• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបិទបញ្ចប់ប្រកបដោយជោគជ័យ


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិ
ក្នុងពិធីបិទ បញ្ចប់កិច្ចប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាលទី១៤  

សម័យបិទ​កិច្ចប្រជុំលើកទី៣ រដ្ឋសភា វៀតណាម​នីតិកាលទី១៤​បាន​ប្រារព្ធ​នាព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧​ នៅទីក្រុង​ហាណូយ ក្រោយ​រយៈពេល១ខែធ្វើការ ។ អញ្ជើញចូលរួមពីធីបិទ មានវត្តមាន​អគ្គលេខាបក្ស​កុម្មុយ​និស្ត​វៀត​ណាម លោក Nguyen Phu Trong ប្រ ធានរដ្ឋ លោក Tran Dai Quang នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc​ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan រួមទាំងអ្នកបដិវត្តន៍ជើងចាស់និងសមា ជិកសភាច្រើន​រូបទៀត។
 
អញ្ជើញថ្លែងមតិបិទបញ្ចប់កិច្ចប្រជុំ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim  Ngan បានលើកច្បាស់ថា ដោយ​ស្មារតីផ្លាស់ប្តូរថ្មី សាមគ្គី ច្នៃប្រឌិត ធ្វើសកម្ម ភាពនោះ សមាជិក សមាជិកា​សភា​បាន​ពិភាក្សានិងចូល​រួមមតិជាច្រើន​លើ ការងារ តាក់តែងច្បាប់ ឃ្លាំមើលនិងសម្រេចរាល់បញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ នៅក្នុង​កិច្ច​ប្រ​​ជុំ​នេះ សមាជិក សមាជិកាបានពិភាក្សាលើគ្រប់ជ្រុងជ្រោយនិង ជ្រាលជ្រៅ​អំពីស្ថាន​ភាពសេដ្ឋកិច្ច​សង្គម​ឆ្នាំ​២០១៦ និងប៉ុន្មានខែដើមឆ្នាំ ២០១៧។ វាយតម្លៃអំពីរាល់ចំណុចផ្លាស់ប្តូរថ្មីនៃសម័យប្រជុំនេះ ប្រធានរដ្ឋសភា លោកស្រី​ Nguyen Thi Kim Ngan បានលើកច្បាស់ថា៖
 
“កិច្ចប្រជុំលើកទី៣រដ្ឋសភាវៀតណាមបន្តមានការផ្លាស់ប្តូរថ្មីជាច្រើន។ អង្គ ប្រជុំ​បានបែង​ចែករបៀប​វារៈ​យ៉ាង​សម​ស្រប និ​ងចំណាយពេលវេលាសម្រាប់ ពិ ភាក្សាលើការអនុ​វត្តភារកិច្ចសេដ្ឋកិច្ចសង្គម​កិច្ច សកម្មភាពសួរ​ដេញ​ដោល​​និង ឆ្លើយសំណួរ​ដេញដោ​ល។បរិយាកាសពិភា​ក្សា ជជែកវែកញែកនៅក្នុ​ងកិច្ចប្រជុំគឺ​ ស្មោះត្រង់ ហើយគុណ​ភាព​សមាជិក សមាជិកាសភាក៏បានលើកកំពស់ បង្កើតឡើង បរិយាកាសធ្វើការប្រកប​ដោយ​ប្រជាធិបតេយ្យ ​មានការទទួល​ខុសត្រូវនិងស្ថាបនា”។
 
ក្នុងរយៈពេលប្រព្រឹត្តទៅកិច្ចប្រជុំ រដ្ឋសភាក៏បានអនុវត្តសកម្មភាពកិច្ចការ បរទេសសំខាន់ៗ សំដៅ​បង្កើន​និង​បើក​ទូលាយ​រាល់សកម្មភាពទ្វេភាគីជាមួយរដ្ឋ សភានៃប្រទេសមួយចំនួន។ មានគណៈប្រតិភូពីរ ដឹក​នាំដោ​យប្រ​ធាន​រដ្ឋសភា គុយបានិងប្រធានព្រឹទ្ធសភានិងជាប្រធានរដ្ឋសភាហៃទីបានមកបំពេញទស្សនកិច្ចនិង ពិភាក្សាការ​ងារ​ជាមួ​យរដ្ឋសភាវៀតណាម។ ស្តីពីភារកិច្ចរបស់សមាជិក សមាជិកា ក្រោយកិច្ចប្រជុំ លោកស្រី Nguyen Thi Kim Ngan អញ្ជើញផ្តល់អនុសាសន៍ថា៖
 ​
“បន្ទាប់ពីកិច្ចប្រជុំនេះ ស្នើឲ្យសមាជិក សមាជិកាសភាសកម្ម ម្ចាស់ការថែម ទៀតក្នុងការងារកសាងច្បាប់ ឃ្លាំមើល​ និងរៀ​បចំល្អរាល់សកម្មភាពជួ​បប្រា​ស្រ័យ ជាមួយអ្ន​កបោះឆ្នោ​ត ផ្ទៀង​ស្តាប់នូវ​បំណង​ប្រាថ្នា​របស់​អ្នកបោះ​ឆ្នោត​និងប្រជាជន ជាពិសេ​ស ស្រាវជ្រាវ ស្វែងយល់និ​ងក្តាបជាប់ស្ថានភាពជាក់ស្តែង នៃជីវភាព​សង្គម ដើម្បីឆ្លុះ​បញ្ចាំងនិង​ដាក់សំណើ​ជាបន្ទាន់ជូនរដ្ឋសភា រដ្ឋាភិបាលនិងស្ថា​ប័នទាក់ទិន នានាផងដែរ”។
 
ប្រធាន​រដ្ឋសភាក៏​បានសំណូមពរឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រុម ប្រឹក្សាជនជាតិ និង​គណៈ​កម្មាធិការ​​ក្រោមឧិវាទរដ្ឋសភា រដ្ឋាភិបាលមួយចំនួននិងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ប្រមូលផ្តុំ អនុវត្តរាល់​វិធាន​ការ​ប្រតិប​ត្តិ​ច្បាប់និងសេចក្តី សម្រេចចិត្តថ្មីដែលបានអនុម័តស្រាប់ ដើម្បីបង្កើតឡើង​បម្រែ​បម្រួល​ខ្លាំង​ក្លានា​ ពេល​ខាងមុខ៕

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព

អភិវឌ្ឍន៍តំបន់ដីសណ្តទន្លេក្រហម “ប្រពៃណី តភ្ជាប់ របកគំហើញ បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព”

នាព្រឹកថ្ងៃទី៩ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម (ក្រុមប្រឹក្សា) បានអញ្ជើញជាអធិបតីសន្និសីទលើកទី៣ នៃក្រុមប្រឹក្សា ដើម្បីប្រកាសផែនការមេសម្រាប់តំបន់ ដីសណ្តទន្លេក្រហម ដំណាក់កាលឆ្នាំ ២០២១- ២០៣០ ចក្ខុវិស័យដល់ ២០៥០។

Top