• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កាណាដាបង្កើនកិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព


អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Ha Kim Ngoc ថ្លែងមតិនៅសិក្ខាសាលា (រូបថត៖TTXVN)

នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅរដ្ឋធានី​ហាណូយ ក្រសួង​ការបរទេស​វៀត​ណាម បាន​សហការ​ជាមួយ​ស្ថាន​ទូត​​កាណាដា​ប្រចាំ​នៅវៀត​ណាម​និង​គណៈ​កម្មា​ធិការទីក្រុង​ហាណូយ រៀបចំសិក្ខាសាលា​ក្រោមប្រធាន​បទ “ជួប​កាណា​ដា” ដោយ​មាន​ការចូលរួ​ម របស់តំណាងក្រសួង ស្ថាប័ន​មជ្ឈឹម និង​តំបន់ តំណាង​សហគមន៍​អង្គភាព​អាជីវកម្ម នៃខឿនសេដ្ឋកិច្ច​សមាជិក APEC តំណាង​អាជីវករ កាណាដា​និង​អង្គការ​ក្រៅរដ្ឋាភិបាល​កាណាដា​ដែល​កំ​ពុង​ធ្វើសកម្មភាព​នៅវៀត​ណាម។​
 
​ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Ha Kim Ngoc បាន​ឲ្យ​ដឹងថា​វៀតណាម គោរព​ការ​បង្កើន​​ទំនាក់ទំនង​មិត្តភាព និងសហប្រតិបតិ្តការ​ជា​មួយកាណាដា។ ភាគីទាំងពីរ​ដាក់គោល​ដៅទទួល​ឲ្យបាន​ទំហំ​ពាណិជ្ជកម្ម​ចំនួន​១០​ពាន់លាន​ដុល្លាអាមេរិក​ក្នុងរយៈ​ពេល​១០​ឆ្នាំខាង​មុខ។ នាបច្ចុប្បន្ន​វៀត​ណាម​ជា​ដៃ​គូពាណិជ្ជកម្ម​​ធំបំផុត ​របស់កាណាដា​ក្នុង​ប្លុក​អាស៊ាន។ កាណាដា​ក៏ជា​វិនិយោគិន​បរទេសធំទី​១៤ របស់​វៀតណាមផ​ងដែរ៕

 

តាម ​VOV5 -  វិទ្យុសំឡេង​វៀតណាម​
 

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព”

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម (ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៣ នៃក្រុមប្រឹក្សា ដើម្បីប្រកាសផែនការមេសម្រាប់តំបន់ ដីសណ្តទន្លេក្រហម ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ចក្ខុវិស័យដល់ ២០៥០។

Top