• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam អញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងការងារនិងសុខុមាលភាពសង្គមគុយបា


 ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam អញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីក្រ​សួង​ការងារនិងសុខុមាលភាពសង្គមគុយបា លោកស្រី Margarita M. Gonzalez Fernandez (រូបថត៖ TTXVN)
 

នាថ្ងៃ​ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បាន​អញ្ជើញទទួលជួបជាមួយលោកស្រី Margarita M. Gonzalez Fernandez រដ្ឋ​មន្រ្តី​ក្រសួង​ការ​ងារ​និង​សន្តិ​សុខ​សង្គមគុ​យបា​ក្នុង ឱកាសលោកស្រីមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
 
នៅក្នុងជំនួប​នេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានអះអាង​ថាទំ​នាក់​ទំនង​មិត្ត​ភាព​និង​កិច្ច​សហប្រតិ​បត្តិការរវាងវៀតណាមនិងគុយបាគឺជាទំនាក់ទំនងដ៏ពិសេស ស៊ីជម្រៅនិងស្មោះត្រង់ ហើយ​ទំនាក់​ទំនង​នេះត្រូវ​បានរឹតបន្តឹងកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយច្ងៃផងដែរ។ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានស្នើឱ្យភាគីទាំងពីរជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងចែករំលែក​បទ​ពិសោធន៍​ដើម្បីសុក្រឹត្យ​គោលនយោបាយ​កសាងគំរូ​ស្តីពីសន្តិសុខ​សង្គមដែល​តភ្ជាប់​ជាមួយកា​រអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។ លោក Vu Duc Dam បន្តទៀតថា វៀតណាម​ជានិច្ចកាលគាំ​ទ្រនិង​ប្រកៀក​ស្មាជាមួយ​ប្រជាជន​គុយបា​ក្នុង​ដំណើរការផ្លាស់ប្តូរថ្មី​លើវិស័យ​សេដ្ឋកិច្ចនិង​សង្គមក៏​ដ៏ចជា​ក្នុង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ផង​ដែរ​។
 
រីឯខ្លួន​វិញ លោកស្រី Margarita M. Gonzalez Fernandez បានមានប្រសាសន៍ថា ប្រទេស​គុយបា​មាន​បំណង​ចង់​សហការ​និង​ផ្លាស់ប្តូរបទពិសោធន៍ជាមួយវៀតណាមលើពលកម្ម ការងាររធ្វើ ប្រាក់ខែ ព្រមទាំងការ​ជួយ​ឧបត្ថន្ភ​ដល់​ជនទទួលរបបពីគោលនយោបាយនិងបញ្ជូនពល​ករទៅធ្វើការនៅបរទេស៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top