• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Truong Hoa Binh ជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា


 ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Truong Hoa Binh ជួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច តេជោ ហ៊ុន សែន (រូបថត៖ VOV)
 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ឧបនាយក​រដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Truong Hoa Binh បានជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​សម្ដេច តេជោ ហ៊ុន សែននិងប្រធានស្តីទីរដ្ឋសភាលោកស្រី ឃួន សុដារី។
 
នៅក្នុងបណ្ដា​ជំនួបនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែននិង លោកស្រីប្រធានស្ដីទីរដ្ឋសភា ឃួន សុដារី បានវាយ​តម្លៃខ្ពស់ចំពោះលទ្ធ ផលនៃដំណើរទស្សនកិច្ចលើកនេះរបស់លោកឧប នាយករដ្ឋមន្រ្តី​ប្រចាំ​កា​រ​វៀត​ណាម​ ដោយរួមចំណែកជំរុញយ៉ាងខ្លាំងថែមទៀតនូវកិច្ចសហប្រតិបតិ្ត ការរវាង​ប្រទេស​ទាំង​ពីរនាពេល​ខាងមុខ​។ ថ្នាក់ដឹកនាំកម្ពុជាក៏បានវាយតម្លៃ ខ្ពស់ចំពោះការ​ដែលភាគី​ទាំងពីរ​ចុះហត្ថ​លេខាលើ​ឯកសារ​ច្បាប់​ចំនួន​២ ទទួលស្គាល់លទ្ធផលនៃការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោក សម្រេចបាន ៨៤% ព្រម​ទាំង​ឯកភាព​គ្នាថា នឹងបន្តសហការយ៉ាងស្អិតរមួត ស្វែងរកដំណោះ​ស្រាយ​ដ៏សមស្របដើម្បី​សម្រេចរួចរាល់​ការងារ​ខ័ណ្ឌសីមា​ បោះបង្គោលលើខ្សែព្រំដែនវៀត ណាម-​កម្ពុជាទាំង​ស្រុង។
 
ពិភាក្សាអំពីកិច្ចសហប្រតិបតិ្តការអន្តរជាតិនិងតំបន់ លោកឧបនាយក រដ្ឋមន្រ្តីវៀតណាម Truong Hoa Binh និង​សម្ដេច​​នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន បានអះអាងថា ប្រទេសទាំង​ពីរ​នឹង​សហការ​គ្នាយ៉ាង​ស្អិតរ​មួត​ដើម្បី​ រៀ​ប​ចំ​ប្រកបដោយជោគជ័យនូវសកម្មភាពកិច្ចការបរទេសសំខាន់ៗ​ក្នុងឆ្នាំ ២០២០ នៅពេលដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើក ​ទី១៣ (ASEM 13​) និងវៀតណាម​ជាម្ចាស់ផ្ទះ​នៃកិច្ច​ប្រជុំកំពូល​អាស៊ាននិង កិច្ចប្រជុំពាក់ព័ន្ធនានា។
 
នារសៀល​ថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជាសម្ដេច សាយ ឈុំ ហើយទៅសាកសួរសុខទុក្ខ ជួបសំណេះ សំណាលជាមួយ កម្មាភិបាល បុគ្គលិកនៃ​ស្ថានទូតវៀតណាមនិងសហគមន៍ជន វៀតណាម ដែលកំពុងរស់នៅនិងធ្វើ​ការនៅកម្ពុជា​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top