ព័ត៌មាន

ដំណើរទស្សនកិច្ចចូលរួម WEF២០១៧ របស់​នាយក​រដ្ឋ​មន្ត្រីទទួល​បាន​លទ្ធផល​ជាក់​ស្តែង​ជា​ច្រើន​


ដំណើរទស្សនកិច្ចចូលរួម WEF២០១៧របស់នាយករដ្ឋមន្ត្រីទទួលបានលទ្ធផល ជាក់ស្តែងជាច្រើន

ក្នុង​ការ​ឆ្លើយ​សំភាសន៍ ជាមួយអ្នក​យកព័ត៌មាន​បន្ទាប់ពី​បញ្ចប់​សន្និ​សីទ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក (WEF) លើកទី៤៧ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀត​ណាម លោក Bui Thanh Son បានឲ្យដឹងថា​៖ តាម​រយៈសន្និសីទ​នានា និង​ជួប​ប្រា​ស្រ័យ​ជាមួយ​ដៃគូ​និង​អង្គភាព​អាជីវកម្ម​អន្តរជាតិ​មួយចំនួន​នោះ នាយក​រដ្ឋមន្ត្រី ​លោក Nguyen Xuan Phuc បានផ្សព្វផ្សាយសារមួយ ស្តីពីការប្តេជ្ញារបស់វៀតណាម ​ក្នុង​ការ​ផ្លាស់​ប្តូរ​ថ្មីរូបភាព​ប្រទេសជាតិ ជម្រុញការរៀបចំរចនាសម្ព័ន្ធ​ខឿន​សេដ្ឋកិច្ច​ឡើងវិញ និង​ផ្លាស់ប្តូរ​ថ្មីរូបសណ្ឋាន​កំណើនក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​ខាងមុខ​។
 
លោក Bui Thanh Son បានគូស​បញ្ជាក់ថា ក្នុងសន្និសីទ WEF លើកនេះ វៀត​ណាម​និង WEF បាន​ចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន​។ ហើយ​វៀត​ណាម​ជាប្រទេស​ដើម​ដំបូង ​ដែល WEF ចុះហត្ថលេខា​លើក​កិច្ច​ព្រម​ព្រៀង​តាម​រូប​សណ្ឋាន​សហប្រតិបត្តិ​ការ​សាធារណ និង​ឯកជន (PPP)​សំដៅជួយ​វៀត​ណាម ទាក់​ទង​ផ្ទាល់ និង​​ឆ្លៀត​យក​រាល់​ប្រភព​កម្លាំង​បញ្ញា​របស់ WEF ក៏ដូច​ជា​របស់​ប្រទេស​ជាសមាជិក​ភាព របស់ WEF ផងដែរ។ ជា​ពិសេស​ ការ​ចូល​រួម WEF​លើក​នេះ ជា​ឱកាស​ដើម្បី​វៀត​ណាម ផ្សព្វផ្សាយ​ឆ្នាំ​ APEC ២០១៧​ទៅ​ពិភព​លោក​ទាំង​មូល​ទៀតផង៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top