជា ដែលបានរៀបចំឡើងដោយវិទ្យាស្ថាន Yusof Ishak រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានចាត់ទុកថា AMM Retreat ជាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដំបូង ដើម្បី ពិភាក្សាអំពីការសម្រេចចិត្តនិងផែនការនានាដែលប្រទេសសមាជិកអាស៊ានបានឯក ភាពគ្នាតាំងពីឆ្នាំទៅមិញ ព្រមទាំងជាឱកាសដើម្បីពិភាក្សាអំពីគំនិតផ្ដួចផ្ដើមថ្មីៗ សម្រាប់ជំរុញការកសាងសហគមន៍អាស៊ានផងដែរ៕

តាម VOV5  - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ