• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឥណ្ឌូនេស៊ីវាយតម្លៃខ្ពស់ចំពោះសេដ្ឋកិច្ចឌីជីថលរបស់វៀតណាម

ប្រភព៖ hub.packtpub.com
 

យោងតាមលោករូបនេះ បីសេដ្ឋកិច្ចឌីជីថលរបស់ឥណ្ឌូណេស៊ីនៅតែមានកំណើនពីរខ្ទង់គឺ ១១% រួមជាមួយបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្លេស (អាស៊ាន) ដូចជា ម៉ាឡេស៊ីនិងសិង្ហបុរី ប៉ុន្តែឥណ្ឌូណេស៊ីនៅតែនៅពីក្រោយវៀតណាម។

ថ្លែងនៅក្នុងសិក្ខាសាលា តាមអ៊ិន ធឺរណែត ដោយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកឥណ្ឌូណេស៊ី Bukalapak និងសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Microsoft របស់អាមេរិក រៀបចំឡើងនៅថ្ងៃទី ៨ ខែមីនា រដ្ឋមន្ត្រីសម្របសម្រួលបញ្ហា ផ្លូវសមុទ្រនិងវិនិយោគឥណ្ឌូនេស៊ី លោក Luhut Binsar Panjaitan បានវាយតម្លៃខ្ពស់ថា សេដ្ឋកិច្ចឌីជីថលរបស់ វៀតណាមនឹងកើនឡើង ១៦% នៅឆ្នាំ ២០២០។ យោងតាមលោករូបនេះ ទោះបីជា សេដ្ឋកិច្ចឌីជីថលរបស់ឥណ្ឌូណេស៊ីនៅតែមានកំណើនពីរខ្ទង់គឺ ១១% រួមជាមួយបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្លេយ៍ (អាស៊ាន) ដូចជា ម៉ាឡេស៊ីនិងសិង្ហបុរី ប៉ុន្តែឥណ្ឌូណេស៊ីនៅតែនៅពីក្រោយវៀតណាម។

លោករដ្ឋមន្រ្តី Luhut បានវាយតម្លៃថា សេដ្ឋកិច្ចឌីជីថលរបស់អាស៊ានកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង នៅក្នុងបរិបទនៃការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ ១៩។ កាលពីឆ្នាំមុន វិស័យសេដ្ឋកិច្ចឌីជីថលនៅអាស៊ីអាគ្នេយ៍បានកើនឡើង ៥%។ តម្លៃសរុបនៃការទិញទំនិញពីអ្នកប្រើប្រាស់ឈានដល់ ១០៥ ពាន់លានដុល្លារ។ ទោះបីមានវិស័យសេដ្ឋកិច្ចជាច្រើនជួបការលំបាកក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតក៏ដោយ ក៏សេដ្ឋកិច្ច ឌីជីថលកំពុងទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

យោងតាមលោកស្រី ហ្វាម ធូ ហាំង បណ្តាស្ថាប័នមានសមត្ថកិច្ចវៀត ណាម និងអាជីវកម្មនាំចូល-នាំចេញប្រេងឥន្ធនៈ តែងតែរក្សាជានិច្ច កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ដើម្បីជំរុញការអនុវត្តកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែងដែលបានចុះហត្ថលេខាយ៉ាងពេញលេញ និងទាន់ពេលវេលា។

Top