• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung ជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីនិងប្រធានរដ្ឋសភាឡាវ


 ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញជួបសម្តែងការគួរសម នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith 
 

 នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១៩ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឡាវ ឧបនាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក​ Trinh Dinh Dung បានចូលជួបសម្តែងការគួរនិងធ្វើស​វនាការ​ជាមួយ នាយករដ្ឋមន្ត្រីឡាវ​លោក Thongloun Sisoulith និងប្រ​ធាន​រដ្ឋសភាឡាវលោកស្រី Pany Yathotou។
 
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី​ឡាវ លោក Thongloun Sisoulith ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung មានបំណង ចង់ឲ្យភាគីទាំងពីរនឹង​ រក្សាការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់ រួម​​ទាំង​ជំរុញកិច្ចសហប្រតិបត្តិការ​ក្នុងគ្រប់វិស័យ​ទាំង​អស់។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីឡាវ ​លោក Thongloun Sisoulith បាន​ឯកភាព​បន្តបង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់​អាជីវកម្ម​វៀត​ណាម ក្នុង​ការស្វែង​រក​ឱកាស​វិនិយោគ​និងអនុវត្តគម្រោងនានានៅឡា​វ ព្រមទាំងបានអះអាង ​ថា ខ្លួននឹង​សម្របសម្រួល​ការអនុវត្ត​គំរោង​កិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលកំពុងបាន​អនុវត្តរវាងប្រទេ​សទាំង​ពីរផងដែរ។
 
ក្នុងជំនួបជាមួយលោកស្រី Pany Yathotou ឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh Dung បាន​ជម្រាប​អំពី​វឌ្ឍន​ភាព​របស់​ភាគីវៀតណាមចំពោះគម្រោងសាងសង់អាគាររដ្ឋសភាថ្មីរបស់ឡាវ ដោយអះអាងថា រដ្ឋាភិបាល​វៀត​ណាម​មាន​ការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគម្រោងដ៏សំខាន់នេះ និងចង់សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ភាគី​ឡាវដើម្បីធានាថាគម្រោងនេះនឹងបង្ហើយតាមកាលបរិច្ឆេទ ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដូចការ​រំពឹង​ទុក​របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផងដែរ។  ចំណែកឯ ប្រធានរដ្ឋសភាឡាវបានអះអាងថា លោក​ស្រីនឹង​រួម​សហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀត ណាមនៅពេលដែលវៀត​ណាម​កាន់​ដំណែង​ប្រធាន​អាស៊ាន​និង​ AIPA នៅឆ្នាំ ២០២​០ ខាងមុខនេះ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top