• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឡាវជានិច្ចកាលយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងសាមគ្គីភាព​ពិសេស​ជាមួយ​បក្ស​និង​ប្រជា​ជន​វៀត​ណាម​


ឡាវជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសាមគ្គីភាពពិសេសជាមួយបក្សនិងប្រជាជនវៀតណាម

នាព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូត​វៀត​ណាម​ ប្រចាំ​នៅឡាវ លោក Nguyen Ba Hung បាន​អញ្ជើញ​​ទៅគណៈកម្មាធិការ​កិច្ច​ការ​បរទេស ​មជ្ឈឹម​បក្ស​​ប្រជាជន​បដិវត្តន៍​ឡាវ នៅទី​ក្រុងវៀង​ច័ន្ទ ដើម្បី​អបអរសាទ​រលើកទី​៦២ ទិវាបង្កើត​បក្សប្រ​ជាជន​បដិវត្តន៍ឡាវ (ថ្ងៃទី២២ខែមិនា​ឆ្នាំ១៩៥៥-ថ្ងៃទី​២២ខែមិនា​ឆ្នាំ២០១៧ ​ចំពោះអ​នុប្រធាន​​គណៈកម្មាធិការ​ លោក Somphone Sychaleun។ នៅក្នុង​ជំនួប​នេះ ឯក​អគ្គ​រដ្ឋ​ទូត​ Nguyen Ba Hung បាន​សង្កត់​​ធ្ងន់​​ទៅលើ​​ជោគជ័យ របស់បក្ស​ប្រជាជនបដិវត្តន៍ឡាវ ​មិន​​គ្រាន់​​តែមាន​អត្ថន័យ​ ​ចំពោះ​​បុព្វហេតុ​ការពារ ​និង​អភិវឌ្ឍន៍​ប្រទេស​ឡាវ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជាកម្លាំង​ច​លក​​រធំធេ​ង​ ចំពោះ​បក្សកុម្មុយនី​ស្តវៀត​ណាម​​ទៀត​ផង​។
 
រីឯ  អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម បក្សប្រជាជន​បដិវត្តន៍​ឡាវ ​លោក Somphone Sychaleun បាន​អះ​អាងថា​៖ បក្ស រដ្ឋ​​និង​ប្រជាជន​ឡាវ ​ចង​ចាំ​ជា​និច្ចការជួយ​​ឧបត្ថម្ភដ៏​ធំធេង និង​ប្រសិទ្ធភាព​របស់​បក្ស រដ្ឋនិងប្រ​ជាជ​ន​វៀត​ណាម​ ចំពោះបក្ស រដ្ឋ និង​ប្រជាជន​ឡាវ ក្នុងរយៈពេលកន្លង​ទៅ។ លោក​ក៏​បាន​អះអាង​ថា​៖ ឆ្នាំ ២០១៧នេះជាឆ្នាំមួយដ៏សែ​នសំខាន់ ដោយមានសកម្មភាព​រំលឹក​ខួប​អនុស្សាវរីយ៍​ដ៏​​ឱឡារិក ដូច​ជា​ទិវា​៥៥​ឆ្នាំ វៀតណាម-ឡាវ បង្កើត​ទំនាក់​ទំនង​ការ​ទូត និង​៤០ឆ្នាំទិ​វាប្រទេសទាំងពីរ​ ចុះហត្ថលេ​ខា​លើ​អនុសញ្ញា​​មិត្ត​ភាព។ នេះជាឱកា​ស​មួយ​ដើម្បីផ្សព្វ​ផ្សាយ ​អោយជំនាន់​វ័យក្មេង នៃប្រទេស​ទាំងពីរ យល់ដឹង​និង​បន្ត​​ជំរុញ​​ទំនាក់​ទំនង​ពិសេស​​វៀតណាម និង​ឡាវកាន់​តែ​អភិវឌ្ឍន៍​ពីមួយ​ថ្ងៃទៅមួ​យថ្ងៃ៕ 

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព”

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម (ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៣ នៃក្រុមប្រឹក្សា ដើម្បីប្រកាសផែនការមេសម្រាប់តំបន់ ដីសណ្តទន្លេក្រហម ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ចក្ខុវិស័យដល់ ២០៥០។

Top