• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung សំណូមពរ​អោយបណ្ដាតំបន់មិនទុក​អោយប្រជាជនស្នាក់​នៅក្នុងនាវាទូក​នៅពេលខ្យល់ព្យុះបក់បោក​


 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ប្រគល់អំណោយជូនគ្រួសារមួយចំនួននៅតំបន់ខ្យល់ព្យុះ (រូបថត៖ VOV)
 

បន្ត​ដំណើរត្រួតពិនិត្យការងារទប់ទល់នឹងខ្យល់ព្យុះលេខ៦ (ឈ្មោះអន្តរជាតិ ថា Nakri) នៅខេត្ត Binh Dinh ភាគ​កណ្ដាលវៀតណាម នាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung រួមជា​មួយ​ក្រុមការងារបាន ទៅត្រួតពិនិត្យការងាររៀបចំ ចុះចតនាវា ទូក ជៀសវាងខ្យក់ព្យុះនៅកំពង់ផែ Quy Nhon។
 
លោក​ឧបនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះភាពម្ចាស់ការនៃគណៈ កម្មាធិការប្រជាជនខេត្ត Binh Dinh និង​ស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធនានាក្នុងការទប់ ទល់នឹងខ្យល់ព្យុះ Nakri ព្រមទាំង​សំណូម​ពរ​អោយ​បញ្ជូន​បន្ថែម​នាវាជួយសង្គ្រោះ (SAR) មកប្រចាំការងារដើម្បីជួយឧបត្ថម្ភដល់តំបន់។ ចំពោះមុខការវិវត្តន៍ដ៏ស្មុគ ស្មាញនៃ​ខ្យល់ព្យុះ Nakri នោះ លោក Trinh Dinh Dung បានក្រើនរំលឹកអាជ្ញាធរ តំបន់ ត្រូវការ​អនុវត្ត​វិធាន​ការ​ទប់​ទល់​ដោយម្ចាស់ការ មិនមើលងាយ ហើយគ្រប់ គ្រងនាវា ទូក ជម្លៀសប្រជា​ជន​ចេញ​ពីខ្ទម​និង​ទ្រុង​បែ​ចិញ្ចឹម​ជលផលនៅសមុទ្រ ប្រជាជននៅតំបន់ដែលមានជំនោរសមុទ្រ និងប្រជាជននៅតាមមាត់ទន្លេដែល អាចកើត​មានឡើង​ការស្រុតបាក់ដីផងដែរ៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top