• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ជម្រាបជូនថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវអំពីលទ្ធផលសហប្រតិបត្តិការទ្វេភាគី


អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounhang Vorachith អញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋ មន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh។
(រូបថត៖ VOV)

 

នៅក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ និងចូល រួមកិច្ចប្រជុំពិគ្រោះយោបល់នយោបាយជាប្រចាំថ្នាក់រដ្ឋមន្រ្តីការបរទេស វៀតណាម-ឡាវលើកទី៧ នាថ្ងៃទី៣០ ខែវិច្ឆិកា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋ មន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញទៅជួប សម្ដែងការគួរសមអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounhang Vorachith នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith និងប្រធានរដ្ឋ សភា លោកស្រី Pany Yathotou។

នៅបណ្ដាជំនួបនេះ លោក Pham Binh Minh បានជម្រាបជូនថ្នាក់ ដឹកនាំជាន់ខ្ពស់ឡាវអំពីលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ជាមួយរដ្ឋមន្រ្តីការបរទេសឡាវកាលពីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២០។ លោកឧបនាយករដ្ឋ មន្រ្តីវៀតណាមបានអះអាងថា ក្រសួងការបរទេសនៃប្រទេសទាំងពីរនឹង ខិតខំសហការជាមួយក្រសួង ស្ថាប័ននានានៃភាគីទាំងពីរ បន្តអនុវត្តបណ្ដា កិច្ចព្រមព្រៀង កម្មវិធីនិងគម្រោងសហប្រតិបត្តិការទ្វេភាគីឲ្យបានល្អ ព្រម ទាំងត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់ដល់សកម្មភាពកិច្ចការបរទេសដ៏ សំខាន់ៗរបស់ប្រទេសទាំងពីរក្នុងខែធ្នូខាងមុខ រួមទាំងកិច្ចប្រជុំលើកទី៤៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។

ថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវបានអះអាងថា បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនឡាវតែងតែយកចិត្តទុកដាក់ពិសេសនិងផ្ដល់អាទិភាពចម្បង ដល់ការពង្រឹងនិងពង្រីកចំណងទំនាក់ទំនងដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ ក្នុងឱកាស នេះដែរថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវក៏បានថ្លែងអំណរគុណយ៉ាងស្មោះសរ ជូនចំពោះ វៀតណាមដែលបានជួយឧបត្ថម្ភឡាវក្នុងការងារបង្ការទប់ស្កាត់ ជម្ងឺ Covid-19 ហើយបានប្រគល់ជូនអង្ករចំនួន១០០០តោនសម្រាប់ជួយ ប្រជាជនឡាវនិងខេត្ត Savannakhet ដែលត្រូវរងផលប៉ះពាល់បណ្ដាលមក ពីគ្រោះមហន្តរាយធម្មជាតិនិងទឹកជំនន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top