• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកអគ្គរដ្ឋទូតអូស្ត្រាលីវាយតម្លៃខ្ពស់ចំពោះ “ស្នាដៃពិសេស” របស់វៀតណាម

វាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២០របស់វៀតណាម លោកឯកអគ្គរដ្ឋទូត Will Nankervis បានអះអាងថា វៀតណាមរក្សាបាននូវកម្លាំងចលករនៃចក្ខុវិស័យតំបន់មហា សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ដែលក្នុងនោះដាក់អាស៊ាននៅទីតាំងមជ្ឈភាព។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP កាលពីថ្ងៃទី១៥ វិច្ឆិកា។ (រូបថត៖ TTXVN)


លោក Will Nankervis ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំសមាគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅពេលអញ្ជើញឆ្លើយបទសម្ភាសន៍ សារព័ត៌មាននៅទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាពេលចុងក្រោយនេះបានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥កន្លងទៅ ក្រោមអធិបតីភាពរបស់វៀតណាមនោះគឺ “ស្នាដៃពិសេស” មួយក្នុងបរិបទនៃជម្ងឺរាតត្បាត Covid-19។ វាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២០របស់វៀតណាម លោកឯកអគ្គរដ្ឋទូត Will Nankervis បានអះអាងថា វៀតណាមរក្សាបាននូវកម្លាំងចលករនៃចក្ខុវិស័យតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកដែលក្នុងនោះដាក់អាស៊ាននៅទីតាំងមជ្ឈភាព។ ពាក់ ព័ន្ធដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP លោកឯកអគ្គរដ្ឋទូត Will Nankervis បានចាត់ទុកថា នេះជាកិច្ចព្រមព្រៀងដ៏សំខាន់ ដែលបង្កើត ឡើងឱកាសដ៏ធំធេងសម្រាប់សហគ្រាស តាមរយៈការធ្វើសេរីភាវូបនីយកម្ម ពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគ ក៏ដូចជាកែលម្អបរិយាកាសធ្វើអាជីវកម្ម ក្នុងតំបន់ទាំងស្រុងផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top