• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ស្វែង​យល់ផ្ទះលើដើមឈើ

Cosy Tree House ភាពកក់​ក្តៅ​នៃ​ផ្ទះ​លើ​ដើមឈើ​ ជាមួយ​​ស្ថាបត្យកម្ម​​ផ្ទះ​នៅ​លើ​​សាខាមែក​​​កល្បព្រឹក្ស​ ដូចជានាំ​ភ្ញៀវ​ទេសចរណ៍​ធ្លាក់​ចូលទៅ​ ក្នុង​តំបន់​​ព្រៃព្រឹក្សា​ដ៏អាថ៌កំបាំង​ នៅ​កណ្តាលក្រុង​​ហាណូយ​។
 

តាម​សិល្បករ ​ដាវ​អាញ​ខាញ់​ (Dao Anh Khanh) ម្ចាស់​ Cosy Tree House ឲ្យ​ដឹង​ថា​ ដោយ​បំណង​ស្ថាបនា​បរិយាកាស​រស់​នៅដោយ​ឡែក​មួយ​​​ សម្រាប់​ខ្លួនឯង​ ទើប​បង​​ចាប់ផ្តើម​ស្ថាបនា​​ Cosy Tree House  ​មុន​នេះជិត​២០ឆ្នាំ​​។ ផ្ទះ​ឈើ​ទាំង​​ប្រាំមួយ​របស់​ Cosy Tree House សុទ្ធតែ​បាន​កសាងឡើយ​ដោយ​​​មិន​គោរព​តាម​​ប្លង់​រចនា​របស់​វិស្វករ​ណា​ទេ។ ទាំងអស់​សុទ្ធតែ​គោរពចំណុច​​​លក្ខណៈ​​របស់​រុក្ខជាតិ​​ដែល​បាន​ដាំ​ជាយូរ​​​ឆ្នាំ​មក​ហើយ​ នៅ​ក្នុង​បរិវេណ​២០០០​ម៉ែត្រ​​ដោយអតិបរិមាណប៉ុណ្ណោះ​​​។​
 
ដូច​​ឈ្មោះ​​ហៅ ទីនេះ​ជា​បរិយាកាស​សិល្បៈ​ទួទៅ​ ​រវាង​វិចិត្រ​សិល្បៈ​ ដូរតន្រ្តី​ ចម្លាក់ ​ផ្សារភ្ជាប់​ជាមួយ​​ធម្មជាតិ​ផ្កាស្មៅ​។ ឈរ​​សំឡឹងពីលើ​ទៅ​ខាងក្រោម ​ភ្ញៀវអាចមើល​ឃើញនូវ​​​​បរិយាកាស​ទួទៅរបស់​​ Cosy Tree House ដែល​​ពណ៌ខៀវ​ត្រជាក់​ចិត្ត​។ Cosy Tree House មាន​បន្ទប់​សម្រាក​ ដែល​មាន​ឈ្មោះ​គួរ​ឲ្យ​ស្រឡាញ់​ដូចជា​​៖ Zen Space Tree House, Tropical Paradise Tree House, Sky Tree House, Garden Cottage...។ល។​ ខាង​ក្នុងផ្ទះ​ឈើ​និមួយៗ​សុទ្ធតែ​បាន​រចនាដោយ​​ស្ថាបត្យកម្ម​សង្ហារឹម​មិនត្រួវ​​គ្នា ហើយ​ពោរពេញ​ទៅ​ដោយ​សិល្បៈ ​ក្រោមស​សៃ​ភ្នែក​សិល្បករ​ ដាវ​អាញ​ខាញ់ (Dao Anh Khanh)​។


មណ្ឌលសម្រាកបំប៉ន់សុខភាព Cosy Tree House ស្ថិតនៅក្នុងបរិយាកាសជាង២០០០ម៉ែត្រការេ លើវិថីង៉ុកធ្វិ
(Ngoc Thuy) យ៉ាឡឹម (Gia Lam) មានលក្ខណៈស្ថាបត្យកម្មពិសេស ដូចនាំ​ភ្ញៀវទេសចរណ៍​ធ្លាក់ចូល​ទៅ
ក្នុង​តំបន់ព្រៃ​បៃតងដ៏អាថ៌កំបាំងមួយ។


រចនាកាំជណ្តើរជួយឲ្យភ្ញៀវទេសចរណ៍ងាយស្រួលឡើងកាន់ ផ្ទះនៅលើដើមឈើ។

មកដល់ Cosy Tree House ភ្ញៀវទេសចរណ៍ដូចជាជ្រុលជើងធ្លាក់ចូលក្នុងតំបន់ព្រៃបៃតងដ៏អាថ៌កំបាំងមួយ។

បរិយាកាសនៅខាងមុខផ្ទះលើដើមឈើនីមួយៗ មានយ៉ចេញខឿនលយ ទៅក្រៅក្រាលកញ្ចក់ បង្កើត​ឲ្យ​
ភ្ញៀវទេសចរណ៍មានអារម្មណ៍ជុំទិសសុទ្ធតែរុក្ខជាតិពណ៌បៃតង។


ទ្វារចូលនៃផ្ទះឈើមួយ នៅក្នុងប្រជុំ Cosy Tree House។

ផ្ទះឈើនិមួយៗសុទ្ធតែមានការរចនាដោយឡែក ប៉ុន្តែចំណុចរួមគឺសម្រប់ជាមួយធម្មជាតិ នាំមកនូវបរិយាកាស​
បរិសុទ្ធស្រស់ថ្លា ជួយភ្ញៀវទេសចរណ៍ចៀសវៀងភាពរអូរអរ  ផ្សែងធូលី និងក្រេបយកនាទីដ៏លំហែនេះ។


ប្រព័ន្ធផ្លូវដើរធ្វើអំពីឈើ តភ្ជាប់រាល់ផ្ទះនៅលើដើមឈើទាំងអស់ ក៏ជាទីកន្លែងគយគន់សំឡឹងមើលធម្មជាតិដ៏វិសេស
សម្រាប់ភ្ញៀវទេសចរណ៍។


ក្នុងបរិវេណរបស់ Cosy Tree House ភ្ញៀវទេសចរណ៍ក៏អាចគយគន់ស្នាដៃសិល្បៈរៀបរៀង របស់សិល្បករដាវអាញខាញ់
(Dao Anh Khanh) និងមិត្តភក្តិរបស់គាត់។


បរិយាកាសនៅខាងមុខផ្ទះឈើនីមួយៗ គឺមានយ៉ខឿនលយចេញទៅក្រៅមួយ ព័ទ្ធជុំវិញទៅដោយពណ៌បៃតង
នៃរុក្ខជាតិ។


មណ្ឌលសម្រាកបំប៉ន់សុខភាព Cosy Tree House ពេលរាត្រីមកដល់។

Cosy Tree House៖ អាសយដ្ឋាន​លេខ៧ ច្រក​៤៦២ ង៉ុក​ធ្វិ​ (Ngoc Thuy) យ៉ា​ឡឹម​ (Gia Lam) ក្រុង​ហាណូយ ទាក់ទង​ដាក់​បន្ទប់​៖ 0917.660.902 (Jenny Dao)។

បរិយាកាស​បន្ទប់គេង​​ នៃ​ផ្ទះ​ឈើ​និមួយៗ ​​បាន​រចនានៅ​​លើផ្ទើ​ដី​ពី​១០ - ១៤​​ម៉ែត្រ​ការេ​ មាន​បង្អូច​ច្រើន​សម្រាប់​ទទួលយក​​ពន្លឺ​ធម្មជាតិ​។ ពិតាន​ផ្ទះសាង​​​​បែប​​ដំបូល​​កោង​ដូចជា​ផ្សិត​ អ្នក​ស្នាក់​នៅ​នឹង​មាន​អារម្មណ៍​​ដូច​ជា​​បាន​នៅ​ក្នុង​បរិយាកាស​​​ស្រស់​​ស្រាយ​​ តែ​ពោរពេញ​ទៅ​ដោយ​​ភាព​សុខដុម​រមនា​។ គ្រឿង​សង្ហារឹម​​​ខាង​ក្នុងបន្ទប់នីមួយៗ​​ សុទ្ធតែ​មាន​លក្ខណៈ​​ងាយ​ស្រួល ​និង​បង្កប់​​សិល្បៈពិតៗ​​។ ទីនេះ​បាន​ចាត់ទុក​ជា​កក្តា​មួយ​​​ក្នុង​ចំណោម​កក្តា​​បង្កើត​​អារម្មណ៍​ជិត​ស្និទ្ធ​ តែ​​បែរ​ជាពោរពេញ​ទៅ​ដោយ​ភា​ព​​ទាក់ទាញ​សម្រាប់​​​អ្នក​​ស្វែង​រក​ Cosy Tree House ​មកសម្រាកបំបន់​សុខភាព​។​
 
ដោយ​កែវ​ភ្នែក​សិល្បៈ​របស់​ខ្លួន​ ដាវ​អាញ​ខាញ់​ (Dao Anh Khanh)​ បាន​រចនា​​​ពន្លឺ​សុប្បនិមិត្ត​​គ្រប់​ពណ៌​សម្បុរ​ នៅ​​តាម​​មែក​ឈើ​លើ​​ដំបូល​ផ្ទះ​ ក្នុងបន្ទប់គេង​​ បង្កើត​អារម្មណ៍​សម្រាប់​អ្នក​សម្រាក​ ដូច​​បាន​ដេក​នៅ​កណ្តាល​ព្រៃ​ឈើ​ ដែល​​ពោរពេញ​ទៅ​ដោយដូង​​តារា​។ ផ្ទះឈើ​មាន​បន្ទប់គេង​​រចនា​ដូច​វិមាន​ភុជង្គ​នាគ​រាជ​ នេះក៏ជា​ចំណុច​ពិសេស​​របស់​ Cosy Tree House។ ភ្ញៀវ​ទេសចរណ៍​នឹង​មាន​អារម្មណ៍​ដូច​​កំពុង​​ដេក​នៅ​កណ្តាល​លំហ​សមុទ្រ​ ដោយ​មាន​​ហ្វូង​​ត្រី​ហែល​​រវិកៗជុំវិញ​។​



ផ្ទះឈើបានរចនាតាមបែបអាងត្រីព័ទ្ធជុំវិញគ្រែដេក។

សង្ហារឹមបន្ទប់ Zen Space Tree House។

ស្ថាបត្យកម្មលើពិតានផ្ទះរូបផ្សិត ដូចជាបើកទូលាយបរិយាកាសបន្ទប់សម្រាកឲ្យភ្ញៀវទេសចរណ៍។

បរិយាកាសខាងក្នុងផ្ទះឈើ Zen Space Tree House មានរចនាក្បូរក្បាច់ដ៏ចំណាប់អារម្មណ៍។

ពេលដេកនៅក្នុងបន្ទប់ភ្ញៀវទេសចរណ៍ អាចមើលផ្ទាំងគំនូរលើពិតានដោយសិល្បករ ដាវអាញខាញ់
(Dao Anh Khanh) អនុវត្ត។


មណ្ឌលភោជនិយដ្ឋានរបស់ Cosy Tree House បានរចនាតាមស្ថាបត្យកម្មផ្ទះខ្ពស់ពីដី របស់ជនជាតិមឿង
(Muong) នៅខេត្តហ្វ័រប៊ិញ (Hoa Binh)។


មកដល់ Cosy Tree House ភ្ញៀវទេសចរណ៍អាចគយគន់បន្ទប់តាំងផ្ទាំងគំនូររបស់សិល្បករ ដាវអាញខាញ់ (Dao Anh khanh)។

ជាមួយ​បរិយាកាស​ធម្មជាតិ​បៃតង​ត្រជាក់​ ជាមួយ​ផ្ទះ​ឈើ​ដ៏​ស្រស់​ស្អាត​ Cosy Tree House ជា​ទម្រង់​មួយ​ក្នុង​ចំណោម​ទម្រង់​ homestay ពិសេស​នៅ​ក្រុង​ហាណូយ​។ ទី​នេះ​កំពុង​ក្លាយជា​ទីកន្លែង មាន​​ភ្ញៀវទេសចរណ៍​​ចូល​ចិត្ត​យ៉ាង​ច្រើន ​ដោយ​មាន​តម្លៃ​បន្ទប់​ពី​៥៥​ដល់​១០០​ដូល្លាអាមេរិក​។ នៅ Cosy Tree House ភ្ញៀវ​ទេសចរណ៍​​ក៏អាច​សំណូម​ពរ​​ពេល​បាយប្រចាំ​ថ្ងៃ​ មានស​ភាព​សុខដុម​និង​ល្អុក​ល្អើន​​ ជាមួយ​ភាព​ស្និទ្ធស្នាល​របស់​ក្រុម​បុគ្គលិក​។​
 
ចែក​រំលែក​ពី​អារម្មណ៍​ ពេលបាន​​អញ្ជើញទៅ​ដល់​ Cosy Tree House សម្រាក​បំប៉ន់​សុខភាព​​ បងស្រី​ ង្វៀន​ធ្វីហា (Nguyen Thuy Ha) ឲ្យដឹង​ថា៖ “ខ្ញុំ​ស្គាល់​ Cosy Tree House តាម​រយៈ​បណ្តាញ​ booking.com​ ទើប​​ខ្ញុំ​សម្រេចចិត្ត​មក​ទីនេះ​សម្រាក​​មួយ​ថ្ងៃ​ ​ពេល​ស្អែកនឹង​​ធ្វើ​ដំណើរ​ទៅ​ទីកន្លែង​ផ្សេង​។ ប៉ុន្តែ​ពេល​ធ្វើ​​ដំណើរ​មក​ដល់​ទីនេះ ខ្ញុំ​សម្រេច​ចិត្ត​នៅមក​ទី​នេះ​​ពីរសប្តាហ៍​។ ខណៈ​​សម្រាក​នៅ​​ក្នុង​​បរិវេណ​បៃតង ​របស់​ Cosy Tree House ខ្ញុំ​មាន​អារម្មណ៍​ស្ងប់​ និង​តុល្យ​សា​ឡើង​​វិញ​នូវ​ស្មារតី​ខ្លួនឯង​​។ ម្យ៉ាង​ទៀត​នៅ​មានអារម្មណ៍​រំភើប​ខ្លាំង​ ពេល​បាន​​ចូល​​រួម​ពិសោធន៍​​ជីវភាព​សិល្បៈ ​នៅ​ក្នុង​សកម្មភាព​មួយ​ចំនួន​ របស់​សិល្បករ ដាវ​អាញ​ខាញ់ ​(Dao Anh Khanh)​ នៅ​ Cosy Tree House”៕
 

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ តឹតសើន​


 

ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

នាពេលថ្មីៗនេះ tour ទេសចរនិង​ស្វែងយល់កេរដំណែល​ វ៉ាន់​មៀវ - គ្វឹក​ទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់ ដោយ​ប្រធានបទ "ភាព​ថ្លៃថ្នូរនៃទស្សនវិជ្ជាអប់រំ" បានរៀបចំ...

Top