• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

៦០ឆ្នាំ ៖ បានសរសេរ និងសរសេរបន្តថែមទៀត...

 

កាន់តែជិតដល់ពិធីរំលឹកខួបអនុស្សាវរិយ៍លើកទី៦០នៃថ្ងៃបង្កើតកាសែតរូបភាពវៀតណាម ដួងចិត្ត​ខ្ញុំ​កាន់​តែ​​មានអារម្មណ៍អន្ទះអន្ទែង។ អារម្មណ៍ព្រួយ ចំរុះនឹងអារម្មណ៍ សប្បាយរីករាយ!

អារម្មណ៍សប្បាយរីករាយច្រើនជាង! តួលេខ ៦០ ឆ្នាំសំរាប់កាសែតមួយ គឺជាតួលេខ​គួរចាប់​អារម្មណ៍​ខ្លាំង​ណាស់​​ ហើយភាគតិចកាសែត ក្នុងចំណោមបណ្តាកាសែតវៀតណាមទទួលបាន។ អារម្មណ៍​ព្រួយ​ដោយ …?​ តួលេខ ៦០ ឆ្នាំនៃកាសែតរួបភាពវៀតណាម ក៏និយាយឡើងអំពីជំនាន់អ្នកកាសែតមួយ ដែល​ស្មើ​នឹង​អាយុរបស់កាសែតនេះ ហើយពួកគាត់បានចាកចេញពីកាសែតនេះហើយ។

កត់សម្គាល់បណ្តាការរួមវិភាគទានធំធេងក្នុងការងារព័ត៌មាន ឃោសនាគោលនយោបាយការទូត កាសែត​រូប​​ភាព​វៀ​ត​​ណាម ​បាន​ប្រគល់​កិត្តនាមដ៏ខ្ពង់ខ្ពស់ជាច្រើន ក្នុងនេះ​មានគ្រឿង​ឥស្សរិយយស​ឯករាជ្យ​ចំណាត់​ថ្នាក់​លេខ​​មួយ លេខពីរ លេខ​​​បី។ កាសែតរូបភាពវៀតណាមក៏មានកិត្តិយស បានថ្នាក់ដឹកនាំរបស់បក្ស និង​រដ្ឋ ​សរសេរ​​ទុក​ជា​អនុស្សវរីយ៍​​នូវការណែនាំ មកសួរសុខទុក្ខ និងផ្ញើលិខិតជូនពរ ក្នុងឱកាស​ធំៗ​នៃកាសែត​រូប​ភាព​។​














 

អនុប្រធានរដ្ឋសភា អួងជូលឹវ ជំនួសមុខថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រគល់ឲ្យកាសែតរូបភាពវៀតណាម អំណោយថ្លៃថ្នូរ គ្រឿងឥស្សរិយយសឯករាជ្យចំណាត់ថ្នាក់លេខមួយ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍៥៥ឆ្នាំ នៃថ្ងៃ​ចេញផ្សាយ​កាសែត​រូបភាពវៀតណាមលេខដំបូង (១៩៥៤ - ២០០៩)។ រូបថត៖ ឯកសារកាសែតរូបភាពវៀតណាម។

ក៏ដូចជាបណ្តាជំនាន់មុន ការបូជារបស់ពួកគាត់ ត្រូវបានកត់សម្គាល់ និងរក្សាទុកជានិច្ច ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​​នៃកាសែតរូបភាពវៀតណាម។

មុននេះជាង២០ឆ្នាំ នៅពេលខ្ញុំទើបឈានចូលកាសែតរូបភាពវៀតណាម។ ខ្ញុំបានស្វាគមន៍ ដោយ​ស្រទាប់​អ្នក​កាសែត ដែលមានឆ្នាំកំណើតចំនឹងឆ្នាំកំណើតរបស់កាសែតរូបភាពវៀតណាម។ អ្នក​កា​សែត​ទាំង​ឡាយ​នេះ បានបណ្តុះបណ្តាល នៅប្រទេសរុស្ស៊ី និងប្រទេសអាល្លឺមង់ ។ នេះជាស្រទាប់អ្នកកាសែតដំបូង បាន​​បណ្តុះបណ្តាល​យ៉ាងមូលដ្ឋានបំផុត ជំនាន់អ្នកកាសែត ដែលខ្ញុំធ្លាប់​ឮបណ្តាអ្នកជើងចាស់​នៃកាសែត​រូប​ភាព​វៀតណាមនិយាយថា"ជំនាន់មាស"


បណ្តារូបភាពប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ តាមចរន្តព្រឹត្តិការណ៍ លើបណ្តាទំព័រក្រប និង​​ទំព័រ​នៃ​កា​សែត​រូប​ភាព​​វៀតណាម៖

 

 

 

 

 

 

 










ប្រការនេះមិនខុសទេ។

នៅពេលកំពុងរៀនសូត្រ នៅសាលាសាព័ត៌មាន ខ្ញុំបានធ្លាប់ឮឈ្មោះរបស់អ្នកកាសែតទាំងនោះ ប៉ុន្តែ​បច្ចុប្បន្ន​​នេះ ខ្ញុំបានគៀកស្មាជាមួយពួកគាត់ បានពួកគាត់ណែនាំ។ មិនព្រួយម្តេចបាន នៅពេល​ខ្ញុំត្រូវបាន​កាន់​ទង់ ដែលពួកគាត់ប្រគល់ឲ្យ និងបន្តបោះជំហានលើផ្លូវអភិវឌ្ឍន៍របស់កាសែតរូបភាពវៀតណាម ក្នុងពេលគ្មានពួកគេនៅក្បែរ?

រយៈពេល៦០ឆ្នាំ នៃកាសែតរូបភាពវៀតណាម ទទួលបានជោគជ័យយ៉ាងច្រើន ប៉ុន្តែ​ក៏ជួប​មិន​តិច​ទេ​នូវ​ការ​លំ​បាក។ គ្រឿងឥស្សរិយយសឯករាជ្យចំណាត់ថ្នាក់លេខបី-១៩៩៤ ចំណាត់ថ្នាក់លេខពីរ -២០០៤ និង​ចំ​ណាត់​ថ្នាក់លេខមួយ-២០០៩ គឺជាការកត់សម្គាល់យ៉ាងពិតប្រាកដ ចំពោះ​កម្លាំងស្វិតស្វាញ​របស់​បណ្តា​ជំ​នាន់​​អ្នកកាសែតធ្វើការ នៅកាសែតរូបភាពវៀតណាម។

មិនអាចរៀបរាប់អស់បានទេ ប៉ុន្តែបណ្តាឈ្មោះដាវយុយគី ង៉ូឌឹកម៉ូវ ឡេបាធៀន ដូភឿង ឡេគ្វឹកទ្រុង ឡេ​ភឹក​​ វូខាញ់ ង្វៀនវិញក្វាង ដែលជាមេបញ្ជានាវាដ៏ឆ្នើម បានដឹកនាំនាវាកាសែតរូបភាពវៀតណាម ឆ្លង​កាត់​ឧបសគ្គ​ជាច្រើន ក្នុងរយៈពេលជាងពាក់កណ្តាលសតវត្យរ៍កន្លងមក។

ឥឡូវនេះ នាខែកញ្ញាឆ្នាំ២០១៤ កាសែតរូបភាពវៀតណាម កំពុងមានស្រទាប់អ្នកកា សែតថ្មី ក្មេង ផុលផុស និង​នៅតែស្រឡាញ់ការងារ ដូចប្រពៃណីរបស់បណ្តាជំនាន់មុន។ ជំនាន់អ្នកកាសែតថ្មីៗ មិន​បាន​ផ្តល់​ដុំ​ហ្វិល​​នីមួយៗ នៅពេលទៅធ្វើការ។ ពួកគេមិនបានពង្រីករូបថតតាមខ្នាត ៦ គុណ ៩ ហើយបិទលើក្រដាស ដើម្បី​ធ្វើជាគំរូទេ។ ពួកគេមិនបានប្រើខ្មៅដៃ គូសបន្ទាត់ធ្វើ maket រូបថតទៀតទេ។ សប្បាយចិត្ត និង​រំភើប​ចិត្ត​ នៅពេលឮសូរសំឡេង “សួច”ៗ សំឡេងផ្ទុះវែងជាបន្តបន្ទាប់ មិនមែនសូសំឡេង “ក្វេត”ៗ តំឡើងហ្វិល ហើយសំឡេង “រ័ច”ម្តងៗ។ ក៏គ្មានទិដ្ឋភាពយួរថង់បា្លស្ទិកទុកហ្វិល ដើម្បីទៅផ្តិត  ហើយរង់ចាំ  ងើយមុខ មើល​លទ្ធផលនៃការចុចម៉ាស៊ីនថតរូប។ សព្វថ្ងៃនេះ ពួកគេគ្រាន់តែចុច – សង្កត់ –បញ្ជូន​ឧបករណ៍ចង្អុល​លើ​កំព្យូទ័រ គឺអាចមើលឃើញលទ្ធផលរបស់ខ្លួនភ្លាម ( ចុចឆ្នុកកំព្យូរទ័រ – បញ្ចូលកាត memory ក្នុងកំព្យូទ័រ –​ បញ្ជូនឧបករណ៍ចង្អុលលើកំព្យូទ័រ)។
 

ចាប់ពីពុម្ពមួយច្បាប់ជាភាសាវៀតណាមដំបូង កាសែតរូបភាពវៀតណាម ត្រូវ​បាន​បោះ​ពុម្ពជា​ច្រើន​ភា​សាទៀ​ត​ផង​ មាន​សម័យកាល​ កើនឡើង១០ភាសា ចេញផ្សាយនៅចំនួន ១៥០ប្រទេស និងតំបន់។ បច្ចុប្បន្ននេះ កា​សែត​​រូប​ភាព​​​​វៀត​ណាម ត្រូវបាន​បោះពុម្ព​ជា ៤ ភាសា៖ ភាសាអង់គ្លេស ភាសាចិន ភាសាអេស្បាញ និង​ភា​សា​​​ឡាវ​​​។​​ គេហទំព័រ​​របស់​កាសែត​រូបភាព​វៀត​ណាមរួមមាន ៨ ភាសា៖ ភាសាវៀតណាម ភាសាអង់គ្លេស ភា​សា​បារាំង​ ភា​សារុស្ស៊ី ភាសាចិន ភាសាជប៉ុន ភាសា​អេស្បាញ និងភាសាឡាវ។

























 

ខ្ញុំធ្លាប់ធ្វើការងារទាំងអស់ខាងលើនេះរួចហើយ។

ខ្ញុំយល់ដឹងថា ការលំបាក ការខ្វះខាត និងការនឿហត់ ប៉ុន្តែ​មោទ​នភាព​ខ្លាំង​ណាស់​ចំពោះ​បណ្តា​ជំនាន់​មុន​។
ខ្ញុំយល់ដឹងថា បណ្តាឧបករណ៍ទំនើប នាសម័យបច្ចេកវិទ្យាឌីជីថូល ប៉ុន្តែនេះគឺជាការសាកល្បងសំរាប់​ជំនាន់​ក្មេងៗនៅបច្ចុប្បន្ននេះ។

លើផ្លូវអភិវឌ្ឍន៍ និងតាមការជឿនលឿនរបស់សម័យ នេះជាដំណាក់កាលចាំបាច់ត្រូវឆ្លងកាត់។

រយៈពេល៦០ឆ្នាំ–កំរាស់មួយ ដំណាក់ផ្លូវដ៏មោទនភាពរបស់បណ្តាជំនាន់ ដែលសរសេរឡើង និងសរសេរ​បន្ត​ទៀតបណ្តាទំព័រប្រវត្តិសាស្ត្រនៃកាសែតរូបភាពវៀតណាម៕

 

អ្នកកាសែត ផាមទៀនយុង (ខាងក្រៅគិតពីខាងឆ្វេង) ឡេភឹក (ពាក់វវ៉ែនតា) ជាមួយក្រុមហោះហើរលំហអវកាស V.Gorbarkô និងផាមទ្វឹន នៅឆ្នាំ១៩៨០។ រូបថត៖ ឯកសារកាសែតរូបភាពវៀតណាម។

អ្នកយកព័ត៌មានវូឌឹកតឹន វូខាញ់ វិញក្វាង ត្រុងថាញ់ ទៀនយុង (ចាប់ពីខាងឆ្វេង ដល់ខាងស្តាំ) ថតរូបទុកជាអនុស្សវរីយ៍ នៅ​ក្បែរលេណដ្ឋានបញ្ជាការនៃបញ្ជាការដ្ឋានយោធារបស់បារាំង នៅឌៀនបៀនភូ ក្នុងដំណើរធ្វើសកម្មភាព នាឆ្នាំ១៩៩៤។ រូបថត៖ ឯកសារកាសែតរូបភាពវៀតណាម។


អ្នកយកព័ត៌មានវិញក្វាង ទៀនយុង និងង្វៀនថាំង វូឌឹកតឹន និងអ្នកបើកបរតាវ៉ាន់គឹ ថតរូបនៅក្បែររថក្រោះបារាំង នៅអតីតសមរភូមិឌៀនបៀនភូ ឆ្នាំ១៩៩៩។ រូបថត៖ឯកសារកាសែតរូបភាពវៀតណាម។


ក្រុមអ្នកយកព័ត៌មានមិញគ្វឹក ធីញផាត ក្នុងដំណើរបំពេញការងារនៅឧទ្យានជាតិកាតទៀន នាឆ្នាំ២០១៥។ រូបថត៖ កាសែតរូបភាពវៀតណាម។


ពីរនាក់ត្រុងជីញ-វឿងមើ ធ្វើការនៅវាលជំនោរទឹក នៅមាត់ទ្វារទន្លេហុង (ស្រុកយ៉ាវធ្វី ណាមឌីញ) ប្រតិបត្តិ​បទ​យកការណ៍ឯកទេស “ដើរក្នុងតំបន់ Ramsar” នាខែមករា ឆ្នាំ២០០៧។ រូបថត៖ ឡេមិញ

អ្នកយកព័ត៌មានមានវ័យក្មេង វីថាវ និងវរសេនីយ៍ឯកបំរុង បួយហាយភឿក មេបញ្ជាការ រងកងពលតូច១៤៦ ភូមិភាគទី៤ កងទ័ពជើងទឹក នៅប្រជុំកោះទ្រឿងសាធំ ក្នុងដំណើរ បំពេញការងារ នាខែមិថុនាឆ្នាំ២០១៣។ រូបថត៖ វៀតគឿង


អ្នកយកព័ត៌មាន ធ្វើការនៅ ហ្វាងស៊ូភី (ហាយ៉ាង) នាខែមិថុនា ឆ្នាំ២០១៣។ រូបថត៖ កុងដាត។


ក្រុមនិពន្ធនៃកាសែតរូបភាពវៀតណាមផ្លាស់ប្តូរ រួមយោបល់ជាមួយអ្នកយកព័ត៌មាន អំពីបំណិនដោះស្រាយអត្ថបទ រូបថតលើ market នៃកាសែតរូបភាពមួយលេខ ដោយជាក់ស្តែង មុននឹងផ្ញើទៅរោងពុម្ព។ រូបថត៖ ទ្រីញវ៉ានបូ។

សមាជិកក្នុងក្លឹបថតរូបកាលៈទេសៈមាស នៃកាសែតរូបភាពវៀតណាម ក្នុងដំណើរបំពេញការងារ នៅសាប៉ា (ឡាវកាយ) នាខែមិនាឆ្នាំ២០១៤។ រូបថត៖ កុងដាត។

សមូហភាពកម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធ របស់កាសែតរូបភាពវៀតណាមបច្ចុប្បន្ននេះ ដែលជាអ្នកបន្តវេនប្រពៃណីដ៏វីរភាពនៃកាសែតនេះ។ រូបថត៖ ហ្វាងហា។


 

ង្វៀនថាំង-អគ្គនិពន្ធនាយកកាសែតរូបភាពវៀតណាម

 

nguyenhuonggiang

ស្វែងយល់នូវវប្បធម៌ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)

ស្វែងយល់នូវវប្បធម៌ជនជាតិ មឿង (Muong) នៅខេត្ត ហ័រប៊ិញ (Hoa Binh)

ចំងាយ​​ប្រហែល ៧០ គីឡូម៉ែត្រ តាមទិសនិរតីនៃទីក្រុងហាណូយ (Ha Noi) ខេត្ត ហ័រប៊ិញ (Hoa Binh) ត្រូវបានគេស្គាល់ជា "ទឹកដីនៃវីរៈកថា" ជាកន្លែងដែលមានជនជាតិ មឿង (Muong)...

Top