• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ទទួលជួប ឯកអគ្គរាជទូតថៃប្រចាំនៅវៀតណាម


 ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំ នៅវៀតណាមលោក Tanee Sangrat 
 

 នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០១៩ នៅទីស្នាក់ការនៃក្រសួងការបរទេសវៀតណាម ឧបនាយក​រដ្ឋមន្ត្រី​និង​ជារដ្ឋមន្ត្រី​ការបរទេស​វៀត​ណាម លោក Pham Binh Mi​nh បានអញ្ជើញ​ទទួលជួប​ឯក​អគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថ​ភាព​នៃព្រះរាជាណាចក្រថៃប្រចាំ នៅវៀតណា​មលោក Tanee Sangrat ដែលមកស​ម្តែងការ​គួរសម។
 
ក្នុងជំនួប​នេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើ​សុំឲ្យ​ភាគី​ទាំង​ពីរ នាពេលខាងមុខនឹងបន្តអនុវត្តរាល់យន្តការសហប្រតិបត្តិការ ជាពិសេសគឺកិច្ច​ប្រជុំគណៈ​រដ្ឋមន្ត្រី​ទូទៅ;​ កិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ច​ប្រជុំពិគ្រោះយោបល់ន​យោបាយ​រវាង​ក្រសួងការបរទេសទាំងពីរ។​

លោក​ឧបនាយករដ្ឋមន្រ្តីបានសម្តែងការគាំទ្រចំពោះគម្រោង និង​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​ស្ថាន​ទូត​ថៃនឹង​ទទួលរៀបចំ​ក្នុងពេល​ខាង​​មុខ ជាពិសេស គឺគម្រោង​នៃការ​អនុវត្តទស្សនៈ​សេដ្ឋកិច្ច​គ្រប់គ្រាន់​​របស់​ព្រះមហាក្សត្រ​ Bhumibol Adulyadej នៅខេត្ត T​hai Nguyen (ភាគខាងជើងវៀត​ណាម); គម្រោងកសាង​មន្ទីរពេទ្យសម្រាប់​ជនក្រីក្រ​នៅខេត្ត Nghe An ( ភាគកណ្តាលវៀតណាម)​ និងពិធី​បុណ្យថៃ​មួយ​ចំនួន​នៅវៀ​តណាម​ផង​ដែរ​។​

ចំណែក​ឯលោកឯកអគ្គរដ្ឋទូត Tanee Sangrat បានជម្រាបថា ប្រទេ​ស​ថៃឥឡូ​វនេះ​ជា​អ្នក​វិនិយោគ​ទុនប​រទេស​ធំបំផុត​ទី ៨ ​នៅវៀតណាម ហើយការវិនិយោ​គរបស់ថៃ​នៅក្នុង​ប្រទេសវៀត​ណាម​នឹង​បន្ត​កើន​ឡើង​នាពេល​ខាង​មុខ​ ជាមួយ​គម្រោងរបស់ SCG,  Thaibev​ និង Amat​a៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top