• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកំពុងសកម្មកែសម្រួលរបៀបរបបសំដៅឆ្លើយតបទៅនឹងតម្រូវការនៃបដិវត្តន៍​ឧស្សាហកម្មលើកទី៤


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានធនាគារ Standard Chartered លោក Jose Vinals

នៅក្នុងសម័យប្រជុំស្តីពី   “អភិបាលកិច្ចរឹងមាំក្នុងកិច្ចការ​បដិវត្តន៍ឧស្សាហកម្ម​លើក​ទី​៤” នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​ចាត់​ទុក​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​អស់ គប្បីខ្នះខ្នែង​កែសម្រួល​របៀប​របប សេចក្តីកំណត់​និង​គោល​នយោបាយ​ សំដៅឆ្លើយ​តបតម្រូវការអភិវឌ្ឍន៍ ដែលកិច្ច​ការ​បដិវត្តន៍​ឧស្សាហកម្ម​លើកទី៤ បាន​ដាក់ចេញ។ លោក Nguyen Xuan Phuc ក៏បាន​គូស​បញ្ជាក់​ថា​ វៀត​ណាម ​កំពុង សកម្ម​អនុវត្ត​គោល​នយោបាយ​ជម្រុញ​ការ​ចាប់​ផ្តើម​អាជីព ផ្លាស់​ប្តូរ​ថ្មី​ការ​ច្នៃប្រឌិ​ត​ជម្រុញ​ការអនុវត្ត​បច្ចេកវិទ្យា​ព័ត៌មាន​និង​កសាង​រដ្ឋាភិបាល​​អេឡិចត្រូ​និក។
 
​ក្នុងជំនួបជាមួយប្រធានាធិបតី​អ៊ុយក្រែន លោក Petro Poroshenko នាយករដ្ឋ​មន្ត្រី លោក Nguyen Xuan Phuc បាន​ស្នើឲ្យ​​ប្រទេស​ទាំង​ពីរ បង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់​រំបណ្តុះ​បណ្តាល វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ជា​ដើម។ រីឯប្រធានាធិបតី​លោក Proshenko វិញបានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រៀមខ្លួនជា ស្រេច​ជម្រុញ​កិច្ចសហប្រតិបត្តិការលើវិស័យ​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម ទេសចរណ៍និង ​ការពារ​ជាតិ​ជាមួយ​វៀត​ណាម​។​

ក្នុងការទទួលជួបជាមួយប្រធានធនាគារ Standard Chartered Jose Vinals លោក Nguyen Xuan Phuc បានស្នើឲ្យ Standard Chartered ចែករំលែកបទ ពិសោធន៍និង​​ជួយ​ឧបត្ថម្ភធនាគាពាណិជ្ជកម្មនានា របស់​វៀត​ណាម​ ដំណើរ​​សកម្ម​ភាព​​​​លើ​បណ្តា​ទីផ្សា​រអន្តរ​ជាតិ។

ក្នុងការផ្លាស់ប្តូរយោបល់ ជាមួយនាយកប្រតិបត្តិរបស់ Facebook លោក​ស្រី Sheryl Sandberg វិញ នា​យិការ Sandberg មាន​បំណង​ជួយ​ឧបត្ថម្ភ​​អង្គភាព​អាជីវកម្ម​​ ធុនតូចនិង​មធ្យម​វៀត​ណាម ធ្វើអាជីវកម្ម​​តាម​រយៈ​បណ្តាញ​ Facebook​។

អញ្ជើញ​ទទួលជួបជាមួយប្រធាន ទទួលបន្ទុកពាណិជ្ជ​កម្ម នៃក្រុមហ៊ុនផ្សព្វផ្សាយ CNN អន្តរ​ជាតិ លោក Rani R.Raad នាយក​រដ្ឋ​មន្ត្រី លោក Nguyen Xuan Phuc ​បាន​សង្កត់​ធ្ងន់​ថា វៀតណាមពិតជានឹងជាទីមក​ដល់​ទាក់​ទាញ​ សម្រាប់ស្ថាប័ន​សារព័ត៌មានបរទេសផងដែរ៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀត​ណាម
 

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព”

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម (ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៣ នៃក្រុមប្រឹក្សា ដើម្បីប្រកាសផែនការមេសម្រាប់តំបន់ ដីសណ្តទន្លេក្រហម ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ចក្ខុវិស័យដល់ ២០៥០។

Top