• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

​រយៈពេល ២៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក៖ បណ្ដាសញ្ញាសម្គាល់នៃកិច្ចសហប្រតិបត្តិការ


 ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ( រូបថត៖ Nhat Bac)
 

ថ្ងៃទី១១​ ខែកក្កដា ឆ្នាំ១៩៩៥ (ពោលគឺថ្ងៃទី ថ្ងៃទី ១២ ខែកក្កដា តាមម៉ោងអាមេរិក) បានក្លាយ​ទៅជា​ទិវា​ប្រវត្តិ​សាស្ត្រ​នៃទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាមេរិក ខណៈដែលថ្នាក់ដឹកនាំ​នៃប្រទេសទាំងពីរ​បាន​ប្រកាស​នៅចំពោះមុខ​ពិភព លោកនូវ​ប្រក្រតីភាពទំនាក់ទំនងការទូតទាំងស្រុងជាមួយគ្នា ។
 
ឆ្លងកាត់ឧបសគ្គ និងភាពខុស​ប្លែកពីគ្នាជាច្រើន អស់រយៈពេល ២៥ ឆ្នាំកន្លងទៅ វៀតណាម និងសហរដ្ឋអាមេរិក​បានកសាងទំនុកទុកចិត្តយ៉ាងពិតប្រាកដ ហើយក្លាយទៅជាដៃ​គូគ្រប់ជ្រុង​ជ្រោយជា​មួយ​គ្នា។​ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍយ៉ាងស៊ីជម្រៅរនោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ មិន​ត្រឹម​តែស្ថិតនៅ​កម្រិតទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងពហុភាគីទៀ​តផង។
 
បណ្ដាសមិទ្ធិគួរឱ្យចាប់អារម្មណ៍
 
ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ ជាមួយនឹងទស្សនវិស័យ និងការ​ប្តេជ្ញា​ចិត្ត​ខាង​នយោបាយ​របស់​ថ្នាក់​ដឹក​នាំជា​ច្រើន​ជំនាន់​នៃប្រទេសទាំងពីរនោះ វៀតណាម និងសហរដ្ឋអាមេរិកបានជំនះពុះពារលើការលំបាកសាកល្បង ទុកអតីតកាល​នៅមួយអន្លើ ឆ្ពោះទៅរកអនាគត បង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ដោយផ្អែក​​លើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យ បូរណភាពដែនដី និងរបៀប​របប​នយោបាយ​របស់​គ្នាទៅ​វិញ​ទៅមក។ គោលការណ៍ទាំងនេះ បាន និងកំពុងត្រូវបានបង្ហាញ​លើគ្រប់វិស័យ​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​។
 
យោងតាមការ​វាយតម្លៃរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Daniel J. Kritenbrink បានឱ្យដឹងថា ​កិច្ចសហប្រតិបត្តិការវៀតណាម - អាមេរិកបានឈានដល់កម្រិតមួយដែលគ្មាននរណា នឹកស្មានដល់​កាលពី ២៥ ឆ្នាំមុន។ មិនត្រឹមតែមានទំនាក់ទំនងនយោបាយ ការទូតប៉ុណ្ណោះទេ ថែមទាំងលើ​វិស័យ​ដទៃទៀត​ ចាប់ពីទ្វេភាគី តំបន់ រហូតដល់កិច្ចសហប្រតិបត្តិការសកលលោកទៀតផង គឺសុទ្ធតែទទួលបាន​លទ្ធផលជាវិជ្ជមាន។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម - វិនិយោគ បានក្លាយជាវិស័យ​ស្នូល ហើយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ក្នុងរយៈពេល ២៥ ឆ្នាំ​កន្លង​ទៅ​។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនជាង ១៧០ ដង ពី ៤៥០ លានដុល្លារអាមេរិក នាឆ្នាំ ១៩៩៥ ដល់ ៧៧,៦ ពាន់​លានដុល្លារអាមេរិកនាឆ្នាំ ២០១៩។ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅវៀតណាម លោក Daniel J. Kritenbrink បាន​អះអាងថា៖

“ខ្ញុំគិតថាប្រ​ការ ដែលមានអត្ថន័យបំផុតគឺ យើងបានយកឈ្មះលើអតីតកាល កសាងទំនាក់ទំនងមិត្តភាព និងកិច្ច​សហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ វៀតណាមនិងសហរដ្ឋ​អាមេរិក​សុទ្ធតែជា​ដៃគូគួ​រឲ្យជឿទុ​ក​ចិត្ត​របស់​គ្នាទៅវិញទៅមក ដើម្បីវិបុលភាពដូចគ្នា។ ខ្ញុំមានមោទនភាពចំពោះអ្វីៗ ដែល យើង បានរួម ដៃគ្នា​អនុវត្តន៍​ ហើយខ្ញុំគិតថា ទំនាក់ទំនងភាពជាដៃគូវៀតណាម - សហរដ្ឋអាមេរិក​កំពុង​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លាជា​ងពេ​លណា​ៗទាំងអស់“។
 
បង្កើតសន្ទុះ​សម្រាប់ទំនាក់ទំនងរយៈពេល ២៥ ឆ្នាំ ខាងមុខ
 
នាបច្ចុប្បន្ន ទោះបីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតសកល COVID-19 ក៏ដោយ ប៉ុន្តែវៀតណាម និង​សហរដ្ឋ​អាមេរិកនៅតែរក្សាសន្ទុះសហប្រតិបត្តិការ ហើយថែមទាំងពង្រីកលើវិស័យថ្មីមួយចំនួនដូចជា៖ ការប្រយុទ្ធ​ប្រឆាំង​ជំងឺរាតត្បាត ការ ផ្គត់ផ្គង់សំភារៈ បរិក្ខាពេទ្យ និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់​ប្រកប​ដោយ​ស្ថេរភាព​ និងប្រសិទ្ធភាព។ ជាពិសេស ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមបានសម្របសម្រួល ជំរុញ​បណ្ដា​សកម្ម​ភាពសហប្រតិបត្តិការសុខាភិបាលរវាងសហរដ្ឋអាមេរិក និងអាស៊ាន ក្នុងនោះមាន​ការផ្លាស់​ប្តូរព័ត៌​មាន​ បទពិសោធន៍ និងលើកកម្ពស់សមត្ថភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19។
 
នាបច្ចុប្បន្ន​នេះ អាទិភាពចម្បងមួយ គឺធានានិន្នាការអភិវឌ្ឍន៍ វិជ្ជមាននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្ម​ -វិនិយោគ និងជួយឧបត្ថម្ភដល់ដំណើការស្ដារសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ការបម្លាស់​ទីនៃ​ខ្សែស​ង្វា​​ក់​ ផ្គត់ផ្គង់​សកលលោក ដោយសារជំងឺរាតត្បា​ត កំពុងបង្កើត​ឱកាស​សម្រាប់​ភាគីទាំង​ពីរពង្រឹង​យ៉ាងខ្លាំង​ក្លា​ថែម​ទៀត នូវទំនាក់ទំនងសហប្រតិបត្តិ​ការវិនិយោគ។ រដ្ឋាភិបាល​វៀត​ណាម​សន្យា​បន្តកែលម្អ​បរិយាកាស​វិនិយោគ ​ធ្វើអាជីវកម្មនៅវៀតណាម ក៏ដូចជាបង្កលក្ខណៈងាយស្រួ​លសម្រាប់​សហគ្រាសសហរដ្ឋអាមេរិក ដើម្បី​សហរដ្ឋ​អាមេរិក​ក្លាយទៅជាវិនិយោគិនជួរមុខនៅវៀតណាមនាពេលឆាប់ៗខាងមុខ។ ឯកអគ្គរដ្ឋទូតវៀត​ណាម​ប្រចាំនៅអាមេរិកលោក Ha Kim Ngoc បានមានប្រសាសន៍ថា៖

“ដំណើរការកសាង​ជំនឿចិត្ត ក្រោយរយៈពេល ២៥ ឆ្នាំ ទទួលបានការបោះជំហានដ៏ធំធេង ហើយ​បង្កើត​មូលដ្ឋាន​សម្រាប់​ភាគីទាំងពីរពិចារណា និងជំរុញគំនិតផ្ដួចផ្ដើមសហប្រតិបត្តិការថ្មីនាពេលខាងមុខ ទាំងក្នុងក្របខ័ណ្ឌ​ទ្វេភាគី និងពហុភាគី។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរចាំបាច់ត្រូវបន្តសហប្រតិបត្តិការ ដោះស្រាយ​បញ្ហា​ប្រឈមនានា ដោយសារបម្រែបម្រួលដ៏ស្មុគស្មាញ នៃស្ថានភាពតំបន់ និងនៅលើពិភពលោក ដែលក្នុង​នោះមានការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ គោរពច្បាប់អន្តរជាតិ ដោះស្រាយជំ​លោះដោយ​សន្តិវិធី​នៅសមុទ្រ​ខាង​កើត និងតំបន់អាស៊ី - ប៉ាស៊ីហ្វិកនិយាយរួម និងដោះស្រាយ​បញ្ហានៅ​សេសសល់​មួយ​ចំនួ​ន​ក្នុង​ទំនាក់​ទំនង​ទ្វេភាគី។ ខ្ញុំមានសុទិដ្ឋិនិយមនិងជឿជាក់ថា ប្រទេសទាំងពីរនឹងពង្រីក សមិទ្ធិផលក្នុងរយៈពេល ២៥ ឆ្នាំ​កន្លងទៅ ជំនះពុះពារលើការលំបាកសាកល្បង ដើម្បីនាំទំនាក់ទំនងវៀតណាម - អាមេរិក​ឡើង​កំពស់​ថ្មីមួយ​“។
 
ទំនាក់​ទំនងសហរដ្ឋអាមេរិក - វៀតណាមមានការរីកចម្រើនជាច្រើន រួមមានទាំងលក្ខណៈគ្រប់ជ្រុងជ្រោយ និងយុទ្ធ​សាស្ត្រ។ បើប្រៀបធៀបទំនាក់ទំនងរបស់វៀតណាមជាមួយបណ្ដាប្រទេស ដែលកំពុង​ជាដៃ​គូលើ​គ្រប់​ជ្រុង​ជ្រោយ​ ឬយុទ្ធសាស្ត្រនោះ គឺទំនាក់ទំនងរវាងវៀតណាម - សហរដ្ឋអាមេរិកជាទំ​នាក់​ទំនង​យុទ្ធសាស្ត្រ​យ៉ាងពិត​ប្រាក​ដ៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top