ដំណើរទស្សនកិច្ចចូលរួម WEF២០១៧របស់នាយករដ្ឋមន្ត្រីទទួលបានលទ្ធផល ជាក់ស្តែងជាច្រើន
ក្នុងការឆ្លើយសំភាសន៍ ជាមួយអ្នកយកព័ត៌មានបន្ទាប់ពីបញ្ចប់សន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី៤៧ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានឲ្យដឹងថា៖ តាមរយៈសន្និសីទនានា និងជួបប្រាស្រ័យជាមួយដៃគូនិងអង្គភាពអាជីវកម្មអន្តរជាតិមួយចំនួននោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានផ្សព្វផ្សាយសារមួយ ស្តីពីការប្តេជ្ញារបស់វៀតណាម ក្នុងការផ្លាស់ប្តូរថ្មីរូបភាពប្រទេសជាតិ ជម្រុញការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ និងផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនក្នុងដំណាក់កាលអភិវឌ្ឍន៍ខាងមុខ។
លោក Bui Thanh Son បានគូសបញ្ជាក់ថា ក្នុងសន្និសីទ WEF លើកនេះ វៀតណាមនិង WEF បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន។ ហើយវៀតណាមជាប្រទេសដើមដំបូង ដែល WEF ចុះហត្ថលេខាលើកកិច្ចព្រមព្រៀងតាមរូបសណ្ឋានសហប្រតិបត្តិការសាធារណ និងឯកជន (PPP)សំដៅជួយវៀតណាម ទាក់ទងផ្ទាល់ និងឆ្លៀតយករាល់ប្រភពកម្លាំងបញ្ញារបស់ WEF ក៏ដូចជារបស់ប្រទេសជាសមាជិកភាព របស់ WEF ផងដែរ។ ជាពិសេស ការចូលរួម WEFលើកនេះ ជាឱកាសដើម្បីវៀតណាម ផ្សព្វផ្សាយឆ្នាំ APEC ២០១៧ទៅពិភពលោកទាំងមូលទៀតផង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម