• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាលយកចិត្ត​ទុកដាក់​ជំរុញ​ទំនាក់​ទំនង​មិត្តភាព​ សហប្រតិ​បត្តិការ​លើច្រើ​ន​វិស័យ​ជាមួយ​អ៊ីស្រាអែល​


វៀតណាមជានិច្ចកាលយកចិត្ត​ទុកដាក់ជំរុញទំនាក់ទំនងមិត្តភាព 
សហប្រតិបត្តិការ​លើច្រើនវិស័យជាមួយអ៊ីស្រាអែល 

នាព្រឹកថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​ទទួល​​ជួប​សន្ទនា ជាមួយ​ឯកអគ្គរដ្ឋ​ទូត​អ៊ីស្រាអែល​ប្រចាំ​នៅ​វៀតណាម លោកស្រី Meirav Eilon Shahar អញ្ជើញ​មក​ជំរាប​លា​ក្នុងឱកាស​បញ្ចប់​អាណត្តិការងារ។ ប្រធានរដ្ឋវៀតណាមមានបំណងថា ក្នុងមុខងារថ្មី លោកស្រី Meirav Eilon Shahar នឹងបន្ត​ធ្វើជា​ស្ពាន​តភ្ជាប់​ទំនាក់​ទំនង រវាងអ៊ីស្រាអែល​និងវៀតណាម ។ លោក​មាន​បំណង​ថា ​រាល់ការ​សន្យា​​របស់​ថ្នាក់​ដឹកនាំជាន់​ខ្ពស់ នៃប្រទេសទាំងពីរ ដែលបាននាំចេញក្នុង​ឱកាសបំពេញ​ទស្សន​កិច្ច​​នៅ​វៀតណាម របស់ប្រធានាធិបតីលោក Reuven Ruvi Rivlin បន្តអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយ​រួម​ចំណែកនាំទំ​នាក់ទំនង​វៀតណាម និងអ៊ីស្រាអែលឲ្យស៊ីជម្រៅនិងជាក់ស្ដែងថែមទៀត។
 
រីឯខ្លួនវិញ លោកស្រី Meirav Eilon Shahar បានអះអាង​ថាបន្ទាប់ពី​ទៅប្រទេស​វិញ លោកស្រីនឹង​បន្តរួមចំណែក​ក្នុងការ​ពង្រឹង​ និងពង្រីក​ទំនាក់ទំនង​​រវាងអ៊ីស្រា​អែល​និងវៀតណាម៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព”

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម (ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៣ នៃក្រុមប្រឹក្សា ដើម្បីប្រកាសផែនការមេសម្រាប់តំបន់ ដីសណ្តទន្លេក្រហម ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ចក្ខុវិស័យដល់ ២០៥០។

Top