23/11/2019 15:48 GMT+7 Email Print Like 0

កងពេទ្យកម្រិត២លេខ១របស់វៀតណាមវិលត្រឡប់មកប្រទេសវិញក្រោយពីសម្រេចភារកិច្ចនៅប្រទេសស៊ូដង់ខាងត្បូង

កងពេទ្យកម្រិត២លេខ១ជាកម្លាំងរក្សាសន្តិភាពថ្នាក់អង្គភាពដើមដំបូងរបស់វៀតណាមដែលចូលរួមបំពេញភារកិច្ច​រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ពិធីទទួលស្វាគមន៍បណ្ដាកម្មាភិបាល យុទ្ធជននៃកងពេទ្យកម្រិត២លេខ១នៅព្រលានយន្តហោះ Tan Son Nhat

នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ក្រុមកម្មាភិបាល យុទ្ធជនដំបូងចំនួន៣១នាក់នៃកងពេទ្យកម្រិត២លេខ ១ ចំណុះកម្លាំងរក្សាសន្តិភាពវៀតណាមបានវិលត្រឡប់មកដល់ព្រលានយន្តហោះអន្តរជតិ Tan Son Nhat ទីក្រុងហូជីមិញ ក្រោយពីសម្រេច ភារកិច្ចចូលរួមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។

កងពេទ្យកម្រិត ២ លេខ ១ ជាកម្លាំងរក្សាសន្តិភាពថ្នាក់អង្គភាពដើមដំបូងរបស់វៀតណាមដែលចូលរួមបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ក្នុងលក្ខណៈដ៏លំបាកយ៉ាងខ្លាំង ក៏ដូចជាបណ្ដាបទដ្ឋាន ដំណើរការយ៉ាងតឹងរឹងរបស់អង្គការសហប្រជាជាតិនោះ បណ្ដាកម្មាភិបាលនិងយុទ្ធជននៃកងពេទ្យកម្រិត​ ២​លេខ​១បានបន្សាំនឹងលក្ខណៈធ្វើការ ដើម្បីសម្រេចយ៉ាងល្អប្រពៃនូវ ភារកិច្ចរបស់ខ្លួន។

តាមផែនការ ក្រុមកម្មាភិបាល យុទ្ធជនចំនួន ៣២ នាក់នៅសេសសល់នៃកងពេទ្យនេះនឹងវិលត្រឡប់មកប្រទេសវិញនាថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខ៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ