បេះដូងរបស់“តំបន់ស័ក្តិសិទ្ធិ”
នៅពេលនិយាយអំពី“តំបន់ស័ក្តិសិទ្ធិ”នៃខេត្តតីនិញ (Tay Ninh) យើងមិនអាចរំលឹកនឹកដល់ព្រះវិហារ Caodaism តីនិញ (Tay Ninh) -សំណង់សាសនាដ៏ឆើយឆាយ ពិសេស និងមានតែមួយគត់នៅខាងត្បូងនៃប្រទេសវៀតណាម។
ពីទីក្រុងហូជីមិញ (Ho Chi Minh) ធ្វើដំណើរតាមទិសពាយ័ព្យ តាមផ្លូវជាតិ ២២ និងផ្លូវជាតិ ២២ B ប្រហែល ៨០គីឡូម៉ែត្រ យើងនឹងមកដល់ព្រះវិហារCaodaismតីនិញ (Tay Ninh) ( ស្ថិតនៅទីរួមស្រុកហ័រថាញ (Hoa Thanh) ស្រុកហ័រថាញ (Hoa Thanh) ខេត្តតីនិញ ( Tay Ninh))។ មើលពីឆ្ងាយ ព្រះវិហារ Caodaism តីនិញ (Tay Ninh) លេចចេញនៅកណ្តាលព្រៃដើមឈើស្រស់ស្អាត។
ព្រះវិហារ Caodaism តីនិញ (Tay Ninh) ស្ថិតក្នុងបរិវេណធំដែលមានទំហំប្រហែល ១ គីឡូម៉ែត្រការេ មានច្រកទ្វារចេញចូលធំចំនួន ១២ ដែលកសាងតាមគ្រប់ទិស ថែមទាំង មានសំណង់ស្ថាបត្យកម្មធំឬតូចផ្សេងទៀតចំនួន ១០០ ផងដែរ។
ព្រះវិហារ Caodaism តីនិញ (Tay Ninh) ដែលជាស្នាដៃស្ថាបត្យកម្មប្រកដោយលក្ខណៈសាសនាមួយ នៅប្រទេសវៀតណាម និងមានការរួមផ្សំរបស់បណ្តាសាសនាធំជាច្រើនទៀតលើពិភពលោក។ ច្រកទ្វារធំមួយចូលទៅក្នុងព្រះវិហារ Caodaism តីនិញ (Tay Ninh)។ ស្ថាបត្យកម្មដំបូលពិសេសរបស់ព្រះវិហារ Caodaism តីនិញ (Tay Ninh) មានការរួមផ្សំរវាងស្ថាបត្យកម្ម ប្រពៃណីរបស់ប្រទេសវៀតណាមនិងស្ថាបត្យកម្មព្រះវិហារសាសនាឥស្លាមនិងព្រះវិហារព្រះពុទ្ធសាសនា។ ខាងផ្ទៃក្នុងសាលនៃព្រះវិហារ Caodaisim តីនិញ (Tay Ninh) បានដាក់តាំងភូគោលធំមួយ និងលើនេះបានគូរភ្នែកខាងឆ្វេងធំមួយ គេហៅថា“អាទិទេពភ្នែក ”ដែលនិមិត្តរូបឲ្យអាទិទេពរបស់ សាសនា Caodaism។ និមិត្តរូប“អាទិទេពភ្នែក”ត្រូវបានគូរលើស៊ុមទ្វារចេញចូលនៃសាលរបស់ ព្រះវិហារ Caodaisim តីនិញ (Tay Ninh)។ និមិត្តរូបនេះត្រូវបានសក្ការៈបូជាក្នុងគ្រួសារនិមួយៗ ដែលកាន់សាសនា Caodaism ។ អ្នកកាន់សាសនា Caodaism មកបួងសួងនៅព្រះវិហារ Caodaisim តីនិញ (Tay Ninh)។ |
ចាប់ផ្តើមកសាងពីឆ្នាំ១៩២៧ ដាក់ឲ្យដំណើរការប្រើប្រាស់ក្នុងឆ្នាំ១៩៤៧ ព្រះវិហារ Caodaisim តីនិញ (Tay Ninh) មានប្រវែង ៩៣ ម៉ែត្រ ទទឹង ២២ ម៉ែត្រ និងបានកសាងតាមរាងសត្វមួយប្រភេទដែលជាការរួមផ្សំរវាងសត្វសេះនិងសត្វនាគ ក្បាលឆ្ពោះតាមទិសខាងលិចនិងស្នែងទាំងសង្ខាងឆ្ពោះទៅកាន់មេឃ ស្នែងម្ខាងគឺប៉មស្គរ រីឯស្នែងម្ខាងទៀតគឺប៉មជួង។
សាសនា Caodaism គឺសាសនាមួយសម្របសម្រួលនឹងសាសនាធំមួយចំនួនលើពិភពលោកដូចជា៖ សាសនាព្រះពុទ្ធ សាសនាហិណ្ឌូ សាសនាតៅ (Taosim) សាសនាខុងជី សាសនាគ្រិស្ត។ ក្រៅពីការសក្ការៈបូជាអាទិទេពភ្នែក មានន័យថាអាទិទេព សាសនានេះក៏សក្ការៈបូជាព្រះពុទ្ធព្រះយេស៊ូ លោកគ្រូខុងជឺព្រះនាងគង់ ស៊ីអ៊ីន ... |
ព្រះវិហារ Caodaism តីនិញ ( Tay Ninh) គឺជាស្នាដៃស្ថាបត្យកម្មសាសនារបស់ប្រទេសវៀតណាម ពីព្រោះរចនាបទស្ថាបត្យកម្មបានបង្ហាញលើសំណង់នេះ។ ជាពិសេស សំណង់នេះមានការរួមផ្សំជាចម្លែកៗនិងពិសេសរវាងបណ្តារចនាបទស្ថាបត្យកម្មខុសគ្នា ប៉ុន្តែក៏បានបង្ហាញយ៉ាងច្បាស់លាស់អត្តសញ្ញាណវប្បធម៌របស់សាសនាជាច្រើនលើពិពភលោកផងដែរ។ ជាជាក់ស្តែងគឺសាសនាព្រះពុទ្ធ សាសនាគ្រិស្ត សាសនាតៅ សាសនាខុងជឺ សាសនាឥស្លាមនិងសាសនាហិណ្ដូ...
មើលពីឆ្ងាយ ព្រះវិហារតីនិញ (Tay Ninh) ដូចវិហារសាសនាកាតូលិកមួយ ប៉ុន្តែប្រព័ន្ធសរសរឆ្លាក់សត្វនាគរួមនឹងដំបូលក្បឿងដែលតុបតែងស្រដៀងនឹងស្ថាបត្យកម្មនៃវត្តរបស់សាសនាព្រះពុទ្ធ នៅប្រទេសវៀតណាម។
ក្រៅពីនោះ លើដំបូលព្រះវិហារ Caodaisim តីនិញ (Tay Ninh) ខាងមុខគឺរូបសំណាកព្រះពុទ្ធទ្រង់គង់ពែនព្រះបាតលើបល្ល័ង្កផ្កាឈូកនៅកណ្តាលមានងីញផុងដាយ (Nghinh Phong Dai) ថែមទាំងដំបូលបានកសាងតាមស្ថាបត្យកម្មនៃវិហារឥស្លាម នៅចុងក្រោយនៃប៉មបាតក្វាយដាយ (Bat Quai Dai) កម្ពស់ ៣ ជាន់និងមាន ៨ ជ្រុងដែលបានគូរប្លង់តាមស្ថាបត្យកម្មនៃសាសនាខុងជឺ។
ខាងផ្ទៃក្នុងព្រះវិហារCaodaisim តីនិញ (Tay Ninh) គឺគីវទ្រុងដាយ (Cuu Trung Dai)មានក្រាលផ្ទៃបែងចែកជា ៩ កាំ និងកសាងយ៉ាងខ្ពស់ជាបណ្តើរៗ ឆ្ពោះទៅកាន់សាលបួងសួង ដែលបង្ហាញទស្សនៈបែងចែកវណ្ណៈក្នុងសាសនាខុងជឺ។ ក្នុងសាលបួងសួងនេះមានរូបសំណាកភូគោលធំមួយ គេហៅថា “កានខុន (Can Khon)។ លើភូគោលធំនេះគូរអាទិទេពភ្នែក ជុំវិញភ្នែកមានពពកនិងផ្កាយចំនួន ៣.០០០ ដែលនិមិត្តរូបឲ្យអាទិទេព-ព្រះវាឌឹកជីតុន (Duc Chi Ton) របស់សាសនា Caodaism ។
ភាពអស្ចារ្យនៃសំណង់ព្រះវិហារ Caodaisim តីនិញ (Tay Ninh)នេះគឺបានគូប្លង់ដោយកសិករនិងអ្នកមានឋានៈនៃសាសនា Caodaisim ដែលគ្មានបទពិសោធន៍ ឬរៀនអំពីស្ថាបត្យកម្មទេ។ ដំណាក់កាលកសាង ព្រះវិហារ Caodaisim តីនិញ (Tay Ninh) ទាំងឡាយនេះបានអនុវត្តន៍ដោយដៃ។ ជាងកសាងគិតដល់ផ្នែកណា គេធ្វើដល់ផ្នែកនោះ គេមិនគូរប្លង់សំណង់ជាមុនទេ។
ជិតមួយសតវត្សរ៍កន្លងទៅ ព្រះវិហារ Caodaisim តីនិញ (Tay Ninh) នៅតែឋិតថេរយ៉ាងឆើតឆាយដែលសមស្របកិត្តនាមបេះដូង គឺសំណង់ស្ថាបត្យកម្មសាសនាលើ“តំបន់ស័ក្តិសិទ្ធិ” ខេត្តតីនិញ (Tay Ninh) ហើយក្លាយទៅជាទីកន្លែងធម្មយាត្រារបស់ Caodaisim បរិស័ទលើទូទាំងពិភពលោក និងគឺទីកន្លែងទេសចរណ៍ជំនឿដ៏ចាប់ចិត្តចំពោះភ្ញៀវទេសចរណ៍នៅពេលមកទស្សនាខេត្ត តីនិញ (Tay Ninh) ផងដែរ។
កម្លាំងរស់នៅថ្មីនៅ“តំបន់ស័ក្តិសិទ្ធិ”
ជារៀងរាល់ឆ្នាំ នាថ្ងៃទី ៨ ខែមិគសិរ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិវៀតណាម ក្រុមអ្នកកាន់សាសនា Caodaisim ធ្វើដំណើរធម្មយាត្រានិងភ្ញៀវទេសចរណ៍មកព្រះវិហារ Caodaisim តីនិញ (Tay Ninh) ដើម្បីចូលរួមក្នុងមហាបុណ្យធំបំផុតក្នុងមួយឆ្នាំរបស់ សាសនា Caodaisim នេះគឺមហាពិធីបុណ្យ ព្រះវាឌឹកជីតុន ( Via Duc Chi Ton) (តាំងពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមិគសិរ)។
តាមទស្សនៈរបស់អ្នកកាន់សាសនា Caodaisim ព្រះវាឌឹកជីតុន (Via Duc Chi Ton) គឺជាអាទិទេពមួយអង្គដែលបង្កើតវត្ថុនិងសត្វទាំងឡាយក្នុងអវកាស។ ដូច្នេះ អ្នកកាន់សាសនា Caodaisim គោរពនិងហៅថាព្រះបិតារបស់មនុស្សជាតិ រីឯព្រះមាតាគឺឌឹកយៀវទ្រីគីមមៅ (Duc Dieu Tri Kim Mau)។
មហាពិធីបុណ្យ ព្រះវាឌឹកជីតុន (Via Duc Chi Ton) គឺពិធីបុណ្យមានលក្ខណៈពិសេសនៃវប្បធម៌របស់អ្នកកាន់សាសនា Caodaisim រស់នៅខេត្តតីនិញ (Tay Ninh)។ ទោះបីពិធីបុណ្យនេះបានរៀបចំជារៀងរាល់ឆ្នាំក៏ដោយ ប៉ុន្តែ Caodaisimបរិស័ទតែងតែចាក់ទុកថា នេះគឺជាព្រឹត្តិការណ៍សំខាន់និងមានអត្ថន័យក្នុងស្មារតី ដើម្បីថ្លែងទឹកចិត្តគោរពរាប់អានចំពោះព្រះបិតានិងព្រះមាតារ។
ក្នុងមហាពិធីបុណ្យនេះ រួមនឹងពិធីការអូជធួប បួងស្រួងនិងសូត្រមន្ត... Caodaisimបរិស័ទនិងភ្ញៀវទេសចរណ៍ពីគ្រប់ទិសគ្រប់ទីក៏បានចូលរួមក្នុងការលេងល្បែងប្រជាប្រិយ សម្តែងសិល្បៈ ការប្រកួតប្រឡងក្បាច់គុនប្រពៃណី ការប្រកួតប្រឡងនាគនិងម៉ុងសាយ ពិជាពិសេស ដែលបង្កើតបរិយាកាសសប្បាយរីករាយនិងចាប់ចិត្ត។
ចំពោះភ្ញៀវទេសចរណ៍ ក្រៅការចូលរួមក្នុងមហាបុណ្យព្រះវាឌឹកជីតុន (Via Duc Chi Ton) ការធ្វើដំណើរធម្មយាត្រាក៏គឺជាឱកាសដើម្បីស្វែងយល់ស្ថាបត្យកម្មពិសេសព្រះវិហារ Caodaisim តីនិញ (Tay Ninh) ដែលមានតែមួយគត់នៅប្រទេសវៀតណាម។
ការសម្តែងសិល្បៈក្នុងមហាបុណ្យព្រះវាឌឹកជីតុន (Via Duc Chi Ton) បានរៀបចំនៅព្រះវិហារ Caodaisim តីនិញ (Tay Ninh) ។ បងប្អូនកាន់សាសនា Caodaisim រស់ក្នុងខេត្តតីនិញ (Tay Ninh) សប្បាយរីករាយចូលរួម ក្នុងមហាបុណ្យព្រះវាឌឹកជីតុន (Via Duc Chi Ton)។ ជំនាន់ទាំងបីក្នុងគ្រួសារមួយកាន់សាសនា Caodaisim ចូលរួមក្នុងមហាបុណ្យព្រះវាឌឹកជីតុន (Via Duc Chi Ton)។ ក្រុមភ្លេងសម្តែងក្នុងមហាបុណ្យព្រះវាឌឹកជីតុន (Via Duc Chi Ton)។ ភ្ញៀវទេសចរណ៍និងប្រជនជនមកទស្សនាស្តង់ដាក់តាំងឧបករណ៍តន្ត្រីប្រពៃណីរបស់បងប្អូនជនជាតិខ្មែរ កាន់សាសនា Caodaisim ក្នុងមហាបុណ្យព្រះវាឌឹកជីតុន (Via Duc Chi Ton)។ មុនពេលពេញវ័យ (អាយុ ១៨ ឆ្នាំ) កុមារមានឪពុកនិងម្តាយកាន់សាសនា Caodaisim ត្រូវបាន' គ្រួសារអប់រំការរស់នៅដោយក្តីស្រឡាញ់និងមនុស្សធម៌ដែលជាគម្ពីរបស់សាសនា Caodaisim។ |
ក្នុងមហាបុណ្យព្រះវាឌឹកជីតុន (Via Duc Chi Ton) ទោះបីរវាល់យ៉ាងណាក៏ដោយ ប៉ុន្តែអ្នកកាន់ឋានៈខ្ពង់ខ្ពស់បំផុតក្នុងសាសនា Caodaisim និងប្រធានសមាគមន៍អ្នកកាន់សាសនា Caodaisim បានទទួលជួបយើងខ្ញុំ។
ចំពោះសាសននា Caodaisim មានមហាពិធីបុណ្យទាំងពីរ នេះគឺជា៖ មហាបុណ្យព្រះវាឌឹកជីតុន (Via Duc Chi Ton) និងមហាបុណ្យហ៊ុយអៀនយៀវទ្រីគូង (Hoi Yen Dieu Tri Cung) រួមជាមួយពិធីការអូជធួប បួងស្រួងនិងសូត្រមន្ត... |
តាមអ្នកកាន់ឋានៈខ្ពង់ខ្ពស់បំផុតក្នុងសាសនា Caodaisim Caodaisim គឺជាសាសនាមួយដែលសរុបទស្សនៈនូវការធ្វើអំពើល្អតក្នុងជីវភាព ណែនាំ Caodaisim បរិស័ទយកចិត្តទុកដាក់លើកែលំអជីវភាពរស់នៅ រស់ដោយសុខដុមជាមួយគ្នា រួមគ្នារក្សាប្រពៃណីល្អរបស់ប្រទេសជាតិ។
ក្រោមការដឹកនាំរបស់បក្ស រដ្ឋ សមាគមន៍កាន់សាសនា Caodaisim បានណែនាំ ជំរុញ លើកទឹកចិត្តអ្នកកាន់ឋានៈ អ្នកកាន់មុខងារនិង Caodaisim បរិស័ទគប្បីអនុវត្តន៍យ៉ាងល្អតួនាទីរបស់ប្រជាពលរដ្ឋក្នុងបណ្តាសកម្មភាពជំនឿ តាមកំណត់របស់ច្បាប់ រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ចនៃតំបន់និងទូទាំងស្រុក។
តាមការយល់ដឹងរបស់យើងខ្ញុំ នាសព្វថ្ងៃនេះ ជីវភាពរបស់បងប្អូនកាន់សាសនា Caodaisim នៅខេត្តតីនិញ (Tay Ninh) បានកែលំអជាបណ្តើរៗ។ ក្នុងស្រុកហ័រថាញ ( Hoa Thanh) មាន ៥៥២សហគ្រាស។ ក្នុងចំណោម ៥៥២ សហគ្រាសនេះ ភាគច្រើនមានម្ចាស់ដែលេជាអ្នកកាន់សាសនា Caodaisim ។
ជារៀងរាល់ឆ្នាំ បណ្តាសហគ្រាសនេះសហការជាមួយអាជ្ញាធរតំបន់បង្កើតការងារ អភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់សំដៅលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាអនុវត្តន៍យ៉ាងល្អសកម្មភាពសប្បុរសធម៌ ជួយឧបត្ថម្ភបណ្តាគ្រួសារមានជីវភាពលំបាកផងដែរ។
អាចនិយាយថា នាសព្វថ្ងៃនេះ បើសិនជាយើងមានឱកាសមកទស្សនា “តំបន់ស័ក្តិសិទ្ធិ” ខេត្តតីនិញ (Tay Ninh) ភ្ញៀវក៏មានឱកាសស្វែងយល់សាសនាCaodaisim ផងដែរ - សាសនាមួយប្រភេទពិសេសរបស់បងប្អូនជនជាតិវៀតណាមដែលរួមចំណែកក្នុងការឆ្លើយតបនឹងតម្រូវការជំនឿរបស់ប្រជាជន។
សាសនា Caodaisim នេះ បានអនុវត្តន៍យ៉ាងល្អនូវបេសកកម្មបង្រួបបង្រួមប្រជាជនមិនត្រឹមតែខាងស្មារតីតែប៉ុណ្ណោះទេ ថែមទាំងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ច នៅក្នុងភាគខាងត្បូងដ៏សម្បូរ៍ធនធានធម្មជាតិនិងគោរពរាប់អានភ្ញៀវនេះ./
អត្ថបទ៖ ង្វៀនវូថាញដាត - រូបថត៖ ង្វៀនឡឹន