• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ជាអធិបតីភាព​សម័យ​ប្រជុំ​រដ្ឋាភិបាល​


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc 

នាថ្ងៃទី២២ ខែ​សីហា ឆ្នាំ​២០១៧​ នៅទីក្រុងហាណូយ នាយករ​ដ្ឋមន្ត្រីវៀ​តណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ជាអធិបតីភាព​ សម័យប្រជុំរដ្ឋាភិបាលប្រធានបទស្ដី​ពីកាកសាងច្បាប់។ អញ្ជើញ​ថ្លែងមតិ​នៅទីនេះ​ លោក​ Nguyen Xuan Phuc បានលើកច្បាស់ថា នាពេល​កន្លងទៅ រដ្ឋាភិបាល​បាន​ដាក់ជូន​រដ្ឋសភានូវ​ឯកសារ​ច្បាប់​ជាច្រើន​ ឆ្លើយតបនឹងតម្រូវការជាក់ស្ដែង​ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និ​ងសមាហរណក​ម្មអន្តរជាតិ។ នៅក្នុង​បណ្ដាកិច្ចប្រជុំសាមញ្ញ​នានា រដ្ឋាភិបាលក៏បានផ្ដល់អាទិភាព​លើកិច្ចការកសាង កែ​សម្រួល និង​បំពេញ​បន្ថែម​របៀបរបប​មុន នឹងពិភាក្សាស្ដីពីសេដ្ឋកិច្ចសង្គមកិច្ច។ ប៉ន្តែ ជាក់ស្ដែង តម្រូវការកសាង កែ​សម្រួល និងបំពេញ​បន្ថែមរបៀប​របបនៅតែធំធេង។ នៅទី​នេះ បណ្ដាសមាជិក​រដ្ឋាភិបាល​បានផ្ដល់មតិ​លើគម្រោង​ច្បាប់ ​អនុក្រឹត្យ របាយការណ៍ រួមមាន៖ គម្រោង​ច្បាប់ប្រកួតប្រ​ជែង​ធ្វើវិសោធន​កម្ម គម្រោង​ច្បាប់​ធ្វើវិសោធនកម្ម​ បំពេញមាត្រា​មួយចំនួននៃច្បាប់​ពន្ធការពា​របរិស្ថាន​ជា។

បណ្ដាសមាជិករដ្ឋាភិបាលក៏បាន​ផ្ដល់មតិចំពោះរបាយការណ៍បូក​សរុបលទ្ធផ​លត្រួត​ពិនិត្យ និង​សំណើរ​បស់​ក្រសួង​ ស្ថាប័​ននានា​ និងមតិផ្ទៀង​ផ្ទាត់​ស្ដីពីពីសំណើ​ក​សាងបណ្ដាសេចក្តីព្រា​ងច្បាប់ដើម្បីកែសម្រួល​ និង​បំពេញ​​បន្ថែម ​នៃច្បាប់ទាក់ទិនដល់ដីធ្លី សាងស​ង់ លំនៅដ្ឋាន វិនិយោគ​ ធ្ងើអាជីកម្ម ​និង​ផែនការមេ៕​

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព”

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម (ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៣ នៃក្រុមប្រឹក្សា ដើម្បីប្រកាសផែនការមេសម្រាប់តំបន់ ដីសណ្តទន្លេក្រហម ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ចក្ខុវិស័យដល់ ២០៥០។

Top