19/06/2019 11:13 GMT+7 Email Print Like 0

កងទ័ពវៀតណាមនិងថៃពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការយាមល្បាតរួមនៅសមុទ្រ


 លោកឧត្តមសេនីយ៍ឯក Phan Van Giang អញ្ជើញជួបពិភាក្សាជាមួយលោកឧត្តមនាវីឯក Luechai Ruddit 
 

 នាថ្ងៃ​ទី១៨ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធាន​អគ្គសេនាធិការ​នៃកងទ័ព​ប្រជាជនវៀតណាម និងជាអនុរដ្ឋ   មន្ត្រីក្រសួងការពារប្រទេស​ បាន​អញ្ជើញ​ទទួល​ជួប​ជាមួយ​លោកឧត្តមនាវីឯក Luechai Ruddit មេបញ្ជាការកងទ័ពជើងទឹក និងគណៈ​ប្រតិភូថៃ​ដែល​មក​បំពេញ​ទស្សនកិច្ច​ការងារនៅវៀតណាម។
 
នៅក្នុងជំនួបនេះ​ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានសំដែងនូវគោល​បំណង​ចង់​ឲ្យកង​កម្លាំង​នៃប្រទេស​ទាំងពីរនឹង​បន្តខិត​ខំប្រឹង​ប្រែង​ថែម​ទៀត​ក្នុង​ការ​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិការ​ដែលមាន​ស្រាប់​កាល​ពីមុន​មក​ ព្រមទាំងស្វែងរក   វិស័យសហប្រតិបត្តិការថ្មីៗទៀតឲ្យបានសមស្របតាមតម្រូវការនិងសមត្ថភាព នៃភាគី​និមួយៗ​ផងដែរ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ​ក្រសួងការពារប្រទេសវៀតណា​ម និងអគ្គសេនាធិការដ្ឋាន​នៃកងជើង​ទឹកវៀតណាម​បន្តបង្ក​លក្ខណៈងាយ​ស្រួលសម្រាប់​កងទ័ពជើង​ទឹកនៃ​ទាំងពីរ​អាច​ជំរុញ​ទំនាក់​ទំនង​សហប្រតិ​បត្តិការ​ឲ្យបានល្អប្រសើរថែមទៀតនាពេលអនាគតផងដែរ។ រីឯខ្លួន​វិញលោកឧត្តមនាវីឯក Lue​chai ​Ruddit បានសន្យាថានឹ​ងប​ង្កើនបន្ថែម​ទៀតនូវ​ទំនាក់​ទំនង​សហប្រតិបត្តិការ​រវាង​កងទ័ព​ជើង​ទឹកនៃ​ប្រទេស​ទាំងពីរ ​ព្រមទាំងស្នើឲ្យភាគីទាំងពីរអនុវត្តិការយាមល្បាតរួ​មជាច្រើនថែមទៀត និ​ង​ដោះស្រាយឲ្យ​​បាន​ទាន់​ពេលវេលាសំរាប់​កាលៈទេសៈ ដែលអាចកើតមានឡើ​ងផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ