• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ទៅទស្សនាឈុតចម្រៀងនៅខាងមុខទីសក្ការៈបូជា

នៅ​រាត្រីថ្ងៃ​សុក្រ​ ថ្ងៃ​សៅ និងថ្ងៃ​អាទិត្យ​ជា​រៀង​រាល់សប្តាហ៍ សំ​នៀងច្រៀង​​របស់សិល្បការិនី​​​នៅ​ក្រុម​​​កាទ្រូ​ថាំង​ឡុង ​ពន្លឺ​ឡើង​​ក្នុង​​បរិ​យា​កាស​បូរាណ ​នៃ​​​ទី​សក្ការៈបូជា​​កួន​​អ៊ីង (​ហាង​​ប៊ូម ហាណូ​យ) ទទួល​​ភ្ញៀវ​ទេសចរណ៍​​បរទេស​មក ​ស្វែង​យល់​ពី​ប្រ​ភេទ​​សិល្បៈកាទ្រូ​របស់​​វៀត​​ណាម​។
តាមសិល្បការិនី ផាម​ធីហ្វេ ក្នុងបំណងចង់អភិរក្ស​និងបង្កើនតម្លៃ​កេរដំណែល​កាទ្រូក្នុង​វិស័យ​តន្រ្តីរបស់​វៀត​ណាម ក្រុម​កាទ្រូថាំង​ឡុងបាន​បើក​សម្តែង​នៅ​ទីសក្ការៈបូជា​កួនអ៊ីង ក្នុងបីរាត្រីចុងសប្តាហ៍បាន​ជាងមួយឆ្នាំ​មក​ហើយ។

ពេលទើប​បង្កើតថ្មីៗ ក្រុមសម្តែងនេះមានទស្សនិកជន​មកទស្សនា​យ៉ាងតិច​បំផុត។ ដោយ​សារ​មាន​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍មួយ​ចំនួនបាន​នាំបន្ថែមទេសចរណ៍ មកស្តាប់​កាទ្រូនៅទីស្ការបូជា​កួន​អ៊ីង ចូល​ក្នុង​កម្ម​​វិធីសម្រាប់​ភ្ញៀវទេស​ចរណ៍ បរទេសមក​ទស្សនានៅ​ហាណូយ ដូច្នេះ​ភ្ញៀវ​ទេស​ចរណ៍​​មក​ស្តាប់​សព្វ​ថ្ងៃ ក្នុង​ឈុត​​ចម្រៀង​នីមួយៗ​មធ្យមមាន​ភ្ញៀវតិច​បំផុត​គឺ២០នាក់​ដែរ។

ភ្ញៀវទេសចរណ៍បរទេសចុះឈ្មោះមកទស្សនាឈុតសម្តែងកាទ្រូនៅទីសក្ការៈបូជាកួនអ៊ីង
(លេខ២៨ ហាងប៊ូម ហា​ណូយ)។


ទីសក្ការៈបូជាកួនអ៊ីង សព្វថ្ងៃជាទីកន្លែងសមស្របសម្រាប់ឈុតចម្រៀងនៅខាងមុខទីស្ការបូជា។

កម្មវិធីសម្តែងកាទ្រូរបស់ក្លិបកាទ្រូថាំងឡុងបានរៀបចំនៅរាត្រីចុងសប្តាហ៍នៅ ទីសក្ការៈជាកួនអ៊ីង។

ភ្ញៀវទេសចរណ៍បានស្តាប់វគ្គឧទ្ទេសនាមអំពីសិល្បៈកាទ្រូរបស់ក្លិបកាទ្រូថាំងឡុងមុនពេលសម្តែង។

សិល្បការិនីវ័យក្មេងម្នាក់សម្តែងក្នុងឈុតចម្រៀងនៅខាងមុខទីសក្ការៈបូជា។

សិល្បការិនីកាទ្រូ ផាមធីហ្វេ ដេញចាប៉ីដងវែងជូនភ្ញៀវទេសចរណ៍ស្តាប់។

ឈុតសម្តែងកាទ្រូមួយរបស់សិល្បការិនីទាំងបីនាក់នៃក្លិបកាទ្រូថាំងឡុងនៅ ខាងមុខទីស្ការបូជាកួនអ៊ីង។

ពែងតែ នំសណ្តែកខៀវបម្រើជូនភ្ញៀវទេសចរណ៍ទស្សនាកាទ្រូ។

ភាជន៍ស្ពាន់ ជាកន្លែងដាក់ផ្លាកទ័ពដែលភ្ញៀវទេសចរណ៍ដាក់ចូលជានិមិត្តរូបនៃពាក្យសរសើរ ពេល​សិល្បករ​សម្តែង​នូវ​ទំនុកពិរោះនិងវិសេស។

យើងខ្ញុំមានវត្តមាននៅទីស្ការបូជាកួនអ៊ីង ក្នុងរាត្រីថ្ងៃសុក្រមួយ។ ក្នុង​បរិយាកាស​បាន​តុបតែង​ដូច​ជា​ល្វែង​មុខ​នៃ​ទីស្ការ​បូជា​កួនអ៊ីង ភ្ញៀវទេសចរណ៍​មកពី អង់គ្លេស ប្រេស៊ីល បារាំង កូរ៉េខាងត្បូង។ល។ បាន​ស្តាប់​សិល្បការិនី​របស់​ក្រុម​ឧទ្ទេសនាម​ពីប្រវត្តិសិល្បៈ​កាទ្រូ​ថាំង​ឡុង និង​ឧបករណ៍ភ្លេង​បានសិល្បការិនី អ្នកដេញ​ចាប៉ី ប្រើ​ក្នុង​ឈុត​ចម្រៀង។

ក្រោយ​វគ្គឧទ្ទេសនាម សិល្បការិនីប​ន្តបន្ទាប់​បង្វែអារម្មណ៍ទស្សនិកជន​ឆ្លងកាត់នូវអារម្មណ៍​រំភើប យល់​ច្បាស់​ពី​លក្ខណៈ​ដ៏ប្រសើរ​នៃ​វប្បធម៌​វៀត​ណា​មឆ្លង​តាម​​រយៈទស្សនៈ​នៃសំនៀង​ច្រៀង សម្លេង​របស់​ក្រាប់ ចាប៉ី គឺ​ជា​លក្ខណៈ​សិល្បៈកាទ្រូវៀត​ណាម។

ក្រោយ​ឈុត​ចម្រៀង​ភ្ញៀវទេសចរណ៍​ប្រើបន្ទះឫស្សីដាក់​ចូលក្នុងភាជន៍​ ដើម្បី​សម្តែង​​នូវការពេល​ចិត្តរបស់​ខ្លួន និង​ជម្រុញ​លើក​​ទឹកចិត្ត ចំពោះ​សិល្បការិនី អ្នក​ដេញ​ចាប៉ីបាន​សម្តែង។

ទន្ទឹមនឹងការស្តាប់ រួមចំណែកនឹងការសម្តែង ភ្ញៀវទេស​ចរណ៍ក៏អាច​ឡើងមកលើឆាក​រួមប្រាស្រ័យ​ និងបន្ទរក្រាប់​ដោយ​ផ្ទាល់​ដៃ ដេញ​ចាប៉ី ក្រោម​ការណែនាំរបស់​សិល្បការិនី។


បង Ponna Mat Kunsuk (ថៃ)ចូលចិត្តពេលបានសិល្បការិនីណែនាំផ្ទាល់នៅរបៀបបន្ទរក្រាប់។

បង Paul ភ្ញៀវទេសចរណ៍មកពីប្រទេសអង់គ្លេសដេញចាប៉ីដោយផ្ទាល់ដៃ។

សំណេះសំណាល ស្វែងយល់បន្ថែមពីសិល្បការិនីស្តីពីសិល្បៈកាទ្រូ។

តួអក្សរកត់ត្រានូវចំណាប់អារម្មណ៍ របស់ភ្ញៀវទេសចរណ៍ក្រោយពេលបានទស្សនានូវឈុតសម្តែងកាទ្រូ។

សៀវភៅស្តីពីសិល្បៈកាទ្រូរបស់ក្លិបកាទ្រូថាំងឡុង។

ភាគច្រើនភ្ញៀវទេសចរណ៍បរទេស ក្រោយពេលទស្សនានៅឈុតសម្តែងរួច ពួកគាត់​សម្តែង​ក្តីគាប់​ចិត្ត​ពីប្រភេទ​កាទ្រូរ​បស់វៀត​ណាម ជា​ពិសេស​គឺកម្មវិធីសម្តែង​ជាក់ស្តែងរបស់សិល្បការិនី និង​អ្នក​ដេញ​ចាប៉ី​របស់​ក្រុម​កាទ្រូថាំង​ឡុង។ បង Paul ជាភ្ញៀវទេសចរណ៍​ម្នាក់ ដែល​មក​ពី​ប្រទេស​​អង់​គ្លេសឲ្យ​ដឹងថា៖ “នេះ​គឺជា​លើក​ដំបូង​ដែល​​​ខ្ញុំបានស្តាប់​បទចម្រៀង​កាទ្រូនៅវៀត​ណាម កាលពីមុន​គឺគ្រាន់តែ​បានស្តាប់​ឧទ្ទេសនាម ​នៅលើ​កញ្ចក់​ទូរទស្សន៍​ពីប្រភេទសិល្បៈ​នេះរបស់​ប្រទេស​មិត្ត។ ខ្ញុំ​មាន​អារម្មណ៍​រំភើប ជា​ពិសេស​​គឺបាន​ដេញ​ឧបករណ៍​ភ្លេង​របស់​​​កាទ្រូវៀតណាម​ដោយផ្ទាល់​ដៃ”៕

អត្ថបទ៖ ងឹនហា  រូបថត៖ តឹតសើន
 


thachdicon

ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

នាពេលថ្មីៗនេះ tour ទេសចរនិង​ស្វែងយល់កេរដំណែល​ វ៉ាន់​មៀវ - គ្វឹក​ទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់ ដោយ​ប្រធានបទ "ភាព​ថ្លៃថ្នូរនៃទស្សនវិជ្ជាអប់រំ" បានរៀបចំ...

Top